Tommy Hilfiger បង្ហាញរូបភាព ជី ដេវីត និង ទេព បូព្រឹក្ស ពេញៗមុខតែម្ដង!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បើ​ទោះ​ជា​កម្មវិធី​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ Tommy Hilfiger’s Spring/Summer 2025 បាន​បញ្ចប់​ទៅ​ក៏​ពិត​មែន តែ​សកម្មភាព​របស់​តារា​ៗ​ដែល​ចូលរួម​របស់​ប្រេន​អាមេរិក​មួយ​នេះ មិន​ទាន់​ចប់​ឡើយ។ ទាំង ងួន ចាន់ដេវីត និង ទេព បូព្រឹក នៅ​បន្ត​ផុស​រូបភាព​ស្អាត​ៗ​ជាច្រើន​ក្នុង​កម្មវិធី ហើយ​ក្រុមហ៊ុន​ផ្ទាល់​ក៏​ដូច​គ្នា។

ក្នុង​នោះ Tommy Hilfiger បាន​បង្ហោះ story រូបភាព និង​វីដេអូ​ខ្លះ​ៗ​ពី​សកម្មភាព​លើ​បណ្ដាញ Instagram មាន​ទាំង​តារា​ល្បី​ៗ​មក​ពី​ជុំវិញ​ពិភពលោក ហើយ​ក្នុង​នោះ​ក៏​មាន ជី ដេវីត និង​ភរិយា ទេព បូព្រឹក្ស។ ដោយ Tommy Hilfiger មិន​មែន​បង្ហោះ​រូបភាព​តារា​ខ្មែរ​ទាំង ២ រូប​ម្ដង​ឡើយ ពោល​គឺ ២ ដង​ឯណោះ ចំណែក​សាមី​ខ្លួន​ក៏​បាន add រូបភាព​នោះ​បន្ត​ទៅ Story IG ផ្ទាល់​ដូចគ្នា។

តារា​ខ្មែរ​ទាំង ២ រូប​ពិតជា​មិន​ធ្វើ​ឲ្យ​​​ខក​បំណង​អ្នក​គាំទ្រ​ឡើយ ទាំង​ការ​ស្លៀកពាក់ ម៉ូដ​សក់ ទាំង​ដំណើរ ឫកពា​ពិតជា​លេចធ្លោ​មិន​ចាញ់​តារា​សាសន៍​ដទៃ ហើយ​ថែម​ទាំង​ត្រូវ​បាន​ទស្សនាវដ្ដី ELLE វៀតណាម ចាប់​អារម្មណ៍ និង​សុំ​សម្ភាសន៍​ពី​​ថែម​ទៀត​ផង។ គួរ​បញ្ជាក់​ថា ដេវីត និង បូព្រឹក្ស បាន​តំណាង​ឲ្យ Tommy Hilfiger ពី​កម្ពុជា ដើម្បី​ចូលរួម New York Fashion Week។

ក្រៅ​ពី​រូបភាព​ដែល​បង្ហាញ​ពី​ខាង Tommy Hilfiger ហើយ​គូស្នេហ៍​ពូកែ​រក​ស្ទីល៍​ទាំង ២ ក៏​នៅតែ​មាន​រូបភាព Street Style ជាច្រើន​សុទ្ធសឹងតែ​ស្អាត​ៗ។ មិន​តែ​ប៉ុណ្ណោះ​ទាំង ដេវីត ព្រម​ជាមួយ​គូស្នេហ៍​នៅ​មាន​រូបភាព​ជាច្រើន​ចេញ​ពី​ស្ថាប័ន​រូបថត​ដ៏​ល្បី Getting Image។

ដំណើរ​កម្សាន្ត​ទៅ​អាមេរិក​ជើង​នេះ បូព្រឹក្ស និង ដេវីត ក៏​ឆ្លៀត​ធ្វើ​ខួប ៨ ឆ្នាំ​ដែល​ស្រលាញ់​គ្នា​ថែម​ទៀត​ផង ហើយ​ក៏​បាន​ទៅ​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​ជាច្រើន​តាម​ហាង​ធំៗ​ដែល​ល្បី​មាន​រសជាតិ​ពិសេស​នៅ​ទឹកដី​សម្បូរ​ដុល្លារ​មួយ​នេះ​ដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​

វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

រឿងរ៉ាវ​ជីវិត​​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា តែងតែ​ត្រូវ​បាន​អ្នក​ស្អប់ លើក​យក​មក​បើក​កកាយ​គ្រប់សព្វ​បែប​យ៉ាង រហូត​ដល់​គ្រប់ platform បណ្ដាញ​សង្គម វែកញែក​រឿងហេតុ​ផ្ទាល់ខ្លួន ឯក​ជនភាព ទោះ​ល្បី​ឈ្មោះ​ក៏​គ្មាន​សេចក្ដី​សុខ។ ទ្រាំ​នឹង​ទុក្ខ​ខ្លោចផ្សា

Leave a Reply

Your email address will not be published.Required fields are marked *