មកស្គាល់បុរសនៅពីក្រោយ ការបង្កើតតុក្កតាចម្លែក Labubu ដែលកំពុងពេញនិយម

តើ Labubu ជាអ្វី?

ប្រិយមិត្ដជាច្រើនប្រហែលជាបានឃើញតុក្កតាបិសាចចម្លែកមួយប្រភេទ ដែលកំពុងពេញនិយមលើបណ្ដាញសង្គមមានឈ្មោះថា Labubu។ Labubu ជាតួអង្គតុក្កតាមួយ​បង្កើត​ឡើងដោយជាងគំនូរជនជាតិហុងកុងម្នាក់ឈ្មោះ Long JiaSheng ឬ Kasing Lung។ រូបរាងរបស់វាមានត្រចៀកវែង មើលទៅស្រដៀងទន្សាយ ប៉ុន្ដែមានចង្កូម និងមាត់​វែង។ វាមើលទៅគួរឲ្យស្រឡាញ់ផង និងចម្លែកផង។

តោះមកស្គាល់លោក Long JiaSheng ថាតើលោកជានរណា?

លោក Long JiaSheng ជាជនជាតិហុងកុង​កើតក្នុងឆ្នាំ ១៩៧២ មានអាយុ ៦៩ ឆ្នាំ។ បច្ចុប្បន្ន លោករស់នៅប្រទេសបែលហ្សិក។ កាលពីនៅវ័យកុមារ លោកបានផ្លាស់​ទៅរស់​នៅ​ឯប្រទេសហុល្លង់ជាមួយក្រុមគ្រួសារ។ Long JiaSheng ចាប់ផ្ដើមមានចំណាប់អារម្មណ៍ទាក់ទងប្រវត្ដិ ពពួកបិសាច ទេពអប្សរបុរាណ នៅជុំវិញប្រទេសតំបន់អ៊ឺរ៉ុប។ លោកចាប់ផ្ដើមរៀនសិក្សាស្វែងយល់ពីប្រវត្ដិ បិសាច ទេពអប្សរបុរាណនានាជាច្រើន។

ក្រោយពីបញ្ចប់ការសិក្សា JiaSheng បានសសេរសៀវភៅកុមារ មានរូបគំនូរប្លែកៗជាច្រើន។ លោកបានបង្កើតតួអង្គតុក្កតា និងពិភពបិសាច ទេពអប្សរ របស់ខ្លួន តាមរយៈការ​សរសេរសៀវភៅរបស់ខ្លួន។ តួអង្គក្នុងសៀវភៅរបស់លោកសុទ្ធតែមានរូបចម្លែក និងអត្ដចរិតគួរឲ្យចាប់អារម្មណ៍។

ក្នុងឆ្នាំ ២០១១ លោកបានត្រឡប់ទៅកាន់ទឹកដីហុងកុងវិញ និងសហការជាមួយហាងបង្កើតអីវ៉ាន់ក្មេងលេង លោកបានក្លាយខ្លួន និងមានជំនាញក្នុងការបង្កើតតុក្កតាក្មេង​​លេង។ លោកចាប់ផ្ដើមប្រែតួអង្គតុក្កតាក្នុងសៀវភៅរបស់លោក ឲ្យទៅក្លាយជាអីវ៉ាន់ក្មេងលេង។

ពិភពតុក្កតាបិសាចចម្លែក “The Monsters” និងតួអង្គតុក្កតា Labubu ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥។ Labubu ជាកូនបិសាចចម្លែកមួយ មានចិត្ដល្អ និងតែងតែចូលចិត្តជួយយកអាសាអ្នកដទៃ ព្រមទាំងមើលទៅរីករាយគ្រប់ពេលវេលា។ Labubu ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយពីដាក់បញ្ចេញលក់ជាផ្លូវការ និងក្លាយជាតុក្កតាល្បីខ្លាំងមួយដែល​ Long JiaSheng ធ្លាប់បានបង្កើត។

Labubu ត្រូវបានរាយការណ៍ថា មានតម្លៃចាប់ពី ១៤ ដុល្លារអាមេរិកឡើង​ទៅ តែតម្លៃរបស់វាក៏អាស្រ័យទៅតាម Collection ផងដែរ ដោយ Collection ខ្លះមានតម្លៃចាប់ពីខ្ទង់រយដុល្លារអាមេរិក និងខ្លះហក់ដល់ខ្ទង់ពាន់ដុល្លារក៏មាន។

លោក Long JiaSheng ត្រូវបានគេចាត់ទុកថា ជាជាងគំនូរ និងអ្នកបង្កើតអីវ៉ាន់ក្មេងលេងដ៏ជោគជ័យម្នាក់។ ចាប់តាំងពីឆ្នាំ ២០១២ មក រហូតដល់ឆ្នាំ ២០២០ លោកបានធ្វើការតាំងពិព័ណ៍បង្ហាញគំនូររបស់លោកជាបន្ដបន្ទាប់ សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la