Messi និង Ronaldo ប៉ាវដាច់ ៨ ចំណាត់ថ្នាក់​ក្នុងចំណោម​រូបភាព​ល្បី​បំផុតទាំង ១០លើ IG

ក្រោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបានបញ្ចប់  ហើយឆ្នាំ ២០២៣  ក៏រំកិលជិតមកដល់  ក្នុងនោះការបង្ហោះរបស់កំពូលកីឡករបាល់ទាត់ ២រូបក៏រំកិលទៅលំដាប់កំពូលកាន់តែច្រើនឡើងៗ។  ក្នុងចំណោមការបង្ហោះដែលមានអ្នកចុចចូលចិត្ត ឬ Like ច្រើនបំផុតទាំង១០  ក្នុងប្រវត្តិសាសាស្ត្ររបស់បណ្តាញសង្គម Instagram កីឡាករទាំង ២រូបនេះកាន់កាប់រហូតដល់ ៨ការបង្ហោះ។  ដោយឡែកវត្តមានការបង្ហោះរបស់សិល្បករមានតែមួយគត់គឺការបង្ហោះចុងក្រោយរបស់តារារ៉េបអាមេរិក  មុនពេលបាត់បង់ជីវិត។ យ៉ាងណា ក្រឡេកមកមើលពីការបង្ហោះដែលមានអ្នកចូលចិត្តច្រើនបំផុតទាំង១០ ក្នុងប្រវត្តិសាស្ត្ររបស់ Instagram ថាតើមានរូបអ្វីខ្លះ។

១ រូបភាពរបស់ Messi លើកពាន World Cup

បំបែកត្រឹមកំណត់ត្រាបាល់ទាត់មិនអស់ចិត្តឡើយ វីរបុរសរបស់ប្រទេសអាហ្សង់ទីនរូបនេះបានតាមបំបែកកំណត់របស់ Instagram និងបណ្តាញសង្គមជាច្រើន។ ដោយឡែកសម្រាប់រូបភាពដែលមានអ្នកចុចចូលចិត្តច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនេះជាការបង្ហោះរបស់ Messi ក្រោយជ័យជម្នះទៅលើបារាំង  និងលើកពានក្នុងក្តីស្រមៃរបស់ខ្លួននៅប្រទេសកាតា។ គិតត្រឹមពេលនេះការបង្ហោះមួយនេះមានអ្នកចុចចូលចិត្តរហូតដល់ជាង ៦៧លានដង និងបានយកឈ្នះរូបពងមាន់ដែលកាន់កាប់ការបង្ហោះដែលមានចូលចិត្តច្រើនបំផុតអស់ជាច្រើនឆ្នាំ។

២ រូបពងមាន់

រូបពងមាន់នេះកាន់កាប់កំណត់ត្រាដែលមានអ្នកចូលចិត្តច្រើនបំផុតយូរគួរសម និងបានយកឈ្នះការបង្ហោះរបស់ Kylie Jenner និងកូនរបស់នាង Stormi មានរូបថតដែលចូលចិត្តបំផុតនា គ្រានោះ (១៨ លាននាក់) នៅលើ Instagram។ ដើមឡើយគណនី world_record_egg បានចាប់ផ្តើមយុទ្ធនាការមួយដើម្បីបង្កើតកំណត់ត្រាពិភពលោកសម្រាប់ការបង្ហោះដែលចូលចិត្តបំផុតនៅលើ Instagram ហើយទីបំផុតវាពិតជាដំណើរការមែនដោយមានអ្នកចុចចូលចិត្តបន្តបន្ទាប់គ្នារហូតដល់ជាង ៥៧លានដង។

៣​​ Messi គេងអោបពាន World Cup

គ្មានអ្វីអាចបញ្ឈប់បុរសម្នាក់នេះបានទេ។ រាល់ការបង្ហោះរបស់គាត់ក្រោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក​ តែងទទួលបានការចុចចូលច្រើនៗបំផុត ហើយគណនីរបស់ Messi ក៏កើនអ្នកតាមដានដល់ជាង​ ៤០០លាននាក់។ ដោយឡែករូបរបស់គាត់កំពុងគេងលើគ្រែជាមួយនឹងពានមាសរបស់គាត់ប្រមូលបានការចូលចិត្តជាង ៤៥លានក្នុងរយៈពេលមិនដល់ ១៥ ម៉ោងផង។ នៅដំណាក់កាលនេះ មិនថាអ្នកជាអ្នកគាំទ្របាល់ទាត់ ឬអត់ទេ តែរាល់ពេលបើកបណ្តាញសង្គម​ Instagram អ្នកនឹងឃើញរូប​ Messi។

៤ រូប Ronaldo និងMessi លេងអុកបង្ហោះដោយគណនី Ronaldo

រូបភាពមួយសន្លឹកដែលតារាបាល់ទាត់ទាំងពីរលេងអុកជាមួយគ្នាជាការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុន Louis Vuitton  ធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេទាំងពីរភ្ញាក់ផ្អើលខ្លាំង​ និងកក្រើកបណ្តាញសង្គមខ្លាំងមួយរយៈមុនដោយហេតុថាពួកគេទាំងពីរពុំដែលធ្វើការរួមគ្នានោះទេ។ រូបមួយសន្លឹកដែលមានចំនួនអ្នកចុចចូលចិត្តច្រើនបំផុតលំដាប់ទី៣ នេះជាការបង្ហោះដោយគណនី Ronaldo ទទួលបានការចុចចូលចិត្តចំនួន ៤២លានដង។

៥​ Messi អង្គុយកាន់ពាន World Cup នៅលើយន្តហោះ

ម្តងហើយម្តងទៀត មិនថាបង្ហោះអ្វីឡើយ​ការបង្ហោះរបស់​ Messi នឹងចូលទៅក្នុងចំណោមការបង្ហោះដែលមានអ្នកចូលចិត្តច្រើនបំផុត។​​ លើសពីនេះទៅទៀតការបង្ហោះមួយនេះជាការបង្ហោះរូបទទេ គ្មាន Caption​ នោះទេតែចំនួនអ្នកចូលចិត្តវិញលើសចំនួនប្រជាជនសរុបរបស់ប្រទេសមួយចំនួនធំទៅទៀត។​ គួរបញ្ជាក់ថារូបមួយនេះទទួលបានការចុចចូលចិត្តជាង ៣៥លានដង។

៦​ ការប្រកាសពីការមានផ្ទៃពោះនៃមិត្តស្រីរបស់​ Ronaldo

មិនខុសពី​ Messi ប៉ុន្មានឡើយ រាល់ការបង្ហោះរបស់​ Ronaldo ក៏មានការចុចចូលចិត្តបាក់ទឹកបាក់ដីដូចគ្នា។​ ម្យ៉ាងគណនីរបស់​ Ronaldo ជាគណនីដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Instagram ផង។ សម្រាប់ការបង្ហោះដែលជាប់ចំណាត់ថ្នាក់ទី​ ៦ របស់ CR7 នេះមានអ្នកចុចចូលចិត្តជាង ៣២លានដង។

៧ រូប Ronaldo និងMessi លេងអុកបង្ហោះដោយគណនី Messi

ចំណាត់ថ្នាក់លេខ ៧នេះជារូបដដែលដូចទៅនឹងរូបចំណាត់ថ្នាក់លេខ៤ អ្វីដែលខុសគ្នាការបង្ហោះនេះជាការបង្ហោះរបស់​គណនី Messi។​ ការបង្ហោះនេះរបស់ Messi ទទួលបានការចុចចូលចិត្តតិចជាងការបង្ហោះដោយគណនី Ronaldo បន្តិចគឺទទួលបានត្រឹមជាង​ ៣២លានដង។

៨ រូបចុងក្រោយរបស់​ Ronaldo នៅព្រឹត្តិការណ៍​ World Cup 2022

មាន​មនុស្ស​រាប់​លាន​នាក់​បាន​លើក​ទឹក​ចិត្តតាមរយៈការបង្ហោះរបស់​ Cristiano Ronaldo ​ក្នុង​អំឡុង​ពេល World Cup 2022 ដោយសារតែក្រុមរបស់លោកបានចាញ់ និងធ្លាក់ចេញពីព្រឹត្តិការណ៍មួយ។ ម្យ៉ាងអ្នកគាំទ្របាល់ទាត់ពិភពលោកបង្ហាញការសោកស្តាយខ្លាំងចំពោះការធ្លាក់ចេញនេះ ព្រោះអ្នកគាំទ្របាល់ទាត់ដឹងថានេះអាចការលេងចុងក្រោយរបស់ Ronaldo នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។​ ដោយឡែកការបង្ហោះនេះទទួលបានការចុចចូលចិត្តជាង ៣១លានដង។

៩ ការបង្ហោះចុងក្រោយរបស់​ XXXTentacion

តារាចម្រៀងរ៉េប XXXTentacion ដែលត្រូវបានគេស្គាល់ជាទូទៅថាជា “X” បានបាត់បង់ជីវិតទៅហើយដោយសារការធ្វើឃាតពីជនអនាមិក ប៉ុន្តែគណនីរបស់គេមិនបានលុបចេញនោះទេ ហើយការបង្ហោះចុងក្រោយនៅលើគណនី Instagram របស់គាត់ “LOVE IS WAR” បន្តទទួលបានការចុចចូលចិត្តរហូតដល់ជាង ៣០លានដង។

១០ រូបភាពជ័យជម្នះរបស់ Messi ទល់នឹងក្រុមក្រូអាស៊ី

អាចនិយាយបានថារយៈពេលជិតមួយខែជុំវិញព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ បណ្តាញសង្គមត្រូវបានក្តោបក្តាប់ដោយ Messi។ រូបភាពនេះជាការបង្ហោះអបអររបស់​​ Messi ក្រោយយកឈ្នះក្រូអាស៊ី ៣-០ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World 2022 ហើយការបង្ហោះមួយនេះទទួលបានអ្នកចុចចូលចិត្តជាង ២៩លានដង ជាប់ជាការបង្ហោះដែលមានអ្នកចុចចូលចិត្តលំដាប់ទី​១០៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប