កប់ណាស់! ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ផ្ដល់​ប្រាក់​ Bonus ដល់​បុគ្គលិករហូតដល់​​ ៥២ ខែ

ថ្មីៗ​នេះ​បុគ្គលិក​នៃ​ក្រុមហ៊ុន​ដឹង​ជញ្ជូន​យក្ស Evergreen Marine បាន​រាយការណ៍​ថា​ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ឬ Bonus បន្ថែម​ដល់​ទៅ​ ៥២ខែ។ ​នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​កាសែត​ Taipei Times។ ចំណែក​ឯ​ក្រុមហ៊ុន​ Media មួយ​ផ្សេងទៀតរបស់​តៃវ៉ាន់​ បាន​ឲ្យ​ដឹង​ថា​បុគ្គលិក​របស់​ក្រុមហ៊ុន​មួយ​នេះ​ទទួល​បាន​ Bonus បន្ថែម​ចន្លោះ​ពី ១០ ទៅ​ ៤៥ ខែ ខណៈ​បុគ្គលិក​ដែល​ធ្វើ​ការ​បាន​ល្អ​អាច​លោត​ទៅ​ដល់​ ៥២ខែ​។

យ៉ាង​ណា​កាល​ពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ​ ២០២២​ កន្លង​ទៅ​នេះ​ ក្រុមហ៊ុន Evergreen ផ្ទាល់​បាន​បដិសេធ​ការ​លើក​ឡើង​ទាំង​នេះ និង​ព្រម​ទាំង​បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ថា ការ​ផ្តល់​ Bonos ជូន​បុគ្គលិក​របស់​ខ្លួន​គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ចូល​ឆ្នាំ​ចិន ពោល​គឺ​ថ្ងៃ​ទី ២០ ខែ​ មករា​ ២០២៣ ឯណោះ​ទេ​ ហើយ Bonus នេះ​ទៀត​សោត​គឺ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន និង​ការ​បញ្ចេញ​សមត្ថភាព​របស់​បុគ្គលិក​ខ្លួន​ឯង​ផ្ទាល់​។

ថ្មី​ត្បិត​តែ​ Evengreen តែ​ចេញ​សេចក្ដី​ថ្លែង​ការ​យ៉ាង​ណា​ក៏​ដោយ តែ​គេ​ជឿ​ថា​ការ​ផ្ដល់​ Bonus ដល់​ ៥២ខែ​នឹង​អាច​កើត​ឡើយ​ ដោយ​ហេតុ​ថា​ការ​ផ្ដល់​ប្រាក់​រង្វាន់​ ឬ Bonusដ៏​សន្ធឹក​សន្ធាប់​នេះ​ធ្លាប់​បាន​កើត​ឡើង​ម្ដង​រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០២២ ​បើ​យើង​ទៅ​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Central News Agency។ គ្រា​នោះ​ក្រុមហ៊ុន Evergreen ផ្ដល់​ប្រាក់​ Bonos ជូន​បុគ្គលិក​ដល់​ ៤០ខែ​បន្ថែម។

ម្យ៉ាង​ការ​សន្និដ្ឋាន​របស់​មជ្ឈដ្ឋាន​ព័ត៌មាន​​ផ្សេង​ៗ​បែប​នេះ​ ក៏​ជា​ការ​សន្និដ្ឋាន​ដែលមានមូលដ្ឋានដោយ​ផ្អែក​ទៅ​លើ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​។ កាល​ពី​ឆ្នាំ​ ២០២២ ការ​ផ្ដល់​ Bonus ​​ដល់​ទៅ​ ៤០​ខែ​បន្ថែម​គឺ​ដោយ​សារ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​កើន​ដល់​ជាង​ ៩០ភាគរយ។ ដោយ​ឡែក​សម្រាប់​ឆ្នាំ​នេះ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ស្ថិត​ក្នុង​រង្វង់ ៣០០ពាន់​លាន​ដុល្លារ ដែល​លើស​ឆ្នាំ​២០២១ ជាង​ ២០០ពាន់​លាន​ដុល្លារ​បើ​ប្រៀបធៀប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ