TikTok ចេញមុខងារ​ថ្មី! ក្មេង​ជំទង់​អាយុ​ក្រោម​១៨​ឆ្នាំ​មិន​អាច​ប្រើលើស​ពី១ម៉ោង​ទៀត​ទេ

កាល​ពី​ថ្ងៃ​ពុធ ទី០១ មីនា កន្លង​ទៅ​នេះ ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​របស់​ចិន TikTok បានប្រកាស​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​សម្រេច​អនុវត្ត​មុខងារ ​កំណត់​ពេល​វេលា​ប្រើប្រាស់​ត្រឹម​ ៦០​នាទី​ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់​ក្មេង​ជំទង់​ទាំង​អស់​អាយុ​ក្រោយ​ ១៨​ឆ្នាំ។

នៅ​ពេល​ដល់​រយៈ​កំណត់​ គណនី​ក្មេង​ជំទង់​ក្រោយ​ ១៨​ឆ្នាំ​នឹង​ត្រូវ​​ផ្អាក​ដោយ​ស្វ័យ​ប្រវត្តិ​ ហើយ​ប្រសិន​បើ​ពួក​គេ​ចង់​បន្ត​អូស​លេង​ទៀត​ TikTok តម្រូវ​ឲ្យ​ពួក​បំពេញ​លេខ​សម្ងាត់​មួយ​។ លើស​ពី​នេះ​ ប្រសិន​គណនី​ក្មេង​ជំទង់​ក្រោម​ ១៨ឆ្នាំ​ជ្រើសរើស​បិទ​មុខ​ងារ​មួយ​នេះ ជា​រៀង​រាល់​ក្រោយ​ការ​ប្រើ​ប្រាស់​លើស​ពី ១០០នាទី​ ពួក​គេ​នឹង​ត្រូវ​ជំរុញ​ឲ្យ​កំណត់​ពេល​វេលា​បិទ​ស្វ័យ​ប្រវត្តិ​ម្ដង។ ហើយ​គណនី​ក្រោម​ ១៨​ឆ្នាំ​ទាំង​នេះ​នឹង​ទទួល​បាន​សារ​​រៀងរាល់​សប្ដាហ៍ អំពី​ព័ត៌មាន​លម្អិត​នៃ​ពេល​វេលា​ដែល​ពួក​គេ​បាន​ប្រើប្រាស់​កម្មវិធី​នេះ។

មុខងារ​ថ្មី​នេះ​ភ្ជាប់​មក​ជា​មួយ​មុខងារ​ពិសេស​មួយ​ទៀត​គឺ “family pairing ” ដែល​ជា​មុខងារ​មួយ​ដែល​អាណាព្យាបាល​នៃ​កុមារ​ទាំង​នេះ​អាច​កំណត់​ពេល​វេលា​សម្រាប់​ប្រើ​ប្រាស់​កម្មវិធី​ TikTok​សម្រាប់​កូន​ៗ​របស់​ខ្លួន។ អាណាព្យាបាល​ថែម​ទាំង​ទទួល​បាន​ផ្ទាំង​ព័ត៌មាន​ដែល​បង្ហាញ​ពី​ របៀប​ដែល​កូន​ៗ​ពួក​គេ​ប្រើប្រាស់​កម្មវិធី រួម​ទាំង​ពេល​វេលា និង​ចំនួន​ដង​ដែល​កម្មវិធី​ត្រូវ​បាន​បើក។

គួរ​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​ TikTok ទទួល​រង​ការ​រិះគន់​ខ្លាំង​ពី​សំណាក់​ប្រទេស​មួយ​ចំនួន​អំពី​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់ ​ប្រឈម​មុខ​នឹង​ការ​ស៊ើប​អង្កេត​ពី​គណៈកម្មាធិការ​វិនិយោគ​បរទេស​នៅ​សហរដ្ឋអាមេរិក ហើយ​ក៏​មាន​ប្រទេស​ដែល​បាន​បិទ​ការ​ប្រើប្រាស់​ទាំង​ស្រុង​របស់​កម្មវិធី​នេះ​ក្នុង​ប្រទេស​ខ្លួន​តែ​ម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម