អត្ថន័យ​ពិត​ និង​ទី​តាំង​ផលិត​មេដាយ​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​កម្ពុជា

មេដាយ​គឺ​ជា​របស់​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​អត្តពលិក​ម្នាក់ៗ ដោយ​ហេតុ​ថា​ពួក​គេ​​ត្រូវ​តែ​ប្រជែង​គ្នា បង្ហូរ​ញើស​ លើ​ទីលាន​ ដើម្បី​ទទួល​បាន​មេដាយ​នីមួយៗ។ ខណៈ​ការរាប់ថយ​ក្រោយ​កំពុង​បន្ត​ ពេល​វេលា​នៅ​សេសសល់​ប្រមាណ​ត្រឹម​ជាង ៧០​ថ្ងៃ ប្រជាជន​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​កំពុង​ទន្ទឹង​រង់​ចាំ ឯ​អត្តពលិក​មមាញឹក​ហ្វឹកហាត់​ត្រៀម​ប្រយុទ្ធ​យក​មេដាយ​ជូន​ជាតិ។ សម្រាប់​មេដាយ​សម្រាប់​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​កម្ពុជា​ ក្រោយ​ផលិត​រួច​រាល់​អ្នក​គាំទ្រ​កីឡា​កម្ពុជា​ផ្ទុះ​ការ​វែក​ញែក​ជុំ​វិញ​អត្ថន័យ​របស់​មេដាយ​មួយ​រយៈ​ចុង​ក្រោយ​នេះ។

ស្រង់​សម្ដី​ពី​ការ​សាក​សួរ​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី ទៅ​កាន់​​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម ​និង​អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។​ ឯកឧត្តម វ៉ាត់ ចំរើន បាន​ឲ្យ​ដឹង​ថា​មេដាយ​ស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣​នេះ​ផលិត​នៅ​ប្រទេស​សិង្ហបុរី​ដែល​ធ្វើ​ពី​ដែក​ពិសេស​បំផុត​​

លោក​បាន​ពន្យល់​ថា «រចនា​បថ​លើ​មេដាយ​ទាំង​សងខាង​មាន​រូប​តំណាង​ជា​ច្រើន។  ក្នុង​នោះ រូប​​ភាព​វិមាន​ឯករាជ្យ តំណាង​ឲ្យ​ឯករាជ្យ​ជាតិ។ រូប​ភាព​វិមាន​ឈ្នះ​ៗ​តំណាង​ឲ្យ​នយោបាយ​ឈ្នះ​-ឈ្នះ​ដែល​នាំ​ឲ្យ​ប្រទេស​ជាតិ​សុខ​សន្តិភាព​បរិបូរណ៍ រុង​រឿង និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។ រូប​ភាព​ធំ​កណ្ដាល​គឺ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​តំណាង​ឲ្យ​សមិទ្ធផល​កីឡា​ថ្មី​សន្លាង​​ដ៏​ប្រណីត​ភាព ព្រម​ទាំង​មាន​រចនាបថ​ពិសេស​ៗ​ទៀត»។

លោក​បន្ត​ថា «នៅ​ផ្នែក​ម្ខាង​ទៀត​ជា​រូប​ភាព​នៃ​និម្មិត​សញ្ញា​​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ទាំង​ពីរ​គឺ​ មេដាយ​ស៊ីហ្គេម ត្រូវ​បាន​ដាក់​និម្មិត​សញ្ញា​កីឡា​ស៊ីហ្គេម។ រូប​ភាព​និម្មិត​សញ្ញា​គឺ​រូប​នាង​​​៤​​ដែល​តំណាង​ឲ្យ​ភាព​អស្ចារ្យ រុង​រឿង​នៃ​ទឹក​ដី​កម្ពុជា​ដែល​សំបូរ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ។ នៅ​ពី​លើ រូប​និម្មិត​សញ្ញា​មាន​រូប​កំពូល​ប្រាសាទ​អង្គរ​វត្ត និង​ទង់​ស៊ីហ្គេម។ ចំណែក​​មេដាយ​អាស៊ាន​ប៉ារ៉ាហ្គេម ត្រូវ​បាន​ដាក់​និម្មិត​សញ្ញា​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម។ នៅ​ជុំ​វិញ​​និម្មិត​សញ្ញា​កីឡា​មាន​ផ្កា​រំដួល​​ដែល​ជា​ផ្កា​តំណាង​​ជាតិ៧​ទង​​​តំណាង​ឲ្យ​ថ្ងៃ​៧​មករា»។

គួរ​បញ្ជាក់​ថា មេដាយ​ដែល​កម្ពុជា​ត្រៀម​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម អាស៊ាន​ប៉ារ៉ាហ្គេម ២០២៣ នេះ​សរុប​មាន​ចំនួន ៦០០ មេដាយ ​រួម​មាន មេដាយ​មាស មេដាយ​ប្រាក់ មេដាយ​សំរឹទ្ធ និង​​មេដាយ​សម្រាប់​ទុក​ជា​អនុស្សាវរីយ៍​ជូន​ប្រតិភូ ថ្នាក់​ដឹកនាំ ក៏​ដូចជា​ម្ចាស់​ជំនួយ​ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​ប្រកួត​នេះ​ផង​ដែរ។

ចំណែក​ឯ​ប្រភេទ​កីឡា​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​សម្រាប់​ស៊ីហ្គេម​ឆ្នាំ ២០២៣ ​គឺ​មាន​ចំនួន ៣៧ ប្រភេទ និង​​កីឡា​ចំនួន ១៣ សម្រាប់​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី ១២ នៅ​កម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម