ថ្មីៗនេះបុគ្គលិកនៃក្រុមហ៊ុនដឹងជញ្ជូនយក្ស Evergreen Marine បានរាយការណ៍ថាពួកគេនឹងទទួលបានប្រាក់រង្វាន់ ឬ Bonus បន្ថែមដល់ទៅ ៥២ខែ។ នេះបើតាមការចេញផ្សាយរបស់កាសែត Taipei Times។ ចំណែកឯក្រុមហ៊ុន Media មួយផ្សេងទៀតរបស់តៃវ៉ាន់ បានឲ្យដឹងថាបុគ្គលិករបស់ក្រុមហ៊ុនមួយនេះទទួលបាន Bonus បន្ថែមចន្លោះពី ១០ ទៅ ៤៥ ខែ ខណៈបុគ្គលិកដែលធ្វើការបានល្អអាចលោតទៅដល់ ៥២ខែ។

យ៉ាងណាកាលពីថ្ងៃទី ៣១ ខែធ្នូ ២០២២ កន្លងទៅនេះ ក្រុមហ៊ុន Evergreen ផ្ទាល់បានបដិសេធការលើកឡើងទាំងនេះ និងព្រមទាំងបានចេញសេចក្ដីថ្លែងការថា ការផ្តល់ Bonos ជូនបុគ្គលិករបស់ខ្លួនគឺត្រូវធ្វើឡើងនៅពេលចូលឆ្នាំចិន ពោលគឺថ្ងៃទី ២០ ខែ មករា ២០២៣ ឯណោះទេ ហើយ Bonus នេះទៀតសោតគឺត្រូវពឹងផ្អែកទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុន និងការបញ្ចេញសមត្ថភាពរបស់បុគ្គលិកខ្លួនឯងផ្ទាល់។
ថ្មីត្បិតតែ Evengreen តែចេញសេចក្ដីថ្លែងការយ៉ាងណាក៏ដោយ តែគេជឿថាការផ្ដល់ Bonus ដល់ ៥២ខែនឹងអាចកើតឡើយ ដោយហេតុថាការផ្ដល់ប្រាក់រង្វាន់ ឬ Bonusដ៏សន្ធឹកសន្ធាប់នេះធ្លាប់បានកើតឡើងម្ដងរួចទៅហើយកាលពីឆ្នាំ២០២២ បើយើងទៅតាមទីភ្នាក់ងារព័ត៌មាន Central News Agency។ គ្រានោះក្រុមហ៊ុន Evergreen ផ្ដល់ប្រាក់ Bonos ជូនបុគ្គលិកដល់ ៤០ខែបន្ថែម។

ម្យ៉ាងការសន្និដ្ឋានរបស់មជ្ឈដ្ឋានព័ត៌មានផ្សេងៗបែបនេះ ក៏ជាការសន្និដ្ឋានដែលមានមូលដ្ឋានដោយផ្អែកទៅលើប្រាក់ចំណេញរបស់ក្រុមហ៊ុន។ កាលពីឆ្នាំ ២០២២ ការផ្ដល់ Bonus ដល់ទៅ ៤០ខែបន្ថែមគឺដោយសារប្រាក់ចំណេញរបស់ក្រុមហ៊ុនកើនដល់ជាង ៩០ភាគរយ។ ដោយឡែកសម្រាប់ឆ្នាំនេះប្រាក់ចំណេញរបស់ក្រុមហ៊ុនដឹកជញ្ជូនមួយនេះត្រូវបានគេរាយការណ៍ថាស្ថិតក្នុងរង្វង់ ៣០០ពាន់លានដុល្លារ ដែលលើសឆ្នាំ២០២១ ជាង ២០០ពាន់លានដុល្លារបើប្រៀបធៀប៕





















































Account
Security
Favourite Content