ទឹម រដ្ឋា លាក់បាំងគម្រោងធំឆ្នាំក្រោយ ខណៈមហាជនសង្ស័យរឿងរៀបការ

តារាសម្តែងរាងស្រឡូនគួរឲ្យស្រលាញ់ ទឹម រដ្ឋា ហាក់ស្ងប់ស្ងាត់ពីការងារសិល្បៈរយៈពេលចុងក្រោយនេះ ដោយគេមិនសូវឃើញនាងទទួលថតភាពយន្ត និងចេញមុខតាមកម្មវិធីសិល្បៈផ្សេងៗញឹកញាប់ដូចមុននោះទេ លើកលែងតែបុគ្គលនោះមានទំនាក់ទំនងជិតដិតជាមួយនាងខ្លាំងតែប៉ុណ្ណោះ។

ជួបជាមួយអ្នកសារព័ត៌មាន AMS ថ្មីៗនេះ កញ្ញា ទឹម រដ្ឋា បានទទួលស្គាល់ថា ឆ្នាំនេះ កញ្ញាពិតជាបានបាត់មុខពីវិស័យសិល្បៈអស់មួយរយៈធំពិតមែន តែមូលហេតុនៃការស្ងប់ស្ងាត់នេះ កញ្ញាសុំមិនបញ្ជាក់នោះឡើយ ដោយគ្រាន់តែប្រាប់ឱ្យដឹងថាវាជារឿងឯកជនរបស់កញ្ញា ប្រសិនបើកញ្ញាទទួលការងារសិល្បៈវានឹងធ្វើឱ្យប៉ះពាល់ដល់ការងារនោះ ដូច្នេះទើបកញ្ញាសុខចិត្តដកឃ្លាពីសិល្បៈបន្តិចសិន។

ត្បិតស្ងប់ស្ងាត់អស់មួយអន្លើក៏ពិតមែន តែកញ្ញា ទឹម រដ្ឋា អះអាងថា កញ្ញានឹងមានអ្វីថ្មីហើយប្លែកបំផុត សម្រាប់ឆ្នាំថ្មីដែលកំពុងខិតជិតមកដល់នេះ តែរឿងនេះកញ្ញាសុំមិនទាន់ប្រាប់លម្អិតឡើយ ដោយសារចង់ឱ្យហ្វេនៗភ្ញាក់ផ្អើលជាមួយគម្រោងឆ្នាំថ្មីរបស់កញ្ញា។  

ទឹម រដ្ឋា រៀបរាប់ថា៖ «ក្នុងឆ្នាំនិងខ្ញុំអត់សូវមានការងារមែន ប៉ុន្តែខ្ញុំមានអ្វីថ្មី តែខ្ញុំក៏មិនទាន់ជម្រាបថាអ្វីថ្មីនោះជាអ្វីដែរ ព្រោះជាធម្មតាខ្ញុំតែងតែមានអ្វី Surprise អ្នកទាំងអស់គ្នា ពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំតែងមានអ្វីថ្មី Surprise អ្នកទាំងអស់គ្នារហូត។ ចឹង បើសួរថាហេតុអ្វីខ្ញុំស្ងាត់ ខ្ញុំសុំអត់ប្រាប់ទេ»។

សំនួរ៖ ឃើញខាងប្រុសសុំរៀបការ៣ឆ្នាំហើយ មកដល់ឥឡូវនៅចង់រក្សាគម្លាតដល់ណាទៀត?

«កាលពេលយើងគម្រប់ខួប៥ឆ្នាំ គាត់បានសុំខ្ញុំរៀបការ ចូលដល់ឆ្នាំទី៦ ខ្ញុំអាចសុំគាត់វិញ (សើច) សុំគាត់រៀបការវិញ (សើច)។ ការពិតទៅពួកខ្ញុំមានគម្រោងហើយ តែដូចខ្ញុំនិយាយចឹងថាខ្ញុំសុំលាក់សិន ពេលដែលជិតមកដល់អ្នកទាំងអស់គ្នានឹង Surprise យកម៉ង ព្រោះអីទម្លាប់ខ្ញុំចូលចិត្តធ្វើអ្វីឱ្យអ្នកគ្រប់គ្នា Surprise តិច អត់ចូលចិត្តប្រាប់មុនអីចឹងទៅណាស់»។

ត្បិត កញ្ញា ទឹម រដ្ឋា អះអាងយ៉ាងដូច្នេះក៏ពិតមែន តែតាមប្រភពជិតដិតជាមួយកញ្ញាបានបង្ហើបឱ្យដឹងថា ពេលនេះកញ្ញាកំពុងសម្រាក់សម្រាំងរឿងឈុត និងការរៀបចំ សង្ស័យតែអាចមានដំណឹងល្អឆាប់ៗ។

ទោះជាយ៉ាងនេះក្តី គេនៅពុំទាន់អាចដឹងបាននៅឡើយទេថា គម្រោងធំឆ្នាំក្រោយរបស់កញ្ញា ទឹម រដ្ឋា ជាអ្វីឱ្យប្រាកដទេ ខណៈសាម៉ីខ្លួននៅតែបន្តលាក់បាំងសូម្បីតែហេតុផលនៃការបាត់មុខពីវិស័យសិល្បៈអស់មួយរយៈ។

គួររំលឹកផងដែរថា គូដណ្តឹងរបស់ កញ្ញា ទឹមរដ្ឋា គឺជាជនជាតិអាមេរិកកាត់អេស្ប៉ាញ ដែលមានឈ្មោះថា Jovany Antonio។ គូដណ្តឹងរបស់កញ្ញា ទឹម រដ្ឋា សព្វថ្ងៃគឺជា ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យមិនថាតែក្នុងស្រុកខ្មែរទេ គឺ​រកស៊ីរហូតធ្លាយដល់ក្រៅប្រទេសទៀតផង។ បច្ចុប្បន្ន ក្រៅពីការងារសិល្បៈ នាងក៏ចាប់យកជំនាញអចលនទ្រព្យ ហើយសព្វថ្ងៃនេះ រដ្ឋា កំពុងសិក្សាស្វែងយល់ឲ្យកាន់តែច្រើនថែមទៀតជាមួយគូដណ្តឹងរបស់នាងទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ