ពិតណាស់ ការចាកចេញរបស់តារាស្រី Tangmo ពិតជាធ្វើឱ្យមហាជន និងបណ្ដាអ្នកគាំទ្រហាក់មានការសោកស្ដាយ និងមិនអស់ចិត្តឡើយ ព្រោះវាហាក់ឆាប់រហ័សលឿនពេកស្ទើរតែទទួលយកមិនបាន។ ជាពិសេសមនុស្សដែលគ្រប់គ្នាហាក់មានការអាណិតអាសូរខ្លាំងជាងគេនោះគឺមិត្ដប្រុសរបស់ Mo លោក Bird តែម្ដង។

ជារឿយៗ Bird តែងបង្ហោះរូបភាពរបស់មិត្ដស្រី Tangmo ដោយអមជាមួយពាក្យពេចន៍ផ្អែមល្ហែមជាច្រើនហាក់ដូចជានាងនៅរស់រានមានជីវិតនៅឡើយ។ នៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់ឆ្នាំ ២០២៣ នេះវិញ មិនខុសពីគូសង្សារទូទៅលោកក៏បានទិញបាច់ផ្កាដ៏ស្រស់ស្អាតជូនដល់ Tangmo ទៀតផង បើទោះជាឃា្លតកាយមែនប៉ុន្ដែក្ដីស្រឡាញ់របស់ Bird ចំពោះ Tangmo គឺមានជានិច្ច។ ស្របពេលជាមួយគ្នាមហាជនជាច្រើនហាក់មានការអាណិតដល់គូស្នេហ៍មួយនេះមិនអាចរស់នៅជាមួយគ្នាដល់ចាស់ ដូច្នេះមានតែបញ្ចេញមតិលើកទឹកចិត្ត Bird កុំឱ្យគិតច្រើន និងរឹងមាំឡើង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ កន្លងទៅមានហេតុការណ៍មួយដ៏រន្ធត់បានកើតឡើងដោយតារាសម្ដែងស្រីថៃ TangMo ឬ Nida patcharaveerapong បានរអិលជើងធ្លាក់ចេញពីទូកអំឡុងពេលជិះកម្សាន្ដជាមួយមិត្តភ័ក្ដិនាង នៅទន្លេចៅប្រាយ៉ា ក្បែរគល់ស្ពាន រ៉ាម៉ាទី ៧។ សពរបស់នាងត្រូវបានរកឃើញនៅរសៀលថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅក្បែរមាត់កំពង់ ភីប៊ុនសងក្រាម៕
























































Account
Security
Favourite Content