ទឹម រដ្ឋា ទម្លាក់រូបថតគ្រួសារយ៉ាងមានសុភមង្គល អបអរខួប ២ ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍

ចាប់តាំងពីសម្រាលកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ឈ្មោះ អប្សរា តារាម៉ូដែលរាងខ្ពស់ស្រឡះ ទឹម រដ្ឋា មិនសូវទទួលធ្វើការងារសិល្បៈច្រើនពីមុនឡើយ ដោយគេឃើញនាងចំណាយពេលមើលថែទាំកូនបណ្តូលចិត្ត និងស្វាមី ហើយក៏ឆ្លៀតបើកដំណើរការហាងអាហារម៉ិកស៊ីកូ នៅរាជធានីភ្នំពេញផងដែរ។ ថ្មីៗនេះ រដ្ឋា ទើបតែពង្រីកសាខាហាង Compas Mexican Food & Drinks នៅម្តុំ កោះពេជ្រ ផងដែរ។

ឃ្លាតឆ្ងាយពីការងារសិល្បៈបន្តិចក៏ពិតមែន តែអ្នក​ម្ដាយ​សម័យថ្មីរូបនេះនៅតែបង្ហាញខ្លួនតាមកម្មវិធីសិល្បៈមួយចំនួនរបស់មិត្តភ័ក្តជិតដិត និងបង្ហាញឱ្យឃើញសមត្ថភាពប្រចាំថ្ងៃផ្សេងៗតាមរយៈបណ្តាញសង្គមរបស់នាង។ 

ដោយឡែក កាលពី​ប៉ុន្មានថ្ងៃ​មុន ទឹម រដ្ឋា បានបង្ហោះរូបថតលក្ខណៈគ្រួសារជាច្រើនសន្លឹក ដោយប៉ាម៉ាក់ កូនបានតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ពណ៌​សយ៉ាងសមសួន ថតរូបលក្ខណៈគ្រួសារយ៉ាងមានសុភមង្គល ដែលរូបថតទាំងនេះជាអនុស្សាវរីយ៍ ខួប ២ ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍របស់អ្នកនាង និងស្វាមី លោក Jovany Antonio។

តារាម៉ូដែលរាងស្លីមស្រឡូន ទឹម រដ្ឋា បានរៀបរាប់ថា «រីករាយថ្ងៃគម្រប់ខួប អាពាហ៍ពិពាហ៍របស់យើងទាំងពីរ 2ឆ្នាំប៉ាៗ Jovany Antonio ពីរឆ្នាំកន្លងទៅបាត់ហើយ តែយើងទាំងពីរក៏ទទួលបាន ព្រះនាងតូច អប្សរា គឺ កាដូ នៃ ជីវិតអាពាហ៍ពិពាហ៍របស់យើងទាំងពីរ ហើយចំណែកនៅថ្ងៃស្អែកទី 27 ខែ មិនា 2024 គឺជាថ្ងៃកំណើតនៃដំបូង របស់កូនផងដែរ អញ្ចឹងថ្ងៃស្អែកសូមអញ្ជើញលោកតាលោកយាយអ៊ុំមីងដែលបានអញ្ចើងកុំភ្លេចចូលរួមនៃកម្មវិធីខួបណាអូនផងណា»។ មិត្តសិល្បករ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក រួមទាំងហ្វេនៗជាច្រើនបាននាំគ្នាចូលទៅ Comment សម្តែងការត្រេកអរចំពោះខួបអាពាហ៍ពិពាហ៍ ២ឆ្នាំរបស់អ្នកទាំងពីរ និងបានជូនពរឱ្យអ្នកទាំងពីរកាន់តែមានសុភមង្គលថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​