រឿងរ៉ាវប្រទាំងប្រទិសយ៉ាងក្ដៅគគុកនៅមីយ៉ាន់ម៉ាកើតឡើង ក្រោយកាសែត BBC បានរាយការណ៍ថាប្រទេសថៃបានដាក់ស្នើ សង្ក្រាន្តថៃ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្រែកតវ៉ាកើនឡើងឥតឈប់ឈរពីសំណាក់ប្រជាជនភូមានៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោមពាក្យថា «Dear UNESCO please respect the origin» ឬ «សូម UNESCO គោរពឫសគល់ពិតនៃវប្បធម៌»។
បើតាមសារព័ត៌មាន The Nation បានឲ្យដឹងថាថៃបានដាក់ស្នើទៅអង្គការ UNESCO រួចហើយ ដោយគេរងចាំតែការទទួលស្គាល់ជាផ្លូវការពីអង្គការអន្តជាតិនេះនៅចុងឆ្នាំ។ ការដាក់ស្នើពីសំណាក់ថៃមិនត្រឹមតែ សង្ក្រាន្តថៃមួយប៉ុណ្ណោះទេ តែរួមទាំង ល្ខោនខូនថៃ (ស្រដៀងនឹងល្ខោនខោលខ្មែរ) ការមាសាបែបថៃ និងរបាំប្រពៃណី ណូរ៉ា (Nora) ជារបាំភាគខាងត្បូងប្រទេសថៃ។
មែនទែនទៅការដាក់ស្នើរបស់ភាគីថៃ មិនត្រឹមតែប៉ះពាល់ដល់ភូមាប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ដល់សម្បត្តិវប្បធម៌កម្ពុជាដែរដោយហេតុថា «សង្ក្រាន្ត» ជាវប្បធម៌ដ៏យូរលង់របស់ខ្មែរ និងមានចម្លាក់នៅលើប្រាង្គប្រាសាទអង្គរវត្តជាតឹកតាងពិពណ៌នាថាវប្បធម៌មួយនេះមានប្រភពពិតមកពីណា។ គួរបញ្ជាក់ថា ប្រសិនបើ សង្ក្រាន្តថៃ ត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការនោះវានឹងក្លាយជាសម្បត្តិបេតិកភណ្ឌទី៤ របស់ថៃក្នុងបញ្ជីអង្គការ UNESCO៕

























Account
Security
Favourite Content