នៅព្រឹកថ្ងៃនេះនៅខេត្តសៀមរាបមានបាតុភូតថ្ងៃរះចំពីលើកំពូលប្រាសាទអង្គរវត្ត Equinox Angkor ឬហៅថា (ថ្ងៃសមរាត្រី ជាថ្ងៃដែលយប់និងថ្ងៃមានពេលស្មើគ្នា)។ ទិដ្ឋភាពដ៏អស្ចារ្យដែលកើតមានឡើងលើទឹកដីអច្ឆរិយនេះ មានចាប់ពីថ្ងៃទី21/03/22ដល់ 23/3/22 ហើយមានតែ ២ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ (៦ ខែម្ដង)។

មុនឃើញច្បាស់នូវព្រះអាទិត្យរះចំកំពូលនោះ ផ្ទៃមេឃគ្របដណ្ដប់ទៅដោយពណ៌មាស សក្ដិសមនឹងឈ្មោះដែលគេហៅថា ទឹកដីសុវណ្ណភូមិ។ ជារៀងរាល់ឆ្នាំ បើតាមការសង្កេតមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បានធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីរង់ចាំចង់ឃើញផ្ទាល់ភ្នែកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ និងផ្ដិតយករូបភាពកម្រនេះមកទុកជាអនុស្សាវរីយ៍។ ព្រឹត្តិការណ៍ព្រះអាទិត្យដ៏ជាអច្ឆរិយរះលើអង្គរវត្ត មិនមែនជារបកគំហើញថ្មីនោះទេ តែជាការសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។ ការសិក្សានោះ បានបង្ហាញពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណ និងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា នោះមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីឡើយ តែជាការដឹងមុនផ្នែកតារាសាស្ត្រនៃអ្នកប្រាជ្ញបុរាណខ្មេរ ដែលកសាងប្រាសាទអង្គរវត្តនេះឡើង។
ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្ដីគណិតសាស្ត្រ វិស្វកម្ម និងតារាសាស្ត្រ៕
























Account
Security
Favourite Content