Elon Musk និងអ្នកជំនាញបច្ចេកវិទ្យា ជំរុញឱ្យផ្អាកការអភិវឌ្ឍន៍ AI

ឥស្សរជនសំខាន់ៗមួយចំនួន នៅក្នុងវិស័យបញ្ញាសិប្បនិមិត្តចង់អោយការអភិវឌ្ឍន៍ AI ឬបញ្ញាសិប្បនិមិត្ត ត្រូវបានផ្អាកដោយសារតែភ័យខ្លាចថាវាអាចគំរាមកំហែងដល់មនុស្សជាតិ។

បុគ្គលសំខាន់ៗមួយចំនួនក្នុងវិស័យបច្ចេកវិទ្យាបានចុះហត្ថលេខាលើលិខិតចំហមួយព្រមានអំពីហានិភ័យដែលអាចកើតមាន និងបាននិយាយថាការប្រកួតប្រជែងនៃបច្ចេកវិទ្យា AI នៅពេលនេះគឺមិនអាចគ្រប់គ្រងបាន។

លោក Elon Musk ដែលជាបុរសសំខាន់មួយរូបសម្រាប់បច្ចេកវិទ្យាពិភពលោក ក៏ស្ថិតក្នុងចំណោមបុគ្គលសំខាន់ៗដទៃ ដែលចង់ឲ្យការអភិវឌ្ឍន៍ AI ដែលលើសពីសមត្ថភាពត្រូវផ្អាកយ៉ាងហោចណាស់ប្រាំមួយខែសិន។

ក្រៅពី Musk សហស្ថាបនិក Apple លោក Steve Wozniak និងអ្នកស្រាវជ្រាវមួយចំនួននៅ DeepMind ក៏បានចុះហត្ថលេខាលើលិខិតចំហនោះផងដែរ។

គួរជម្រាបថា ការស្នើឲ្យផ្អាកនេះ​កើតឡើងក្រោយ ក្រុមហ៊ុន Open AI ដែលជាក្រុមហ៊ុនមេរបស់ Chat GPT បញ្ចេញ GPT-4 ជាបច្ចេកវិទ្យាកម្រិតខ្ពស់បំផុត ដែលធ្វើឱ្យអ្នកសង្កេតការណ៍ចាប់អារម្មណ៍ជាមួយនឹងសមត្ថភាពរបស់វាក្នុងការបំពេញភារកិច្ចដូចជាការឆ្លើយសំណួរអំពីវត្ថុនៅក្នុងរូបភាព។

លិខិតចំហចេញដោយវិទ្យាស្ថាន Future of Life និងមានហត្ថលេខាឥស្សរជនសំខាន់ៗចង់ឱ្យការអភិវឌ្ឍន៍ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ននៅកម្រិតនោះ និងបានព្រមាននៅក្នុងលិខិតរបស់ពួកគេអំពីហានិភ័យរបស់អនាគតដែល AI អាចបង្កឡើង។

គួរបញ្ចាក់ថា Elon Musk ម្ចាស់ក្រុមហ៊ុន Twitter និងជានាយកប្រត្តិបត្តិនៃក្រុមហ៊ុន Tesla ក៏ជាទីប្រឹក្សានៃស្ថាប័ន Future of Life នេះផងដែរ។។

លិខិត​ស្នើខាងលើ​បានបញ្ជាក់​ថា AIs កម្រិត​ខ្ពស់​ត្រូវ​តែបង្កើត​ឡើង​ដោយ​យក​ចិត្ត​ទុក​ដាក់បំផុត ប៉ុន្តែ​ផ្ទុយទៅ​វិញ «ប៉ុន្មានខែចុងក្រោយនេះ យើងឃើញថាមន្ទីរពិសោធន៍ AI បានបិទទ្វារ អភិវឌ្ឍឥតឈប់ឈរដែលលើសពីអ្វីដែលអាចគ្រប់គ្រងបាន  ហើយថែមទាំងបង្កើតគំនិតឌីជីថលដ៏មានឥទ្ធិពលដែលគ្មាននរណាម្នាក់ សូម្បីតែអ្នកបង្កើតវា ក៏មិនអាចយល់ និងទស្សន៍ទាយ ឬគ្រប់គ្រងវាបានដោយទំនុកចិត្ត»។

លិខិតនោះថែមទាំងបានកំរាមថា AIs អាចបំលែងព័ត៌មាន ជាមួយព័ត៌មានមិនពិត និង​អាចជំនួសការងារដោយស្វ័យប្រវត្តិ។

គួរជម្រាបដែរថា​ Elon Musk ក៏ជាសហស្ថាបនិកមួយរូបនៃក្រុមហ៊ុន Open AI ប៉ុន្តែលោកបានលាលែងពីតំណែងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះកាលពីប៉ុន្មានឆ្នាំមុន និងតែងតែបានបង្ហោះរិះគន់អំពីទិសដៅបច្ចុប្បន្នរបស់ Open AI ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប