ស្ងាត់ៗ នាង ដាវីន បង្ហាញមុខគូស្នេហ៍ ស្រស់​ស្អាត មើល​ទៅ​សម​គ្នា​ខ្លាំង

តារា​ចម្រៀង​របស់​ផលិតកម្ម​ហង្សមាស នាង ដាវីន បាន​បង្ហាញ​មុខ​គូស្នេហ៍ និង​រៀបរាប់​ប្រវត្តិ​ស្នេហ៍​យ៉ាង​វែង​អន្លាយ​រយៈពេល ២ ឆ្នាំ ដែល​បាន​កាន់​ដៃ​គ្នា​លើ​ផ្លូវ​មក​យ៉ាង​វែង​ ព្រម​ទាំង​តម្រុយ​អាច​ឈាន​ទៅ​ដល់​ការ​រៀបការ​ផងដែរ។

ម្ចាស់​បទ «ឆាតមិនតប» ដែល​ផ្ទុះ​កា​គាំទ្រ​ខ្លាំង ដោយ​ទើប​ចេញ​ប្រមាណ ២ សប្ដាហ៍ តែ​មាន​អ្នក​ស្ដាប់​ជាង ១ លាន​នាក់​ហើយ​នោះ បាន​ផុស​រូប​បែប​ប្រពៃណី​ខ្មែរ ព្រម​ទាំង​អរគុណ​គូស្នេហ៍​ដែល​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​គ្រប់​ពេល​ជួប​ការ​លំបាក។ ក្នុង​សារ​នោះ​បេក្ខភាព Top 4 ដ៏​មាន​ប្រជាប្រិយភាព​រូប​នោះ​បាន​សរសេរ​យ៉ាង​វែង​ថា “អរគុណដែលព្រមទទួលយកអ្វីដែលជាខ្ញុំមិនថាថ្ងៃខាងមុខមានឧបសគ្គអ្វីទេយើងតស៊ូជាមួយគ្នាទៀតណាពេលវេលាដែលយើងទាំងពីទន្ទឹងរងចាំជាយូណាស់មកហើយអូន អូនបានបំពេញក្តីស្រម៉ៃបងច្រើនណាស់ ឥឡូវបងគិតថាគួតែបំពេញនៅក្តីស្រម៉ៃអោយអូនវិញម្តងហើយ អរគុណដែលអូនតែងតែយល់ពីបង យល់ពីការងាររបស់បង អូនតែងតែលើកទឹកចិត្តបង ទ្រាំពិបាកជាមួយបង អូនព្រមដើរផ្លូវជាមួយបងទាំងដែលដឹងថាបងគ្មានអ្វីទាំងអស់ តើអូនចាំបានទេបងធ្លាប់សួរអូនថា … បងក្រណាស់ ហើយបងមិនទាន់មានការងារអ្វីច្បាស់នោះទេ បងមានបន្ទុកជាមួយគ្រួសារ បងគ្មានអ្វីហុឺហាដូចគេឡើយ «គាត់ថាអ្វីក៏អូនទទួលយកបានដែរអោយតែជាបង» រាល់ពេលដែលខ្ញុំជួបបញ្ហា គាត់តែងតែលើកទឹកចិត្តខ្ញុំ ហើយគាត់ប្រាប់ខ្ញុំថាទ្រាំបន្តិចទៅបង បងជាមនុស្សពូកែតិចទៀតបងធ្វើបានហើយ អូនលើកទឹកបងបែបនេះរហូត តាំងពីបងនៅចំណុចសូន្យ រហូតបានមកដល់ចំនុចមួយដែលល្អប្រសើរ ហើយអូនបានធ្វើអោយបងបានចាកចេញពីក្តីស្រម៉ៃដ៏ធំរបស់បង ។ ការខំប្រឹងប្រែងដើម្បីជួយប្អូនៗនឹងគ្រួសារ ជីវិតកូនដែលកំព្រាឳពុកទាំង២នាក់ ពួកខ្ញុំធ្វើរការទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចការនឿយហត់ព្រោះតែចង់អោយខ្លួនមានជីវភាពធូធា លើកទឹកចិត្តអោយគ្នាម្នាក់ម្តងៗ ពេលដែលហត់ខ្លាំងពួកខ្ញុំតែងសួរគ្នាថា «ហត់អត់ធ្វើការថ្ងៃនេះ»ហើយញញឹមដាក់គ្នាបន្តដំណើរទៅមុខទៀត។ យើងតស៊ូលំបាកស្ទើរតែគ្រប់បញ្ហាមាន ផ្អែម ល្វីង ជូ ចត់ ពេលខ្លះយ៉ាងឈ្លោះគ្នាខ្លាំង តែយើងមិនដែលគិតថាបោះបង់ចោលគ្នាទេ ហើយក៏និយាយសុំទោសរៀងខ្លួន ។ រយះពេល២ឆ្នាំនេះអូនបានបង្ហាញអោយបងឃើញថាអូនពិតជាមនុស្សស្រីដែលល្អណាស់សម្រាប់បង អរគុណរឿងល្អៗដែលយើងបានបំពេញអោយគ្នាកន្លងមក អរគុណណាអូន លីម សុឆយី បងស្រឡាញ់អូនខ្លាំងណាស់”។

ការ​ពិត​ទៅ​ ដាវីន បាន​បង្ហោះ​រូបភាព​ស្លៀកពាក់​ដូច​កូន​កំលោះ​នោះ តាំង​ពី​ខែ​មុន​មក​ម្ល៉េះ គ្រាន់តែ​អ្នក​គាំទ្រ​ស្មានតែ​ជា​ការ​ថត​ប្រម៉ូត​បទ​ថ្មី ឬ​ថត​សម្អាងការ​តែ​ប៉ុណ្ណោះ មិន​នឹក​ស្មាន​ថា​លោក​ថត​ជាមួយ​គូស្នេហ៍​ឡើយ។ គណនី​ហ្វេសប៊ុក​អ្នក​ទាំង ២ មិន​សូវ​បង្ហាញ​ពី​រូប​គ្នា​ឡើយ ហើយ​គូនស្នេហ៍​របស់ ដាវីន ក៏​ជា​អ្នក​លក់​ដូរ​អនឡាញ​ម្នាក់​ដែរ ព្រម​ទាំង​មាន​អ្នក​ស្គាល់​ច្រើន ដោយសារ​អ្នក​សក់​មាន​រូប​សម្រស់​ស្រស់ស្អាត​ខ្លាំង។

គ្រាន់តែ​រូប​ភាព​បាន​បង្ហាញ​ភ្លាម អ្នក​គាំទ្រ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​មិន​នឹក​ស្មាន​ថា​កំលោះ​វ័យ​ក្មេង​នៅ​ក្នុងក្រុម Top 4 របស់​បេក្ខភាព​កម្មវិធី Cambodia Idol ឆ្នាំ ២០២២បង្ហាញ​មុខ​គូស្នេហ៍​ឡើយ ហើយ​លោក​ក៏​សូមណូមពរ​ឲ្យ​អ្នក​គាំទ្រ បន្ត​គាំទ្រ​ថែម​ទៀត ក្រោយ​ពេល​លោក​បង្ហាញ​មុខ​នារី​ជាទីស្រលាញ់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម