តើ​លក្ខណៈ​ពិសេស​អ្វី​ខ្លះ​ធ្វើ​ឲ្យ​សណ្ឋាគារ​មួយ​នៅ​ឌូបៃ​ ជាប់​លំដាប់​ផ្កាយ​៧ តែ​មួយ​គត់​លើ​លោក?

Burj Al Arab គឺ​ជា​សណ្ឋាគារ​តែ​មួយ​ដែល​ត្រូវ​បាន​ប្រជាជន​អារ៉ាប់​ និង​អ្នក​ជំនាញ​ទទួល​ស្គាល់​ជា​លំដាប់​ផ្កាយ ៧។ មែន​ទែន​ទៅការ​វាយ​តម្លៃ​នៃ​សណ្ឋាគារ​ខ្ពស់​បំផុត​ត្រឹម​លំដាប់​ផ្កាយ​ ៥ប៉ុណ្ណោះ​ តែ​មាន​ពេល​មួយ​អ្នកកាសែត​ជនជាតិ​អង់គ្លេស​ម្នាក់​បាន​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ដ៏​ប្រណិត Burj Al Arabក្នុង​ដំណើរ​កម្សាន្ត​សារព័ត៌មាន​របស់​គាត់​ ហើយ​នៅ​វេលា​ចុង​ក្រោយ​នៅ​ទី​នោះ​ អ្នក​កាសែត​រូប​នោះ​បាន​និយាយ​ថា​បទពិសោធន៍​នៅ​ទោះ​ដូច​ផ្កាយ​៧ អ៊ីចឹង។ ខណៈ​នោះ​អ្នក​ជំនាញ​  review ជា​ច្រើន​ក៏​យល់​ស្រប​ ទើប​ធ្វើ​ឲ្យ​សណ្ឋាគារ​មួយ​នេះ​ជាប់​ឈ្មោះ​លំដាប់​ផ្កាយ​៧ បើ​ទោះ​ខាង​សណ្ឋាគារ​ខ្លួន​ឯង​ផ្ទាល់​បដិសេធ​មិន​ទទួល​ស្គាល់​ក្ដី។ យ៉ាង​ណា​ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ​ពិសេស​អស្ចារ្យ​មួយ​ចំនួន​ធ្វើ​ឲ្យ​សណ្ឋាគារ Burj Al Arab ជាប់​លំដាប់​ផ្កាយ​៧។

១ សាងសង់​នៅ​លើ​កូន​កោះ​សិប្បនិម្មិត​មួយ

មាន​ស្ពាន​ឯកជន​ភ្ជាប់ Burj Al Arab ទៅ​កាន់​សណ្ឋាគារ ដែល​មាន​តែ​បុគ្គលិក និង​ភ្ញៀវ​ប៉ុណ្ណោះ​មាន​សិទ្ធិចូល​​បាន។ អាគារ​មួយ​នេះ​មាន ៥៦ជាន់​ កម្ពស់​ជាង៣០០ម៉ែត្រ​ និង​ខ្ពស់​ជាង ទួល Eiffel នៅ​ប៉ារីស​ទៅ​ទៀត។ សសរ​បេតុង​ចំនួន ២៣០ ទ្រ​រចនាសម្ព័ន្ធ​សណ្ឋាគារ​ទាំងមូល​ដែល​លាត​សន្ធឹង ៤០ម៉ែត្រ ស្ថិត​ក្រោម​នីវ៉ូ​ទឹក​សមុទ្រ ដើម្បី​ការពារ​កោះ​សិប្បនិម្មិត​មួយ​នោះ​។ ចំណែក​រូប​រាង​អាគារ​ដែល​មាន​រាង​ដូច​សំពៅ មិន​ត្រឹម​តែ​ដើម្បី​សោភ័ណភាព​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ដំណើរ​តាម​ឆ្នេរ​ខាង​ក្រោម ​នៅ​តែ​អាច​ទទួល​កាំ​រស្មី​យូវី​ដែល​កម្រិត​ល្អ​សម្រាប់​សុខភាព។

២ អ្វីៗ​គ្រប់​យ៉ាង​ក្នុង​អគារ​ត្រូវ​បាន​បង្កើត​ដោយ​មាស និង​ថ្មម៉ាប

សូម្បី​កម្រាលឥដ្ឋ និង​ជញ្ជាំង​នៃ​សណ្ឋាគារ​ត្រូវ​បាន​ធ្វើ​ពី​ថ្ម​ម៉ាប​ពិសេស​ប្រភេទ Statuario ដែល​ដូច​ទៅ​នឹង​ប្រភេទ​ថ្ម​ម៉ាប​ដែល​គេ​យក​ធ្វើ​រូប​សំណាក់​ល្បី​របស់​ពិភព​លោក។ ចំណែក​អ្វីៗ​គ្រប់យ៉ាង​ដែល​នៅ​ខាង​ក្នុង​គឺ​ធ្វើ​ពី​មាស ២៤ការ៉ាត់ ឬ​ស្រោប​ រួម​ទាំង​ការ​តុបតែង គ្រឿង​សង្ហារិម​ទូរទស្សន៍ សូម្បី​តែ​កញ្ចក់ និង​ស៊ុម​គំនូរ​សិល្បៈ​ក៏​ស្រោប​ដោយ​មាស​ដែរ។

៣ មាន​អ្នក​បម្រើ​សេវាកម្ម​ផ្ទាល់​ខ្លួន

បន្ទាប់​ពី​ Check-in រួច​រាល់​ Burj Al Arab ផ្ដល់​ជូន​អ្នក​នូវ​អ្នក​បម្រើ​សេវាកម្ម​​ផ្ដាច់​មុខ​មួយ​រូប​ ដែល​គេ​នឹង​នាំ​អ្នក​ទៅ​បន្ទប់​ស្នាក់ រៀប​ចំ​អីវ៉ាន់​ជូន​គ្រប់​យ៉ាង និង​ព្រម​ទាំង​នៅ​ក្បែរ​ដើម្បី​ផ្ដល់​សេវាកម្ម​ជូន​មិន​ថា​ទៅ​ឆ្នេរ​សមុទ្រ ហែល​ទឹក​ និង​ផ្ដល់​សេវាកម្ម​ស្ប៉ា​ មាសា​ជូន​ទៀត​ផង។

៤ បន្ទប់​នីមួយៗ​បំពាក់​ដោយ​បច្ចេកវិទ្យា​ចុងក្រោយ​បង្អស់

កាន់​តែ​ឧបករណ៍​បញ្ជា​មួយ​ ភ្ញៀវ​អាច​ធ្វើ​ឲ្យ​បន្ទប់​ដែល​ពួក​គេ​ស្នាក់​ក្លាយ​ជា​បន្ទប់​វេទមន្ត​។ គ្រែ​អាច​បង្វិល​ទៅ​ទី​តាំង​​ដែល​អ្នក​ប្រាថ្នា ចូលចិត្ត ប្ដូរ​ទី​តាំង​អេក្រង់​ទូរទស្សន៍ បិទ​បើក​ទ្វារ​ បិទ​បើក​វាំងនន ហើយ​​អ្នក​អាច​ទាក់ទង​ជា​មួយ​នឹង​អ្នក​បម្រើ​សេវាកម្ម​ផ្ទាល់​ខ្លួន​គ្រប់​ពេល​ដែល​អ្នក​ត្រូវ​ការ​អ្វី​មួយ។

៥ ភោជនីយដ្ឋាន​ក្រោមទឹក

Burj Al Arab មាន​ភោជនីយដ្ឋាន​ពិសេស​ក្រោម​ទឹក​មួយ​ឈ្មោះ​ថា Al Mahara ដែល​បក​ជា​ខេមរភាសា​ថា «សំបក​អយស្ទ័រ»។ ចំណែក​ច្រក​ចូល​​គឺជា​ច្រក​របៀង​ពណ៌​មាស ដែល​ស្រដៀង​នឹង​នាវាមុជទឹក។នៅ​កណ្ដាល​ភោជនីយដ្ឋាន​មាន​អាង​ចិញ្ចឹម​ត្រី​ដ៏​ធំ​ដែល​ពោរពេញ​ទៅ​ដោយ​ផ្កាថ្ម​ចម្រុះ​ពណ៌ និង​ត្រី​កម្រ រួម​ទាំង​ត្រី​ឆ្លាម​ផង​ដែរ។

៦ ធ្វើ​ដំណើរ​ចូល​សណ្ឋាគារ​ដោយRolls Royceពណ៌​ស និង​ឧទ្ធម្ភាគចក្រ

Burj Al Arab ផ្តល់​ឱ្យ​ភ្ញៀវ​របស់​ខ្លួន​នូវមធ្យោបាយដឹកជញ្ជូន ២ ប្រភេទ ចូល​ទៅ​កាន់​សណ្ឋាគារ។ ប្រសិន​បើ​អ្នក​ជ្រើសរើស​ផ្លូវ​គោក ខាង​សណ្ឋាគារ​នឹង​ផ្ដល់​សេវាកម្ម​ទៅ​ទទួល​ដល់​អាកាសយានដ្ឋាន​ជាមួយ​នឹង​រថយន្ត Rolls Royce ពណ៌​ស។ ចំណែក​ឯ​វិធី​មួយ​ទៀត​គឺ​គេ​​អាច​ជ្រើសរើស​ឧទ្ធម្ភាគចក្រ​ឯកជន​ដឹក​ជញ្ជូន​ដល់​លើ​ដំបូល​សណ្ឋាគារ​តែ​ម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។