«Dear ម៉ាក់» បទដ៏កម្សត់ NORITH ក្រុម Polarix ជាសាច់រឿងពិត ស្ដាប់ហើយរំជួលចិត្តតាម

កាលពី​ពេល​ថ្មី​ៗ​ NORITH សមាជិក​ក្រុម​ចម្រៀង​បុរស ​Polarix ប្រចាំ​ផលិតកម្ម​បារមីទើប​តែ​ទម្លាក់​បទ​ចម្រៀង​ទោល ដែល​រៀបរាប់​ពី​ការ​សោកស្ដាយ​ដែល​គ្មាន​ម្ដាយ​នៅ​ក្បែរ​បន្ត​ទៀត។ «Dear ម៉ាក់» គឺជា​បទចម្រៀង​សម្រាប់​ឧទ្ទិស​ដល់​ថ្ងៃ​គម្រប់​ខួប ១ ឆ្នាំ​ដែល​ម្ដាយ​របស់ NORITH បានចែកឋានទៅ កាលពី​ថ្ងៃ​ទី ១៧ ខែ​មករា ឆ្នាំ ២០២២។

ក្នុងបទ​ថ្មី​នោះ​លោក ​ក៏​ចង់​អរគុណ​ជា​ពិសេសដល់​អ្នក​មាន​គុណ សម្រាប់​ការ​មើលថែ​ និង​ខ្វល់ខ្វាយ​ពី​លោក​ តាំងពី​ថ្ងៃ​​ចាប់កំណើត រហូត​អ្នក​ម្ដាយ​លោក​អស់​បុណ្យ លា​ចាក​លោក​នេះ​ទៅ។ «DEAR MA» ក៏​ជា​បទ ដែល​ធ្វើឲ្យ​ NORITH នឹក​ឃើញ​នូវ​គ្រា​កន្លង​រវាង​ខ្លួន និង​គ្រួសារ តែ​សល់​ត្រឹម​ការ​ចងចាំ។

នៅ​ពី​ក្រោម​វីដេអូ​ដែល NORITH បង្ហោះ​ក្នុង​​​ ឆានែល Polarix បាន​ផ្ញើ​ជា​សារ​ដាស់​តឿន​ដល់​មនុស្ស​គ្រប់​​គ្នា ឲ្យ​ព្យាយាម​ចំណាយ​ពេល​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​ឲ្យ​បាន​ច្រើន​តាម​អាច​ធ្វើ​ទៅ​បាន។ ក្នុង​សំណេរ​​នោះ​បាន​រៀបរាប់​ថា “ខ្ញុំ​មាន​សារ​តូច​មួយ​សម្រាប់​ផ្ញើ​ដល់​អ្នក​ទាំងអស់​គ្នា សូម​កុំភ្លេច​ចំណាយ​ពេល​វេលា​ឱ្យ​បាន​ច្រើន​ជាមួយ​គ្រួសារ មើល​ថែ​ពួកគាត់​ឱ្យ​បាន​ដិតដល់។ ប្រសិនជា​នៅ​ឆ្ងាយ​ពី​ពួក​គាត់ កុំ​ភ្លេច​ឧស្សាហ៍ call ទៅ​សួរ​សុខ​ទុក្ខ​គាត់ ជាពិសេស​កុំ​ស្ទាក់ស្ទើរ ក្នុង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ទៅ​កាន់​អ្នក​មាន​គុណ​របស់​អ្នក”។

​

បទ «Dear ម៉ាក់» នេះ​គឺជា​ការ​និពន្ធ​ផ្ទាល់​ពី NORITH ផ្ទាល់​ផង​ដែរ សម្រាប់ MV ចម្រៀង​បង្ហាញ​ពី​រំលឹក​អនុស្សាវរីយ​ ​ជាមួយ​ម្ដាយ​ដែល​បាន​ចែក​ឋាន​កាលពី​១​ឆ្នាំ​មុន។ ក្នុង​អត្ថន័យ​ចម្រៀង​ដែល​គួរឲ្យ​សង្វេគ​ចិត្ត​ អាណិត NORITH គឺ​ម្ដាយ​លោក​មិន​ទាន់​បាន​ឃើញ​ពី​ភាព​ជោគជ័យ​របស់​ខ្លួន៕

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។