Nokia ប្ដូរ​ Logo ថ្មី​ដើម្បី​រំឭក​ពិភព​លោក​ថា ខ្លួន​មិនមែន​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ទៀត​ទេ

Nokia បាន​រចនា​ឡូហ្គោ​របស់​ខ្លួន​ឡើង​វិញ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​នេះ​ ក្រោយ​បាត់​មុខ​ពី​ទីផ្សារ និងអ​វត្តមាន​ជា​សាធារណៈ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ។

ក្នុងឡូហ្គោ​ថ្មី​ដែល​ក្រុមហ៊ុន NOKIA ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ​តួអក្សរ​ចំនួន​ប្រាំ​ដែល​ជា​ឈ្មោះ NOKIA នៅ​តែ​រក្សា​ដដែល តែ​សម្រាប់​ពុម្ព​អក្សរ​ ឬ Font ត្រូវ​បាន​ផ្លាស់​ប្ដូរ​ថ្មី និង​​ស្រាល​ជាង​មុន ហើយ​ផ្ទៃ​ខាង​ក្រោយ​មាន​ពណ៌ខៀវ​តំណាង​ឲ្យ​គុណ​តម្លៃ​នៃ​យីហោ​របស់​ខ្លួន​ តែ​ផ្ទៃ​ខាង​ក្រោយ​នេះ​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ជានិច្ច​អាស្រ័យ​លើ​ការ​ប្រើប្រាស់។


​នាយក​ប្រតិបត្តិ​ NOKIA បច្ចុប្បន្ន​លោក Pekka Lundmark បាន​បញ្ជាក់​បន្ថែម​នៅ​ថ្ងៃ​ចេញ​ផ្សាយ​​ថា «យើង​រចនា​ឡូហ្គោ​នេះ​​ ផ្អែក​ទៅ​តាម​ឡូហ្គោ​មុន ប៉ុន្តែ​យើង​បាន​ធ្វើ​ឱ្យ​វា​មាន​ភាព​ទាន់​សម័យ និង​បែប​ឌីជីថល​ជាង​មុន​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​បច្ចុប្បន្ន​របស់​យើង» ។

គួរ​បញ្ជាក់​ថា​ ចាប់​តាំង​ពី​សម័យ​ទូរស័ព្ទ​បិទ​បើក​របស់​ខ្លួន​បញ្ចប់​ទៅ​ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​​ធំ​ជាង​គេ​បំផុត​នា​ពេល​នោះ​ មិន​ចាប់​អារម្មណ៍​ក្នុង​ការ​អភិវឌ្ឍន៍​ទៅ​ជា​ទូរស័ព្ទ​ Smart Phone ទើប​ធ្វើ​ឲ្យ​ Nokia ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​ហ៊ុន​ Apple, Samsung និង​ក្រុមហ៊ុន​ដទៃ​ទៀត​នៅ​ក្នុង​ទីផ្សារ​ស្មាតហ្វូន។ ក្រោយមក នៅ​ក្នុង​ឆ្នាំ​ ២០១៤ ក្រុមហ៊ុន Nokia បាន​លក់​អាជីវកម្ម​ទូរស័ព្ទចល័ត​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុមហ៊ុន Microsoft ក្នុង​តម្លៃ​ចំនួន ៨,៤ ពាន់​លាន​ដុល្លារ​។

ចាប់​តាំង​ពី​ពេល​នោះ​មក NOKIA ពិបាក​ក្នុង​ការ​សាង​កេរ្តិ៍ឈ្មោះ​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ឡើង​វិញ​ ហើយ​បាន​ងាក​ទៅ​ផ្ដោត​លើ​ការ​ផ្ដល់​សេវាកម្ម​ផ្ទុក​ឯកសារ​លើ​អ៊ីនធឺណិត​ និង​ទូរស័ព្ទ​ដៃ​ (Mobile and cloud networking technologies)។ បច្ចុប្បន្ន​នេះ​ប្រភព​ប្រាក់​ចំណូល​​របស់​ NOKIA គឺ​បាន​មក​​ពី​អាជីវកម្ម និង​អាជីវកម្ម​ (B2B) ដូច​គ្នា​ប៉ុណ្ណោះ ខណៈ​ពួក​គេ​​ព្យាយាម​ពង្រីក​ខ្លួន​ក្នុង​ទីផ្សារ​សហគ្រាស​ដើម្បី​ផ្ដល់​សេវាកម្ម​ដំណោះ​ស្រាយ​បច្ចេកវិទ្យា​ដល់​អាជីវកម្ម​ដទៃ​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ