ត្បិតតែមានអាយុត្រឹម ១៧ឆ្នាំ ប៉ុន្តែតារាចម្រៀងរ៉េបថៃ SPRITE បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងវិស័យចម្រៀងហ៊ីបហប់ ដោយថ្មីៗនេះរូបគេបានបង្ហាញកំណត់ត្រាចំនួន view បទចម្រៀងដ៏គួរឱ្យភ្ញាក់ផ្អើល។

តាមការបង្ហាញរបស់សាមីខ្លួន វីដេអូចម្រៀងទាំង ១២បទរបស់ SPRITE មានចំនួនទស្សនាសរុបចូលគ្នាជាង១ពាន់លានដងហើយនៅលើ Youtube។ តារារ៉េបក្មេងជាងគេក្នុងបទ “Run the Town” បានបង្ហោះសារភ្ជាប់រូបភាពបង្ហាញចំនួន View នៃបទចម្រៀងនីមួយៗថា “ខ្ញុំមានចំនួនអ្នកមើលសរុបខ្ទង់ពាន់លានហើយ អរគុណណាស់”។ សូមបញ្ជាក់ថាចំនួន View ទាំងនេះគឺគិតត្រឹមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។
ផ្លាស់ប្ដូរជីវិតពីក្មេងលក់ពោតលីងតាមរបងវត្តមកជាតារារ៉េបជួរមុខក្នុងប្រទេស SPRITE បានចាប់ផ្ដើមប្រឡូកសិល្បៈកាលពីឆ្នាំ២០១៨ តាមរយៈការចូលប្រកួតក្នុងកម្មវិធី Super 10 Season 2 និង Show Me The Money Thailand Season 2។
ទោះបីមកពីគ្រួសារដែលមានជីវភាពខ្សត់ខ្សោយ ប៉ុន្តែ SPRITE បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងចំពោះទេពកោសល្យច្រៀងនិងរ៉េបរបស់គេ ថែមទាំងអាចតែងនិពន្ធបទចម្រៀងបានល្អ ខណៈមានអាយុត្រឹម ១២ឆ្នាំនៅពេលនោះ។ ក្រោយមករូបគេក៏មានឱកាសចេញបទចម្រៀងផ្ទាល់ខ្លួន ហើយបទចុងក្រោយរបស់គេមានចំណងជើងថា “Rak Krai Mai Pen” ដែលសហការជាមួយតារារ៉េប GUYGEEGEE ៕

























































Account
Security
Favourite Content