ចាន់ណា ពិសី តួស្រី MV «អូនសីតា» របស់ La Cima Cartel ដាក់ពាក្យប្រឡង MUC2023

«អូនសីតា» ជាចម្រៀងក្នុងអាល់ប៊ុម Cartel Meeting Vol.3 របស់ក្រុមចម្រៀងហ៊ីបហបកំពុងពេញនិយម La Cima Cartel បកស្រាយដោយ កម្លោះសង្ហា MEEZY24K និង HASHA។ គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ MV ចម្រៀងបទ «អូនសីតា» មានអ្នកចុចចូលទស្សនាប្រមាណ 2.8 លានដង ។

ក្នុង MV បទ «អូនសីតា» គេប្រទះឃើញមានស្រីស្អាតម្នាក់ឈររាំគ្រលែងចង្កេះជាមួយ MEEZY24K និងHASHA ដែលនាងមានឈ្មោះថា ចាន់ណា ពិសី ជាអតីតបេក្ខភាព Miss Grand Cambodia 2022 (Miss Grandតំណាងខេត្តព្រះវិហារ) តែគួរឱ្យសោកស្តាយនាងមិនទទួលបានចំណាត់ថ្នាក់ក្នុងការប្រកួតនោះឡើយ។ គួរឱ្យភ្ញាក់ផ្អើល ក្រោយសំងំពង្រឹងសមត្ថភាពមួយរយៈ បវរកញ្ញាសម្បុរសណ្តែកបាយនេះ ស្រាប់តែដាក់ពាក្យប្រឡង Miss Universe Cambodia 2023 ធ្វើឱ្យអ្នកជុំវិញខ្លួននាងមានការភ្ញាក់ផ្អើលជាខ្លាំង ដែលស្ងាត់ៗនាងស្រាប់តែបោះជំហានចូលប្រកួតកម្មវិធីសម្រស់វិញម្តងទៀត។

ពិសី ត្រូវទំព័រហ្វេសប៊ុកផ្លូវការ Miss Universe Cambodia ប្រកាសជាបេក្ខនារីជាប់តាមរយៈរូបថតលើកដំបូងត្រៀមឆ្ពោះទៅវគ្គបន្ទាប់ទៀត។ សោភារូបស្រស់ ចាន់ណា ពិសី រៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការនាងថា «ខ្ញុំ​ដឹងថាអ្នកទាំងអស់គ្នានិងនៅតែស្រលាញ់​គាំទ្រ​នាងខ្ញុំអ្វី​ដែរខ្ញុំធ្វើបាននិងរៀនបន្ថែមចំណុចខ្វះខាតខ្លួនឯងព្រោះ​បានធ្វើដែរខ្លួនស្រលាញ់តាំងពីតូច» ដែលនេះសរបញ្ជាក់ឱ្យឃើញថា ការត្រឡប់មកអង្រួនឆាកបវរកញ្ញាម្តងទៀតនេះ គឺដើម្បីបំពេញក្តីស្រមៃតាំងពីតូចរបស់នាង។

ហ្វេនៗគាំទ្រកញ្ញា ចាន់ណា ពិសី បានសម្តែងការត្រេកអរជាខ្លាំងពេលឃើញ idol ពួកគេត្រឡប់មកប្រកួតវិញម្តងទៀត ថែមទាំងបានជូនពរនាងឱ្យសំណាងល្អក្នុងការប្រកួតទៀតផង។

គួររំឭកផងដែរថា មុនដាក់ពាក្យប្រកួតកម្មវិធី Miss Universe Cambodia 2023 ស្រីស្អាតមុខកំប្លង់ៗ ចាន់ណា ពិសី​ ធ្លាប់ចូលរួមប្រកួតកម្មវិធីសម្រស់ចំនួន ២ ហើយ ដូចជា Miss Grand Cambodia 2022 (មិនជាប់ចំណាត់ថ្នាក់) និងMiss Aura Cambodia 2023 (មិនជាប់ចំណាត់ថ្នាក់)។

ចាប់តាំងពីប្រឡងចប់ នាងមានទីផ្សារខ្ពស់គួរសមលើការថតស្ប៉តពាណិជ្ជកម្ម ថតប្រូម៉ូតផលិតផល ថតរឿង ថត MV និងការងារផ្នែកម៉ូដែលជាច្រើនទៀត។ គេស្គាល់នាងរឹតតែច្បាស់ឡើយ បន្ទាប់ពីនាងលេចមុខជាតួស្រីក្នុង MV បទ «អូនសីតា» របស់ក្រុម La Cima Cartel ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​