ទារកក្នុងតំបន់មួយនៃប្រទេសអង់គ្លេស ដែលកើតចំថ្ងៃសោយរាជ្យនឹងទទួលបានកាដូពិសេស

ទារកនៅក្នុងតំបន់ Staffordshire នៃប្រទេសអង់គ្លេស ណាដែលកើតចំថ្ងៃនៃការឡើងសោយរាជ្យរបស់ព្រះមហាក្សត្រត្រូវបានកំណត់ថានឹងទទួលបានពែងអនុស្សាវរីយ៍ដើម្បីជាការចងចាំ។

​ក្រុមប្រឹក្សានៃសេវា​ចុះ​ឈ្មោះ​នៃតំបន់ Staffordshire ​បានឲ្យដឹង​ថា អំណោយ​ពិសេស​នឹង​ត្រូវ​ផ្តល់​ជូន​ឪពុក​ម្តាយ​ទារក​ដែល​កើត​នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែ​ឧសភា ឆ្នាំ២០២៣។ ក្រុម​គ្រួសារ​នឹង​អាច​មកទទួល​យក​ពែង​នោះបានតាមរយៈការ​ទាក់ទង​ទៅ​ក្រុម​ប្រឹក្សា​បន្ទាប់​ពី​ពិធី​ឡើងសោយរាជ្យ។

សមាជិកក្រុមប្រឹក្សាលោក Simon Tagg បាននិយាយថា កំណើតនៃ “ទារកគ្រប់រូប” នៅក្នុងតំបន់នេះគឺជាបុព្វហេតុមួយសម្រាប់អបអរពិធីសោយរាជ្យ។

លោកថា៖ «ការឡើងសោយរាជ្យរបស់ស្តេច Charles III នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយសម្រាប់ទារកដែលកើតនៅថ្ងៃនោះ វានឹងក្លាយជាពេលវេលាដ៏គួរឱ្យចងចាំសម្រាប់ឪពុកម្តាយរបស់ពួកគេ»។

សមាជិកក្រុមប្រឹក្សារូបនេះបន្តថា «ប្រជាជននៅទូទាំង Staffordshire នឹងមើលពិធីឡើងគ្រងរាជ្យនៅលើកញ្ចក់ទូរទស្សន៍ ជួបជុំជាមួយអ្នកជិតខាង និងមិត្តភក្តិ និងចូលរួមព្រឹត្តិការណ៍ពិសេសៗដើម្បីចងចាំពិធីនេះ»។

លោក Simon ថ្លែងថា វានឹងជាថ្ងៃចុងសប្តាហ៍ដ៏គួរឱ្យចងចាំ និងជាឱកាសដ៏ល្អសម្រាប់សហគមន៍ក្នុងការជួបជុំគ្នា និងអបអរសាទរពេលវេលាមួយនេះនៅក្នុងប្រវត្តិសាស្ត្រ។

គួរជម្រាបថា ទារកដែលកើតចំថ្ងៃឡើងសោយរាជ្យរបស់ព្រះមហាក្សត្រិយានី Elizabeth II កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៩៥៣ ក៏ធ្លាប់ទទួលពែងជាការចងចាំ គឺពែងប្រាក់។

ព្រឹត្តិការណ៍ឡើងសោយរាជ្យជាផ្លូវការរបស់ស្តេច Charles III ត្រូវបានគេរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍ធំបំផុតមួយ ជាមួយនឹងពិធីជប់លៀង ការផ្សព្វផ្សាយ ការតាំងពិរព័ណ៌ពិសេស និងការអបអរទូទាំងចក្រភពអង់គ្លេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ