សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានទទួលវត្ថុបុរាណចំនួន៧៧ ពីប្រជាពលរដ្ឋរស់ នៅក្នុងខេត្តសៀមរាប

កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានប្រកាសឱ្យដឹងថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានទទួលវត្ថុបុរាណ ចំនួន៧៧បន្ថែមទៀត ដែលប្រជាពលរដ្ឋរស់​នៅក្នុងខេត្តសៀមរាប បានស្ម័គ្រចិត្តប្រគល់ ជូនមក កាន់សារមន្ទីរ ដើម្បីធ្វើការថែរក្សា និងអភិរក្សបន្ត។

វត្ថុបុរាណទាំង៧៧នោះ ខ្លះនៅរក្សាបានរូបរាងពេញ និងខ្លះទៀតបានបែកបាក់ជាបំណែក មានដូចជា៖ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជននាសម័យបុរាណ មានកុលាលភាជន៍ ឧបករណ៍​សម្រាប់ដាក់ទឹក និងម្ហូបអាហារផ្សេងៗ គ្រឿងអលង្ការដូចជា៖ កងដៃ និងឧបករណ៍ ប្រើប្រាស់ផ្សេងៗទៀតដូចជា៖ កាំបិត ពូថៅ និងចានជាដើម។

លោក ណក់ បូរុន ជាអ្នកប្រកបរបររកស៊ីមួយរូប រស់នៅក្នុងខេត្តសៀមរាប បានឱ្យដឹងថា វត្ថុបុរាណមាន ចំនួន៧៧នេះ វត្ថុខ្លះលោកបានទិញបន្តពីប្រជាពលរដ្ឋនិងខ្លះទៀតប្រជាពលរដ្ឋបាន ប្រគល់ជូន លោកយក មករក្សាទុកបន្ត ដែលមានប្រភពនៅក្នុងខេត្តសៀមរាបខ្លះ និងមកពី ខេត្តបន្ទាយមានជ័យខ្លះ។ ប៉ុន្តែលោកមិនបានដឹងអំពីអាយុកាលនៃវត្ថុនីមួយៗឡើយ ការរក្សាទុកនេះដោយយល់ថា វត្ថុទាំងនោះ ជារបស់មានតម្លៃពីបុរាណគួរបន្តថែរក្សា។

លោកបន្តថា ក្រោយទទួលបានព័ត៌មានពីមិត្តភ័ក្ត្ររបស់លោកថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលថែរក្សា និងអភិរក្សវត្ថុសិល្បៈពីបុរាណ មិនឱ្យបាត់បង់នោះ លោកក៏ស្ម័គ្រចិត្តប្រគល់ ជូនមកកាន់ សារមន្ទីរ ដើម្បីយកមកថែរក្សាបន្ត ទុកជាមរកតសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។

លោក ណក់ បូរុន បញ្ជាក់ទៀតថា ក្រោយពេលមកដល់សារមន្ទីរ បានឃើញការតាំងបង្ហាញវត្ថុពី បុរាណជាច្រើនរាប់រយប្រភេទ ត្រូវបានថែរក្សាយ៉ាងល្អប្រសើរបែបនេះ លោកពិតជាសប្បាយរីករាយ និងមានភាពកក់ក្តៅយ៉ាងខ្លាំង ថែមទាំងជឿជាក់ថា ការប្រគល់ជូនវត្ថុទាំងនោះ មកសារមន្ទីរ ដើម្បីថែរក្សាបន្ត ពិតជាមានសុវត្ថិភាពបំផុត។

លោក ភួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា វត្ថុសិល្បៈដែលប្រជាពលរដ្ឋបានប្រគល់មកកាន់សារមន្ទីរ ភាគច្រើនជាកុលាលភាជន៍ ប្រហែលជាឧបករណ៍ដីដុតនៅក្នុងសម័យបុរេប្រវត្តិសាស្ត្រ និងសម័យអង្គរ និងឧបករណ៍ ជាប្រភេទលោហៈ ភាគច្រើនជាឧបករណ៍ប្រើប្រាស់។

ដោយភាគច្រើននៃវត្ថុសិល្បៈដែលបានប្រគល់ជូនមានច្រើនជាងគេ គឺកងដៃ ចំនួន២៤បំណែក និងពូថៅចំនួន១៨បំណែក ប៉ុន្តែក្រុមអ្នកជំនាញពុំទាន់អាចកំណត់អាយុកាល នៃវត្តុបុរាណទាំងនោះច្បាស់លាស់នៅឡើយ។

លោកបន្តថា ក្រោយពេលទទួលបានវត្ថុសិល្បៈទាំងនោះ ក្រុមអ្នកជំនាញនៃសារមន្ទីរ កំពុងធ្វើការចុះបញ្ជី វាស់ប្រវែង ថ្លឹងទំងន់ ទៅតាមបែបបទក្នុងសារមន្ទីរ ទើបឈានទៅរក្សាទុកក្នុងសីតុណ្ហភាពថេរ ដើម្បីការពារវត្ថុទាំងនោះ ទើបចាប់ផ្តើមធ្វើការសម្អាត ដកកំណក់ដី និងលាបដើម្បីការពារស្រទាប់ខាងក្រៅនៃលោហៈទាំងនោះពីបរិយាកាសខាងក្រៅ រួចតភ្ជាប់បំណែកលោហៈណាដែលពុកផុយ តាមរូបរាងដើមឡើងវិញ តាមដែលអាចធ្វើទៅបាន។

នាពេលអនាគតសារមន្ទីរ គ្រោងធ្វើការតាំងបង្ហាញវត្ថុបុរាណទាំងនោះជូនសាធារណជនបានទស្សនា និងសិក្សាស្វែងយល់

ក្រោយពេលអ្នកជំនាញធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិនៃវត្ថុបុរាណទាំង៧៧នេះរួចរាល់។

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រីករាយស្វាគមន៍ ការប្រគល់ជូនវត្ថុបុរាណផ្សេងៗ ដែលប្រជាពលរដ្ឋបានរកឃើញឬរក្សាទុកនៅផ្ទះ បានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់សារមន្ទីរ ដើម្បីយកមកថែទាំ និងអភិរក្សបន្ត សម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ និងសិក្សាស្រាវជ្រាវ ព្រោះថាសារមន្ទីរជាកន្លែងដែលអាចរក្សាវត្ថុទាំងនោះប្រកបដោយសុវត្ថិភាព៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ