បុរស​តៃវ៉ាន់​ម្នាក់​ត្រូវ​ជាប់​គុក ៣ ខែដោយសារលួច​ចូល​គណនីហ្វេសប៊ុកភរិយារបស់ខ្លួន

បុរស​ម្នាក់​នៅ​កោះ​តៃវ៉ាន់​បានលួច​ចូល​ទៅ​ក្នុង​គណនី Facebook ​ប្រពន្ធ​របស់ខ្លួន ដោយសារតែចង់ឱ្យភរិយាត្រលប់មករកខ្លួនវិញ ក្រោយមាន​ជម្លោះ​តឹងសរសៃកនៅក្នុងគ្រួសារ តែផ្ទុយទៅវិញបែរជាត្រូវជាប់គុករហូតដល់ ៣ខែ។

បើតាមកាសែត Taipei Times បានរាយការណ៍ថា បុរសរូបនេះមានឈ្មោះថា Hou និងមានភរិយាឈ្មោះ អ្នកស្រី Yu ដោយពួកគេទាំង ២ មានជម្លោះតាំងតែពីខែឧសភា ឆ្នាំ២០២២ មកម្ល៉េះ។

បន្ទាប់ពីជម្លោះឆ្នាំ ២០២២ មក អ្នកស្រី Yu បានចាកចេញពីផ្ទះដែលគាត់បានរួមរស់ជាមួយលោក Hou នៅទីក្រុង Chiayi ដោយយកកូនស្រីរបស់ពួកគេទៅជាមួយ និងមិនដែលលើកទូរស័ព្ទរបស់លោក Hou ឡើយ។

ដូច្នេះហើយ លោក Hou បានលួចចូលទៅក្នុងគណនី Facebook របស់អ្នកស្រី Yu ជំនួសវិញនៅថ្ងៃទី ៣១ ឧសភា និងថ្ងៃទី ១ ខែមិថុនា ដើម្បីផ្ញើសារទៅកាន់កូនស្រី និងម្តាយក្មេករបស់ខ្លួន។

ដោយប្រើគណនីហ្វេសប៊ុករបស់ប្រពន្ធ លោក Hou បានប្រាប់កូនស្រី និងម្តាយក្មេកថា គាត់មានការសោកស្តាយចំពោះអ្វីដែលបានកើតឡើងរវាងគាត់ និងអ្នកស្រី Yu ហើយសុំឱ្យពួកគេជួយលួងលោមឱ្យអ្នកស្រី Yu និយាយជាមួយខ្លួនវិញ។

អ្វីៗមិនដូចការគិត នៅពេលអ្នកស្រី Yu ​ដឹង​ថាលោក Hou បានរំលោភ​សិទ្ធិ​ឯកជន​របស់ខ្លួន អ្នកស្រី Yuស្រាប់តែបាន​ដាក់ពាក្យបណ្តឹងទៅ​ប៉ូលីស និងចោទប្រកាន់បទ​ព្រហ្មទណ្ឌ​លើ​លោក Hou ។

ក្នុង​សប្តាហ៍​នេះ តុលាការបានចេញសេចក្តី​សម្រេច​មួយដោយគាំទ្រលើការប្តឹងរបស់អ្នកស្រី Yu។ តុលាការថែមទាំងបានបញ្ជាក់ថា បុគ្គលគ្រប់រូបមិនត្រូវបាត់បង់សិទ្ធិឯកជនភាពរបស់ខ្លួនឡើយ បើទោះបីជារៀបការរួចទៅហើយក្តី។

ចំពោះ​ការ​បំពាន​សិទ្ធិ​ឯកជន តុលាការតៃវ៉ាន់​បាន​កាត់ទោស​បុរសឱ្យ លោក Hou ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ខែ តែអាច​កាត់កងបានតាមរយៈ​ការ​ផាក​ពិន័យ​ចំនួន ១ ០០០ ដុល្លារ​តៃវ៉ាន់ ឬ ៣១ដុល្លារអាមេរិក ក្នុង​មួយ​ថ្ងៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។