Scuba Nation Dive Cambodia កន្លែង​បង្រៀន​ជ្រមុជ​ទឹក​ដំបូង​បង្អស់​នៅ​កម្ពុជា

Scuba Nation Diving Center គឺ​ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជ្រមុជ​ទឹក​ដែល​មាន​គ្រូ​បង្រៀន​លំដាប់​ផ្កាយ 5 PADI ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា។

Scuba Nation Diving Centerបាន​ផ្លាស់​ប្ដូរ​ទីតាំង​ការិយាល័យ​ពី​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​ទៅកាន់​កោះ​រ៉ុង​សន្លឹម​ដោយ​ធ្វើ​ការ​ជ្រមុជ​ទឹក​ជុំវិញ​កោះ​រ៉ុង​សន្លឹម និង​កោះ​ជុំវិញ​នោះ។

Scuba Nation មាន​កំណត់​ត្រា​សុវត្ថិភាព 100% ហើយ​គ្រូ​ទាំង​អស់​គឺ​ជា​អ្នក​ផ្ដល់​អុកស៊ីហ្សែន និង​ជា​គ្រូ​ជំនួយ​ដំបូង​ដែល​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ដោយ (EFRI)។នៅ​ទី​នេះ​មាន​ផ្ដល់​ជូន​នូវ​ដំណើរ​កម្សាន្ត​ជ្រមុជ​ទឹក​ប្រចាំថ្ងៃ និង​វគ្គ​បណ្ដុះ​បណ្ដាល​ជ្រមុជ​ទឹក​ទឹក​ចាប់​ពី​កម្រិត​ចាប់​ផ្ដើម​រហូត​ដល់​កម្រិត​ខ្ពស់។​

សម្រាប់​វគ្គ​សិក្សា​មាន ៣ ផ្នែក៖ វគ្គ​សិក្សា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​សិក្សា​ដោយ​ខ្លួន​ឯង កម្រង​សំណួរ និង​ការ​បង្រៀន​របស់​គ្រូ។ វគ្គ​បង្ខាំង​ដែល​អនុវត្ត​ជំនាញ scuba នៅ​ក្នុង​ទឹក​រាក់; និង​ការ​ជ្រមុជ​ទឹក ចំនួន ៤ នៅ​ក្នុង​មហាសមុទ្រ។ សម្រាប់​មនុស្ស​ភាគ​ច្រើន វគ្គ​សិក្សា​ត្រូវ​ចំណាយ​ពេល​ប្រហែល ៣ទៅ៤​ថ្ងៃ​អាស្រ័យ​លើ​កាលវិភាគ​របស់​អ្នក។ ការ​បង្រៀន​នៅ​ទៅ​នេះ​នឹង​ធ្វើ​តាម​​តារាង​ពេល​វេលា​របស់​អ្នក ហើយ​ថា​តើ​អ្នក​បញ្ចប់​វគ្គ​សិក្សា​បាន​លឿន​ប៉ុណ្ណា គឺ​អាស្រ័យ​លើ​អ្នក។ គ្រូ​នៅ​ទី​នេះ​ទទួល​សិស្ស​អតិបរមា ៤ នាក់។

មាន​ជម្រើស​ 2 សម្រាប់​ការ​សិក្សា​តាម​អ៊ីនធឺណិត។ ជម្រើស​ទាំង​ពីរ​អនុញ្ញាត​ឱ្យ​អ្នក​ចាប់​ផ្ដើម​ការ​សិក្សា​មុន​នឹង​មក​ដល់​កន្លែង​ផ្ទាល់​។ ហើយ​នឹង​កាត់​បន្ថយ​ពេល​វេលា​ដែល​ត្រូវ​ការ​សម្រាប់​វគ្គសិក្សា។

ជម្រើស​ទី 1 ៖ ​អនុញ្ញាត​ឱ្យ​អ្នក​បញ្ចប់​ការ​សិក្សា​ទាំង​អស់​ជាមុន។

ទី 2 ៖​ ភាគ​ច្រើន​គ្រូ​នឹង​បង្រៀន​អ្នក​ពី​អ្វី​ដែល​នៅ​សល់​ពី​ការ​ដែល​អ្នក​រៀន​ខ្លួន​ឯង​ ប្រសិន​បើ​​​អ្នក​ជ្រើស​រើស​ធ្វើ​សៀវភៅ​សិក្សា​តាម​អ៊ីនធឺណិត​របស់​អ្នក​មុន​ពេល​មក​ដល់​។ អ្នក​គ្រាន់​តែ​ត្រូវ​មើល​វីដេអូ​វគ្គ​សិក្សា​បន្ថែម​ PADI Open Water ​ដើម្បី​បញ្ចប់​ផ្នែក​សិក្សា​នៃ​វគ្គ​សិក្សា។

នៅ Scuba Nation ​ វគ្គ​សិក្សា​ទាំង​អស់​រួម​មាន៖​ សៀវភៅ និង​សម្ភារៈ។

វគ្គ​ទឹក​បង្ខាំង​រួម​មាន៖ការ​ជួល​ឧបករណ៍; ការ​ជ្រមុជ​ទឹក​បើក​ចំហ​នៅ​លើ​ទូក;​ អាហារ​ថ្ងៃ​ត្រង់​នៅ​លើ​ទូក​ បូក​រួម​ទាំង​អាហារ​សម្រន់​ ផ្លែឈើ និង​ភេសជ្ជៈ សៀវភៅ​កំណត់​ហេតុ; វិញ្ញាបនបត្រ; តម្លៃ​សរុប​គឺ​ ៤៤៥ ដុល្លារ។ ជា​ធម្មតា​ខាង​សាលា​សុំ​ដាក់​ប្រាក់​កក់ 50% ដំបូង​ហើយ​បន្ទាប់​មក​សមតុល្យ​មុន​ពេល​ចាប់​ផ្ដើម​ជ្រមុជ​​ទឹក​នៅ​កោះ​រ៉ុង​សន្លឹម។

សម្រាប់​វគ្គ​សិក្សា​កម្រិត​ខ្ពស់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ចំណេះ​ដឹង​ខ្លីៗ​ចំនួន ៥​និង​ការ​ជ្រមុជ​ទឹក​ផ្សង​ព្រេង​ចំនួន ៥។ ជា​ធម្មតា​ក្នុង​រយៈ​ពេល​ ២ ថ្ងៃ​; អ្នក​នឹង​ធ្វើ​ការ​មុជ​ទឹក​ជ្រៅ​ដល់ ទៅ 30 ម៉ែត្រ​និង​រៀន​ជំនាញ​នាវាចរណ៍​ក្រោម​ទឹក​។ បន្ទាប់​មក​អ្នក​អាច​ជ្រើស​រើស ៣

ណា​មួយ​ពី​ការ​មុជ​ទឹក​ជ្រើសរើស​ដូច​ខាង​ក្រោម:

ពេលយប់ (មិន​ដូច​ពេល​ណាៗ​នោះ​ទេ(មិន​ដូច​ពេល​​ថ្ងៃ) & ណែនាំ​ប្រសិន​បើ​អ្នក​មិន​ធ្លាប់​សាកល្បង​វា)

Peak Performance Buoyancy (ល្អ​សម្រាប់​ការ​សម្រប​សម្រួល​ការ​បង្កើន​កម្លាំង)

– ធម្មជាតិ ក្រោម ទឹក (ចាប់​ផ្ដើម​កំណត់​អ្វី​ដែល​អ្នក​ឃើញ)

-ពហុ​កម្រិត (ស្វែង​យល់​អំពី​កុំព្យូទ័រ និង​របៀប​រៀប​ចំ​ផែន​ការ​មុជ​ទឹក​យូរ​ជាង​នេះ)

– Drift (បច្ចេកទេស​អនុវត្ត​វិធី​ទប់​ទល់​នឹង​ចរន្ត)

– AWARE Fish ID (ស្គាល់​ត្រី​ដែល​អ្នក​ឃើញ)

– ទូក (ទាំង​អស់​អំពី​ការ​មុជ​ទឹក​ទូក​និង​សុវត្ថិភាព)

– ការ​ស្វែង​រក និង​ការ​សង្គ្រោះ (អាច​ស្វែង​រក​វត្ថុ U/W អនុវត្ត​លំនាំ​ស្វែង​រក​ផ្សេងៗ​គ្នា ដោយ​ប្រើ​ថង់​លើក និង​ចង​ចំណង​ផ្សេងៗ)

តម្លៃ​សរុប​គឺ ៣៧៥ ដុល្លារ។

អ្នក​​អាច​ទៅ​មជ្ឈមណ្ឌល​ដើម្បី​រៀន​ជ្រមុជ​ទឹក​បាន​គ្រប់​ពេល។ រដូវ​ដែល​ល្អ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​យើង​គឺ​ចាប់​ពី​ខែ​ធ្នូ​ដល់​ខែ​មេសា។

យើង​សង្ឃឹម​ថា​ព័ត៌មាន​នេះ​មាន​ប្រយោជន៍​សម្រាប់​អ្នក ហើយ​យើង​ដឹង​ថា​វា​មាន​ច្រើន ប៉ុន្តែ​យើង​សង្ឃឹម​ថា​វា​ផ្ដល់​ឱ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ការ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម