អត់ពិបាក​ស្ទះ​ចរាចរណ៍! ម៉ូតូហោះដំបូងគេក្នុងលោក បង្ហាញវត្តមានជា​ផ្លូវ​ការ

ធ្លាប់​ទេ ពេល​កំពុងស្ទះ​ផ្លូវ​ខ្លាំងស្រាប់​តែ​គិត​ថា​បើ​មាន​ម៉ូតូ​ហោះ​ជិះ​មិន​ដឹង​ស្រួល​យ៉ាង​ណា? ឥឡូវ​នេះ​ម៉ូតូ​ហោះ​ដែល​យើង​ធ្លាប់​តែ​ស្រមៃ លេច​រូបរាង​ពិត​ៗ​ហើយ!

ម៉ូតូហោះដំបូងគេក្នុងលោក បានបង្ហាញវត្តមានលើទីផ្សារសហរដ្ឋអាមេរិក ក្នុងកម្មវិធីតាំងបង្ហាញ​រថយន្ត​នៅ​ឯ​ទីក្រុង Detroit រដ្ឋ Michigan កាលពីពេលថ្មីៗ​កន្លង​ទៅ​នេះ។

មានឈ្មោះថា XTURISMO ម៉ូតូហោះនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជប៉ុន AERWINS Technologies ដោយ​មាន​សមត្ថភាព​អាចហោះ​ហើរបាន​រយៈពេល​៤០​នាទី និងអាចហោះ​ក្នុងល្បឿន​ដល់ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ស្ថាបនិកនៃ​ក្រុមហ៊ុន AERWINS Technologies  លោក Shuhei Komatsu បាន​និយាយថាក្រុមហ៊ុនរបស់លោកបានចាប់ផ្ដើម​ឡើងដោយការបង្កើតយន្តហោះដ្រូន និង​យាន​យន្ត​ហោះ​ដោយ​គ្មាន​មនុស្ស​បើក​មួយ​ចំនួន។

សម្រាប់ម៉ូតូហោះនេះ មាន​លក់នៅ​ឯ​ទីផ្សារប្រទេសជប៉ុនរួចមកហើយ ហើយ​ក្រុមហ៊ុន​គ្រោង​ដាក់​លក់​ម៉ូតូហោះ​ខ្នាតតូចមួយ​សម្រាប់ទីផ្សារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២៣ ដែលប៉ាន់ស្មានថាអាចមានតម្លៃជាង ៧៧ម៉ឺន​ដុល្លារ។

ស្ថាបនិកក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនសង្ឃឹមថាអាចកាត់បន្ថយថ្លៃ​ចំណាយ​មកនៅ​ត្រឹម​ ៥ម៉ឺន​ដុល្លារ សម្រាប់​យានយន្ត​អគ្គិសនីខ្នាតតូចនៅត្រឹមឆ្នាំ២០២៥ ហើយក្រុមហ៊ុន​ក៏​មាន​គម្រោង​ដាក់​លក់​ភាគ​ហ៊ុន​ជា​សាធារណៈ នៅខែវិច្ឆិកាខាងមុខនេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់