ហេតុអ្វីកែវទឹករក្សាសីតុណ្ហភាព Stanley ក្លាយជាកែវទឹកដ៏ពេញនិយមបំផុតនៅពេលនេះ? 

នៅដើមឆ្នាំ ២០២៤ មនុស្សម្នាសម្រុកដណ្ដើមគ្នាទិញកែវទឹក Stanley “Winter Pink” ទំហំ ៤០អោន (ប្រមាណ ១.២លីត្រ) ដោយមានអ្នកខ្លះបោះតង់ចាំនៅចំណតឡាន និងបន្តតម្រង់ជួរយ៉ាងវែងអន្លាយ។ ហើយមានករណីមួយនោះ មានអ្នកលោតផ្លោះពីបញ្ជរគិតលុយដើម្បីតែលួចកែវទឹកមួយនេះទៀត។

Stanley មិនមែនជាយីហោកែវទឹកដែលទើបតែចេញថ្មីនោះទេ តែហេតុអ្វីបានជាមនុស្សជាច្រើនដណ្ដើមគ្នាទិញកែវទឹកពីយីហោដែលមានអាយុ ១១០ឆ្នាំមួយនេះ? 

មិនមែនល្បីតែនៅក្នុងសហរដ្ឋអាមេរិកទេ តែកែវទិញរក្សាសីតុណ្ហភាពមួយនេះក៏បានពង្រីកភាពល្បីល្បាញរបស់ខ្លួនទៅកាន់ប្រទេសនានានៅជុំវិញពិភពលោក ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ អ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមកម្ពុជាប្រហែលជាធ្លាប់បានប្រទះឃើញពី កែវទឹករក្សាសីតុណ្ហភាព Stanley ពីមុនជាក់ជាមិនខានទេ។ 

ប្រវត្តិរបស់កែវទឹក Stanley 

កែវទឹកដ៏ល្បីល្បាញ Stanley បានចាប់ផ្ដើម ដោយលោក William Stanley ដែលនៅពេលនោះលោកមានតួនាទីជាអ្នកអភិវឌ្ឍឧបករណ៍បំលែងថាមពល ដែលជាការចាប់ផ្ដើមដ៏សំខាន់មួយក្នុងការផលិតបំពង់ទឹកមួយនេះ។

នៅក្នុងឆ្នាំ ១៩១៣ លោកគ្រាន់តែចង់ផលិតបំពង់ទឹកមួយសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីអាចរក្សាកម្ដៅកាហ្វេរបស់លោកឱ្យនៅក្ដៅពេញមួយថ្ងៃ។ លោក William Stanley បានប្រើប្រាស់ទ្រឹស្ដីមួយចំនួនដែលលោកបានរៀនអំឡុងពេលដែលលោកអភិវឌ្ឍម៉ាស៊ីនបំប្លែងថាមពលនោះ ជាមួយនឹងបំពង់ទឹករបស់លោក។ ជាលទ្ធផល លោកក៏បានផលិតចេញជាបំពង់ទឹកមួយដែលមានលក្ខណៈជាកែវដែកពីជាន់ ជាមួយនឹងស្រទាប់សុញ្ញាកាសនៅកណ្ដាល ហើយលោកក៏សម្រេចចិត្តដាក់ឈ្មោះវង្សត្រកូលរបស់លោកនៅលើនោះ “Stanley”។ 

ក្រោយដាក់លក់ បំពង់ទឹកមួយនេះមានអតិថិជនភាគច្រើនជាអ្នកដែលចូលចិត្តនៅក្រៅផ្ទះ និងកម្មករ ជាពិសេសគឺបុរស ដោយនៅមានអ្នកខ្លះនៅប្រើប្រាស់បំពង់ទឹកដែលពួកគេបានទិញតាំងពីដំបូងនោះនៅឡើយ។ ជាក់ស្ដែង មានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនង TikTok ម្នាក់បានបង្អួតពីបំពង់ទឹកម៉ាក Stanley ដែលឳពុកខ្លួនបានប្រើប្រាស់អស់រយៈពេល ២០ឆ្នាំរួចមកហើយ។ 

មុនឆ្នាំ ២០០៧ ក្រុមហ៊ុន Stanley បានផលិតតែបំពង់ទឹកក្ដៅប្រភេទដំបូងនោះទេ រហូតដល់ឆ្នាំនេះទើបក្រុមហ៊ុនចាប់ផ្ដើមផលិតកែវទឹកប្រភេទថ្មីៗ រហូតដល់ឆ្នាំ ២០១៦ ទើបក្រុមហ៊ុនចាប់ផ្ដើមផលិតកែវទឹករក្សាកម្ដៅប្រភេទ Quencher ដែលជាទីពេញនិយមរហូតដល់សព្វថ្ងៃនេះ។

https://www.tiktok.com/@fkafsmile/video/7319711072318016798

កែវទឹក Stanley ជំនាន់ថ្មី

ប្រជាប្រិយភាពរបស់ Stanley បានត្រឡប់មកវិញកាលពីឆ្នាំ ២០១៩ នៅពេលដែលក្រុមហ៊ុនលក់ទំនិញឈ្មោះ The Buy Guide បានជូនកាដូកែវទឹកនេះទៅកាន់បុគ្គលល្បីល្បាញមា្នក់ឈ្មោះ Emily Maynard Johnson។ នៅពេលនោះ The Buy Guide បានទិញកែវនោះមកលក់បន្តតាមរយៈគេហទំព័រលក់ទំនិញផ្សេងៗក្នុងបរិមាណតិចតួចតាមដែលអាចរកបាន។ តែក្រោយពី Emily Maynard Johnson បានបង្ហោះអំណោយនោះនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់នាង នាយកប្រតិបត្តិការរបស់ Stanley បានឃើញ និងផ្ដល់ឱកាសឱ្យ The Buy Guide ដើម្បីទិញ Quenchers ចំនួន ៥០០០កែវដោយផ្ទាល់ពី Stanley ដើម្បីលក់បន្តតាមរយៈគេហទំព័ររបស់ពួកគេ។

ពួកគេក៏យល់ព្រម ហើយកែវទាំង ៥០០០ នេះបានលក់អស់ក្នុងរយៈពេលត្រឹម ៥ថ្ងៃ។ បន្ទាប់មកពួកគេក៏ធ្វើការបញ្ជាទិញម្ដងទៀត ហើយកែវនោះក៏ដាច់ស្តុកម្ដងទៀត ដែលជាការចាប់ផ្ដើមមានប្រជាប្រិយភាពសារជាថ្មីរបស់ Stanley ។ 

ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីរបស់ Stanley

ឆ្នាំ ២០២០ ជាពេលវេលាដ៏សំខាន់សម្រាប់កែវទឹកយីហោ Stanley មួយនេះ។ លោក Terence Reilly ដែលធ្លាប់ធ្វើឱ្យស្បែកជើង Crocs ដែលគេគិតថាអាក្រក់ ក្លាយទៅជាស្បែកជើងដ៏ទាន់សម័យ និងពេញនិយមមិនគួរឱ្យជឿ។ នៅក្នុងឆ្នាំ ២០២០ លោកបានផ្លាស់ប្ដូរមកធ្វើការនៅក្រុមហ៊ុន Stanley ជាមួយនឹងគោលបំណងតែមួយដូចដែលលោកធ្លាប់ធ្វើជាមួយស្បែកជើង Crocs។

លោកបានយល់ថា ការសហការជាមួយនឹងបុគ្គលមានឥទ្ធិពលផ្សេងៗ (infuencer) អាចនឹងជាតម្រូវការដ៏ល្អមួយសម្រាប់កែវទឹក Stanley ដូចអ្វីដែលលោកធ្លាប់ធ្វើជាមួយនឹងស្បែកជើង Crocs។ បន្ថែមពីនេះ លោកក៏បានគិតគូរផលិតជាមួយនឹងវត្ថុធាតុដើមថ្មី រូបរាងថ្មី និងជាពិសេសពណ៌ថ្មីៗជាច្រើន។ 

ជាការពិតណាស់ ឥទ្ធិពលនៃបណ្ដាញទំនាក់ទំនងសង្គមពិតជាបានរួមចំណែកយ៉ាងសំខាន់សម្រាប់ភាពជោគជ័យនេះ។ មិនថាជាការដែល Stanley សហការជាមួយតារាល្បីៗដូចជា Lainey Wilson និងអ្នកមានឥទ្ធិពល (influencer) ដទៃទៀត ឬមកពីអ្នកប្រើប្រាស់ផ្ទាល់នោះទេ។ មាតិកាទាំងអស់នោះ បានបង្ហាញខ្លួននៅលើបណ្ដាញសង្គមជារឿយៗ រហូតវាក្លាយទៅជារបស់មួយដែលអ្នកគ្រប់គ្នាគិតថាខ្លួនត្រូវតែមានកែវទឹកមួយនេះ។ 

ជាក់ស្ដែង ដូចជាវីដេអូមួយពីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម TikTok របស់ @danimarielettering ដែលបានបង្ហោះកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។ 

@danimarielettering

Thirsty after you catch on fire? @Stanley 1913 is like no problem i gotchu #fyp#carfire#accident#stanleycup

♬ original sound – Danielle

នៅក្នុងវីដេអូនោះ នាងបានបង្ហាញពីឡានរបស់នាងក្រោយពីហេតុការណ៍ឆាបឆេះដ៏រន្ធត់ ក៏ប៉ុន្តែកែវទឹក Stanley Quencher របស់នាងនៅតែមានសភាពធម្មតា ហើយថែមទាំងនៅមានទឹកកកដែលមិនទាន់រលាយនៅក្នុងនោះទៀតផង។

វីដេអូនេះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងភាពមាំនៃកែវទឹករក្សាសីតុណ្ហភាពមួយនេះ ដោយមានអ្នកទស្សនារហូតដល់ទៅ ៩៤លានដង។ ក្រោយពី ក្រុមហ៊ុន Stanley ឃើញវីដេអូនោះហើយ ក្រុមហ៊ុនបានផ្ញើកាដូជាកែវទឹក ជាមួយនឹងរថយន្តម៉ាក Mazda ថ្មីមួយគ្រឿងឱ្យនាង។

តាមរយៈយុទ្ធសាស្រ្តថ្មីទាំងនេះ ក្រុមហ៊ុន Stanley អាចបង្កើនប្រាក់ចំណូលរបស់ខ្លួនពី ៧០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ រហូតដល់ទៅ ៧៥០ លានដុល្លារនៅក្នុងឆ្នាំ ២០២៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *