ធ្លាប់តែឃើញស្នាមញញឹមលើឆាក តែជីវិតតារាស្រី Coco Lee ជួបរឿងមិនសមប្រកបច្រើន

Coco Lee ជាតារាចម្រៀងស្រីចិន កាត់អាមេរិកដ៏ល្បីល្បាញម្នាក់ និងជាម្ចាស់បទចម្រៀងល្បី “Before I Fall In Love”។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងសោកស្ដាយខ្លាំងនោះគឺដំណឹងមរណភាពរបស់នាង ដោយនាងសម្រេចបញ្ចប់ជីវិតរបស់ខ្លួនដោយសារកើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ និងមិនអាចទ្រាំទ្ររស់នៅបានតទៅទៀត។

បើតាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់ Coco Lee បានឱ្យដឹងថា នាងបានព្យាយាមធ្វើអត្ដឃាតខ្លួនកាលពីថ្ងៃ អាទិត្យ ទី ២ ខែ កក្កដា ឆ្នាំ ២០២៣ ប៉ុន្ដែត្រួវបានក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យក្រោយប្រទះឃើញនាងសន្លប់។ រហូតដល់ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៣ រូបនាងត្រូវបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីក្រុមគ្រូពេទ្យប្រឹងប្រែងអស់លទ្ធភាពហើយនៅតែមិនអាចជួយសង្គ្រោះនាងបាន។

ក្រឡេកមកមើលឆាកជីវិតរបស់ Coco Lee ថ្វីបើជោគជ័យក្នុងវិស័យសិល្បៈមែនពិត ប៉ុន្ដែជីវិតឯកជនរបស់នាងហាក់មិនសូវសមប្រកបឡើយ។ Coco Lee កើតមកមានបញ្ហានៅជើងឆ្វេងរបស់នាងដែលធ្វើឱ្យនាងពិបាកក្នុងការដើរ។ នៅអាយុ ២ ឆ្នាំ រូបនាងធ្លាប់បានទទួលការវះកាត់ប៉ុន្ដែមិនបានសម្រេចដូច្នេះ នាងត្រូវពឹងផ្អែកលើជើងស្ដាំដើម្បីដើរ និងទប់លំនឹងខ្លួន។ នាងមិនអាចរាំខ្លាំង ឬធ្វើកាយវិការណាដែលអាចប៉ះពាល់ដល់ជើងឡើយ បើមិនដូច្នេះនាងនឹងរងការឈឺចាប់។

ជាមួយគ្នាដែរ កំឡុងពេលធ្វើការប្រគំតន្ដ្រីកាលពីខែ តុលា ឆ្នាំ ២០២២ របួសជើងរបស់នាងក៏រើឡើងវិញ ក្រោយពីនាងប្រឹងប្រែងហាត់រាំ និងធ្វើឱ្យនាងមិនអាចរស់នៅធម្មតាដូចអ្នកដទៃ។​ រូបនាងក៏បានទទួលការវះកាត់សាជាថ្មី ប៉ុន្ដែស្ថានភាពមិនបានធូរស្រាលខ្លាំងឡើយ។

មកមើលពីជីវិតគូរបស់នាងវិញ នាងបានរៀបការជាមួយអ្នកជំនួញកាណាដាម្នាក់ក្នុងឆ្នាំ ២០១១ ខណៈស្វាមីរបស់នាងមានកូនចំនួន ២ នាក់រួចទៅហើយ។ នាងធ្លាប់ទទួលការវះកាត់ និងពិភាក្សាជាច្រើនលើកជាមួយក្រុមគ្រួពេទ្យដើម្បីមានកូន តែសំណាងមិនល្អរូបនាងនៅតែមិនអាចមានកូនខ្លួនឯងរហូតដល់ថ្ងៃស្លាប់បាត់បង់ជីវិត។​ រឿងរ៉ាវទាំងអស់នេះធ្វើឱ្យគ្រប់គ្នាជឿថាជាផ្នែកមួយដែលធ្វើឱ្យនាងគិតច្រើន មានវិបត្ដិផ្លូវចិត្ដរហូតឈានដល់ការធ្វើអត្ដឃាត។​

គួរបញ្ជាក់ថា Coco Lee ត្រូវបានមហាជនស្រឡាញ់ និងចូលចិត្តកាន់តែខ្លាំងក្រោយរូបនាងច្រៀងបទចម្រៀងសម្រាប់រឿង Mulan របស់ Disney។ អាល់ប៊ុមចម្រៀងរបស់នាងអាចលក់បានជាងរាប់សិបលានបន្ទះ និងទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្រក្នុងស្រុក និងក្រៅស្រុក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ