កម្ពុជាត្រៀមទទួលប្រតិភូ​កីឡាជាង១ ម៉ឺននាក់ ប្រកួតស៊ីហ្គេម ២០២៣

នៅ​សល់ប្រមាណ ៤៤ ថ្ងៃទៀតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងបាន​មកដល់​ ខណៈព្រះរាជពិធីសុំអគ្គីជ័យកីឡាក៏បានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ កាលពីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ នេះ​ នៅមុខប្រាសាទអង្គរវត្ត។

ក្នុងពិធីដ៏អស្ចារ្យនោះ លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ បានថ្លែងឲ្យដឹងពីចំនួនបឋមនៃប្រតិភីកីឡា របស់បណ្តាលប្រទេសជាសមាជិក តាមទិន្នន័យ​ដូច​ខាង​ក្រោម៖

១. ប្រតិភូ កីឡា ប្រ៊ុយណេ ចំនួន ៨២ នាក់

២. ប្រតិភូ កីឡា កម្ពុជា ចំនួន ១៣១២ នាក់

៣. ប្រតិភូ កីឡា ឥណ្ឌូណេស៊ី ចំនួន ១៧៣៦ នាក់

៤. ប្រតិភូ កីឡា ឡាវ ចំនួន ៥៨៣ នាក់

៥. ប្រតិភូ កីឡា ម៉ាឡេស៊ី ចំនួន ១៤៤០ នាក់

៦. ប្រតិភូ កីឡា មីយ៉ាន់ម៉ា ចំនួន ៦៦៣ នាក់

៧. ប្រតិភូ កីឡា ហ្វីលីពីន ចំនួន ១១២១ នាក់

៨. ប្រតិភូ កីឡា សិង្ហបុរី ចំនួន ១២៧១ នាក់

៩. ប្រតិភូ កីឡា ថៃ ចំនួន ១៨៥៥ នាក់

១០. ប្រតិភូ កីឡា ទីម័រខាងកើត ចំនួន១៦៧ នាក់    

១១. ប្រតិភូកីឡា វៀតណាម ចំនួន ១២២៣ នាក់

សរុបជារួមចំនួនប្រតិភូកីឡាទាំងមានចំនួន ១១ ៤៥៣ នាក់ ប៉ុន្តែតួលេខនេះអាចមានការប្រែប្រួលបន្ថែមទៀតនៅ​តំណាក់កាលចុងក្រោយ។ យ៉ាងណាបើយើងគិតត្រឹមតួលេខនេះ បាន​បញ្ជាក់ថាចំនួនដ៏ច្រើនបើធៀបទៅនឹងចំនួនប្រតិភូកីឡាដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីឆ្នាំ២០២២ ដែលមានចំនួនត្រឹមតែ ៥៤៣៥នាក់ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​មាន​ប្រទេស​ចំនួន​ ១១ ចូល​រួម​និង​មាន​​ប្រភេទ​កីឡា​អនុម័ត​ចុង​ក្រោយ​ចំនួន​ ៣៧​ប្រភេទ ដោយ​ក្នុង​នោះ​មាន​វិញ្ញាសា​សរុប​ចំនួន ៥៨១​វិញ្ញាសា ហើយ​ចាប់​ផ្ដើម​ប្រកួត​ប្រជែង​ចាប់​ពី​ថ្ងៃសុក្រ ទី៥ ខែ​ឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃ​ពុធ ទី១៧ ខែ​ឧសភា ឆ្នាំ២០២៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម