ចង់ញ៉ាំកាហ្វេបែបធម្មជាតិ គយគន់សម្រស់ព្រៃព្រឹក្សា កុំភ្លេចទៅរក ៤កន្លែងនេះ នៅកំពតពេញចិត្តស្ដូក

ត្រឹម​តែ​ទិញ​កាហ្វេ​ផឹក​មួយ​កែវ លោកអ្នក​អាច​រក​ទិញ​នៅ​កន្លែង​ណា​ក៏​បាន ប៉ុន្តែ​បើសិនជា​អ្នក​ចង់​ស្វែង​រក​ហាង​កាហ្វេ​ណា​ដែល​មាន​បរិយាកាស​ល្អ មាន​កន្លែង​ថតរូប​ច្រើន​ គឺ​វា​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ។ ដោយឡែក​ហាង​កាហ្វេ​ទាំង​បួន​កន្លែង​ខាងក្រោម​នេះ មាន​ទីតាំង​ខុស​ៗ​គ្នា ហើយ​មាន​បរិយាកាស​ប្លែក​ៗ​ពី​គ្នា និង​ជា​​កន្លែង​លំហែ​កាយ​ចុងឆ្នាំ ២០២២ នេះ។

១. កាហ្វេវេហា

ហាង​កាហ្វេ​ដែល​ទើប​តែ​បើក​ដំណើរការ​ថ្មី​មួយ​នេះ កំពុង​តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទស្សនា ​ក្នុង​ស្រុក​យ៉ាង​ច្រើន ជា​ពិសេស​ គឺ​អ្នក​ដំណើរ​ដែល​ចូលចិត្ត​ស្រាវជ្រាវ និង​រុករក​កន្លែង​ថ្មី​ៗ​ដើម្បី​ទៅ​រំសាយ​អារម្មណ៍​ស្ត្រេស។ «កាហ្វេ​វេហា ឬVeha Cafe » ​ស្ថិត​នៅ​លើ​ដីទួល​ខ្ពស់​ដែល​អាច​ឲ្យ​អ្នកទេសចរ​ទស្សនា​ និង​ផឹក​កាហ្វេ ដើម្បី​សម្រាក​លំហែ​កាយ រំសាយ​ស្ត្រេស​ និង​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​​បាន​យ៉ាង​ប្រសើរ។ ក្រៅ​ពី​នោះ​គ្រប់ Views ឬ landscapes នៅ​ជុំវិញ​ហាង​កាហ្វេ​ពោរពេញ ទៅ​ដោយ​ទេសភាព​ព្រៃភ្នំ និង​ចម្ការ​ម្រេច​ដែល​អាច​ឲ្យ​អ្នក​ទេសចរ​ថត​រូប​លេង​បាន​យ៉ាង​សប្បាយ។

រូបថត៖ Credit to Kea

២. កាហ្វេ​វាល​ពួច

មិន​ត្រឹមតែ​ជា​កន្លែង​លំហែកាយ​ដ៏​គួរ​ឲ្យ​ទាក់ទាញ «ជ្រលង​វា​លពួច» ក៏​មាន​ហាង​កាហ្វេ​មួយ​ដែ​ល​មាន concept គួរ​ឲ្យ​ចាប់​អារម្មណ៍ ជា​ពិសេស​នោះ​គឺ​វា​ជា​កន្លែង​មួយ​ដែល​អាច​ឲ្យ​អ្នក​ទេសចរ ​ចោល​ភ្នែក​ទៅ​មើល​ជ្រលង​ធម្មជាតិ ​និង​ព្រៃឈើ​នៅ​ក្បែរ​នោះ​ដើម្បី​បន្ធូរ​អារម្មណ៍​ស្ត្រេស​ចេញ។​ បន្ទាប់​ពី​បាន​ផឹក​កា​ហ្វេរួ​ចរាល់​ហើយ​អ្នក​ទេសចរ អាច​បន្ត​សកម្មភាព​កម្សាន្ត​ជាច្រើន​ទៀត​ដូចជា​ ថតរូប​លេង​លើ​ស្ពាន​យោល លេង​ទឹក​ធ្លាក់​ជា​កាំៗ ទស្សនា​ទស្សនីយភាព​ព្រៃឈើ​នៅ​ក្បែរ​នោះ ​បន្ទាប់​មក​អ្នក​ទេសចរ​អាច​ត្រលប់​មក​រីសត​វិញ​ដើម្បី​ធ្វើ​ការ​ស្រស់​ស្រូប​អាហារ​នៅ​ទីនោះ។ សម្រាប់​អ្នក​ទេសចរ​ទាំងឡាយ​ដែល​ចង់​សម្រាកលំហែ​នៅ​ទីនោះ ជ្រលង​វាលពួច​ ក៏​បន្ទប់​សម្រាកលំហែ​ជាច្រើន​ប្រភេទ​ដូចជា​តង់វីឡា​ បន្ទប់ ឬ​បោះតង់ ដែល​ការ​ធ្វើ​បែប​នេះ អាច​ឲ្យ​លោកអ្នក​ទទួល​បាន​នូវ​បទ​ពិសោធន៍​លំហែ​មួយ​ដ៏​អស្ចារ្យ។

រូបថត៖ credit to ជ្រលងបៃតងវាលពួច

៣.​ កាហ្វេទំនប់ម្លេច

មាន​ទីតាំង​ស្ថិត​នៅ​ព្រំ​ប្រទល់​នៃ​ខេត្ត​តាកែវ និង​ខេត្ត​កំពត កាហ្វេទំនប់ម្លេច ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​លំហែ​កាយ​ចុង​សប្ដាហ៍​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ទេសចរ​គ្រប់​រូប​ដែល​ចូលចិត្ត​បរិយាកាស​ភ្នំ​និង​ទឹក។ មិនត្រឹមតែ​ជា​ហាង​កាហ្វេ​ដ៏​គួរ​ឲ្យ​ទាក់ទាញ កាហ្វេ​ទំនប់​ម្លេច ​គឺ​កន្លែង​លំហែកាយ​មួយ​ដែល​មាន​បរិយាកាស​សម្បូរ​បែប ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ទេសចរ​គ្រប់រូប​បាន​រសាយ​ស្ត្រេស​ និង​សប្បាយ​រីករាយ​ជាមួយ​វា។ ក្រឡេក​ទៅ​មើល​រមណីយដ្ឋាន​ទំនប់​ម្លេច​វិញ យើង​ឃើញ​ថា​មាន​មុខ​ម្ហូប​ឆ្ងាញ់​ៗ​ជាច្រើន​មិន​គួរ​រំលង ជា​ពិសេស​នោះ គឺ​មាន់​ដុត​តែ​ម្ដង។

រូបថត៖ credit to RS Gallery

៤. វេយោកាហ្វេ

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ទេស​ចរ​ចូលចិត្ត​ជាង​គេ​នៅ​ «វាយោកាហ្វេ» គឺ​វា​ជា​កន្លែង​មួយ​ដែល​អាច​មើល​ថ្ងៃ​លិច និង​ថ្ងៃ​រះ​បាន​យ៉ាង​ស្រស់​ស្អាត។ មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​កាហ្វេ​វាល​ពួច វាយោកាហ្វេ ក៏​ជា​កន្លែង​សម្រាក​លំហែ​មួយ​ដែល​អាច​ឲ្យ​អ្នក​ទេសចរ​គ្រប់​រូប​រីករាយ​ជាមួយ​បរិយាកាស​គ្រប់​ស្រទាប់​នៅ​ជុំវិញ​វា។ សម្រាប់​អ្នក​ទេសចរ​រូបណា​ដែល​ចង់​បាន​កន្លែង​លំហែកាយ​ដែល​មាន​ហាង​កាហ្វេ​ស្រស់​ស្អាត បូក​រួម​ជាមួយ​កន្លែង​គេង​ដែល​មាន​ទេសភាព​ស្អាត កន្លែង​លំហែ​មួយ​នេះ គឺ​ជាទិស​ដៅ​មិន​គួរ​មើល​រំលង៕

រូបថត៖ Credit to Veayo វាយោ Glamping Resort



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម