ទម្លាយមូលហេតុ Kim SaeRon សុខៗ ស្រាប់តែបង្ហោះរូបភាពស្និទ្ធស្នាលជាមួយ Kim SooHyun

ថ្មីៗ នេះ តារាសម្ដែងកូរ៉េស្រីវ័យក្មេង Kim SaeRon បានបង្ហោះរូបភាពសិ្នទ្ធស្នាលជាមួយតារាប្រុស Kim SooHyun ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេស មនុស្សជាច្រើនបានចោទសួរពីទំនាក់ទំនងរបស់អ្នកទាំងពីរបន្ទាប់ពីរូបភាពត្រូវបានចែកចាយ។ ជាការឆ្លើយតបពីខាងផលិតកម្ម Goldmedalist គ្រប់គ្រងតារាប្រុស Kim SooHyun បានឲ្យដឹងថា អ្នកទាំងពីរគ្មានទំនាក់ទំនងស្នេហាអ្វីនោះឡើយ។

ទន្ទឹមនេះ បើទោះជាមានការឆ្លើយតបបញ្ជាក់ពីខាងផលិតកម្មក្ដី ក៏រឿងមួយនេះនៅតែមិនទាន់ស្ងប់នៅឡើយ និងនៅតែជាចម្ងល់ថាតើហេតុអ្វី តារាស្រី Kim SaeRon ធ្វើដូច្នេះ ស្របពេលដែលរឿង “Queen Of Tears” របស់តារាប្រុស Kim SooHyun កំពុងមានភាពល្បីល្បាញខ្លាំង។ រហូតដល់ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៤ លោក Lee JinHo ជាតារាយូធូប និងជាអតីតអ្នកសារព័ត៌មាន បានទម្លាយពីមូលហេតុ តារាស្រី Kim SaeRon ស្រាប់តែបង្ហោះរូបភាពជាមួយតារាប្រុស Kim SooHyun។

លោក Lee JinHo បានលើកឡើងថា៖ លោកទទួលបានដំណឹងពីប្រភពមិត្ដជិតស្និទ្ធរបស់តារាស្រី Kim SaeRon ពីមូលហេតុ តារាស្រី Kim SaeRon បង្ហោះរូបភាពជាមួយតារាប្រុស Kim SooHyun។ រូបនាងបានបង្ហោះរូបភាព កំឡុងពេលខ្លួនឯងស្ថិតក្នុងស្ថានភាពមិនអាចគ្រប់គ្រងខ្លួនឯងបាន។ នាងចង់បង្ហាញពីភាពល្បីល្បាញដែលខ្លួនធ្លាប់មាន ទើបសម្រេចចិត្ដបង្ហោះរូបភាពជិតស្និទ្ធជាមួយតារាប្រុស Kim SooHyun។ បច្ចុប្បន្ន តារាស្រីវ័យ ២៣ ឆ្នាំរូបនេះ កំពុងមានការស្ដាយក្រោយខ្លាំង ចំពោះទង្វើដែលខ្លួនបានសាង វាធ្វើឲ្យនាងទទួលបានការរិះគន់ តិះដៀល កាន់តែខ្លាំងនឹកស្មានមិនដល់។

លោកបន្ដថា៖ តារាស្រីរូបនេះនឹងមិនចេញបកស្រាយអ្វីឡើយ ដើម្បីបញ្ចៀសការរិះគន់កាន់តែខ្លាំង និងស្ថានភាពដែលមិនអាចគ្រប់គ្រងបាន។ នាងនឹងបន្ដនៅស្ងៀមស្ងាត់ដើម្បីរៀនពីកំហុសរបស់ខ្លួន។ ទន្ទឹមនេះដែរ មិនខុសពីការបញ្ជាក់របស់លោក Lee JinHo តារាស្រី Kim SaeRon បានចេញមុខបញ្ជាក់ថា នាងនឹងមិននិយាយបកស្រាយអ្វីទាំងអស់ពីរឿងនាង និងតារាប្រុស Kim SooHyun ឡើយ។

គួរបញ្ជាក់ថា Kim SaeRon ធ្លាប់ជាតារាសម្ដែងស្រីកូរ៉េវ័យក្មេងដ៏មានប្រជាប្រិយភាពម្នាក់ ហើយក៏ធ្លាប់ស្ថិតក្រោមផលិតកម្ម Goldmedalist ជាមួយតារាប្រុស Kim SooHyun ផងដែរ ដូច្នេះទើបនាងហាក់មានភាពស្និទ្ធស្នាលជាមួយលោកក្នុងនាមជាមិត្ដរួមទ្រនំ។ ប៉ុន្ដែការបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យអាជីពសិល្បៈរបស់នាងរលាយត្រឹមមួយប៉ប្រិចភ្នែក និងពិបាកស្រោចស្រង់ឡើងវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម