ជីដូនឲ្យកាដូខ្សែគោ និងក្រមា ទៅចៅប្រុសទើបចប់ការសិក្សាថ្នាក់បណ្ឌិតយោធាអាម៉េរិក ព្រោះហេតុផលនេះ

ថ្មីៗ​នេះ​មហាជន​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នាំ​គ្នា​ផ្ទុះ​ការ​ភ្ញាក់​ផ្អើល និង​រំភើប​ចិត្ត​ជា​ខ្លាំង​បន្ទាប់​ពី​បាន​ឃើញ​ការ​បង្ហោះ​ខ្លឹមសារ​អប់រំ​មួយ​ពី​គណនី​ហ្វេសប៊ុក​របស់​លោក​ Moon Pich ដែល​បាន​បង្ហោះ​រៀបរាប់​ពី​អត្ថន័យ​អប់រំ​របស់​កាដូ​ដែល​ទទួល​ពី​ជីដូន​ខ្លួន នៅ​ថ្ងៃ​បញ្ចប់​ការ​សិក្សា​បណ្ឌិត​យោធាពី​សហរដ្ឋអាម៉េរិក។

ដោយសារ​តែ​ជីដូន​របស់​ខ្លួន​បាន​ប្រគល់​ខ្សែ​គោ​ និង​ក្រមា​ ​ជា​កាដូ​ដែល​ចៅប្រុស​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​យោធា​ពី​សហរដ្ឋ​អាមេរិក​ដោយ​ជោគជ័យ​ទើប​លោក Moon Pich បាន​សរសេរ​រៀបរាប់​ថា ៖«១០  ឆ្នាំ​ហើយ ដែល​លោក​យាយ​រក្សាទុក​ក្រមា និង​ខ្សែ​គោ​ដែល​ខ្ញុំ​ប្រើ ហើយ​រង់ចាំ​ខ្ញុំ​ត្រលប់​ទៅ​ស្រុក​វិញ។ ខ្ញុំ​តែង​ប្រើ​វា​សម្រាប់​ជា​ថ្នក់​ដាក់​បាយ ទឹក និង​សៀវភៅ​ នៅ​ពេល​ទៅ​ឃ្វាល​គោ ពេល​រស់​នៅ​ឯ​ស្រុក​កំណើត​។ ភាគ​ច្រើន នៅ​ក្នុង​ថ្នក់​បាយ​មាន​តែ​ បាយ​និង​អំបិល ​ដែល​លោកយាយ​ខ្ចប់​ឱ្យ​ប៉ុណ្ណោះ។ ពេល​នេះ​លោកយាយ បាន​យក​ខ្សែ​គោ ​ និង​ក្រមា​ចាស់​នេះ ធ្វើ​ជា​កាដូ​សម្រាប់​ថ្ងៃ​បញ្ចប់​ការ​សិក្សា​របស់​ខ្ញុំ»

បណ្ឌិត​យោធា​វ័យក្មេង​រូប​នេះ​បាន​បន្ត​ថា​ទៀត​ថា៖ «គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​រក្សា​ទុក ព្រោះ​ពេល​នឹក​ចៅ​ម្ដង​ៗ យាយ​យក​វា​មក​មើល​ដើម្បី​កុំ​ឱ្យ​នឹក​ចៅ​ពេក។  ពេល​នេះ​យាយ​ប្រគល់​វា​ឱ្យ​ចៅ​វិញ​ហើយ ទោះ​ទៅ​ដល់​​ទី​ណា សូម​ចៅ​កុំ​ភ្លេច​កំណើត​របស់​ខ្លួន​ដែល​ធ្លាប់​ជា​ក្មេង​ឃ្វាល​គោ​ឱ្យ​សោះ»

តាម​រយៈ​កាដូ​ដែល​បង្កប់​ដោយ​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​នេះ​ បាន​ធ្វើ​ឲ្យ​លោក Moon Pich កម្សត់​ខ្លួន​ស្ទើរ​តែ​ស្រក់​ទឹក​ភ្នែក នៅ​ពេល​ដែល​បាន​ឮ​អ្នក​មាន​គុណ ដែល​បី​បាច់​ថែ​រក្សា​លោក​តាំង​ពី​ទើប​នឹង​កើត រហូត​ធំ​ពេញ​វ័យ មាន​ប្រសាសន៍​បែប​នេះ ព្រម​ទាំង​បញ្ជាក់​ថា វា​ជា​កាដូ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​របស់​លោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​