មកដឹងពីប្រវត្តិដ៏យូរលង់នៃរបាំត្រុដិ

របាំត្រុដិគឺរបាំមួយប្រភេទដែលគេតែងតែសម្ដែងនៅឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានេះ ការសម្ដែងរបាំត្រុដិគឺដើម្បីប្រសិទ្ធនូវសិរីសួស្ដី និងជ័យមង្គលសព្ទសាធុការក្នុងឱកាសឆ្នាំថ្មី។

រូបភាព៖ BonnPhum បុណ្យភូមិ​

យោងតាមសៀវភៅរបាំប្រជាប្រិយខ្មែរ ត្រុដិ​ ជាពាក្យដើមមកពីភាសាសំស្រ្កឹតប្រែថា ផ្ដាច់ឬ កាត់ផ្ដាច់គឺ​សំដៅ​ដល់​ការ​ផ្តាច់​ឆ្នាំ​ ឬ​ ការ​កាត់​ផ្តាច់​ឆ្នាំ​ចាស់​ចូល​ទៅ​ក្នុង​ឆ្នាំ​ថ្មី​ ហើយ​ដែល​នៅ​មាន​ជាប់​នាម​ព្រះរាជ​ពិធី​មួយ​ហៅ​ថា​ “​ត្រស្តិ​សង្ក្រាន្ត​”​។

ដើមកំណើតនៃរបាំត្រុដិគឺ​ជារបាំរបស់ជនជាតិសំរ៉ែជាជនជាតិដើមមួយរស់នៅតាំង​ពី​បុរាណ​កា​ល​ដែលយើងមិនទាន់ទទួល​អារ្យធម៌​ពី​ប្រទេស​ឥណ្ឌា​នៅឡើយ។ សព្វថ្ងៃជន​ជាតិ​សំរ៉ែរស់នៅភូមិភាគខាងជើងបឹងទន្លេសាប។ កាលពីជំនាន់នោះ ជន​ជាតិ​សំរ៉ែ​តែង​តែ​យក​របាំត្រុដិ​នេះ​ទៅ​លេង​ថ្វាយ​ព្រះ​ពរ​ព្រះរាជា​ខ្មែរ​នៅ​អង្គរ នៅ​រៀង​រាល់ពេល​បុណ្យ​ចូលឆ្នាំ​ ដើម្បី​ថ្វាយព្រះពរ​សួរ​ស្តី​សិរី​មង្គល​។​

ម្យ៉ាងនាសម័យនោះ ជួនកាលគេក៏លេង​របាំ​នេះ​ដើម្បីបន់ស្រន់សុំទឹកភ្លៀងពេលមានការរាំងស្ងួតផងដែរ។ ​ក្នុង​របាំនេះ​គេ​និយម​ប្រើ​កន្ទុយ​ក្ងោក​ដោយ​គេ​យល់​ថាក្ងោក​ជា​សត្វតំណាង​ឱ្យព្រះ​អាទិត្យ​។ ដូច្នេះមនុស្ស​បន់​ស្រន់​អង្វ​រព្រះ​អាទិត្យសុំឱ្យ​ទឹក​ភ្លៀង​គ្រប់​គ្រាន់​ដើម្បីធ្វើ​ស្រែ​ចំការ។

ចំពោះតួអង្គដែលសម្ដែងនៅក្នុងរបាំត្រុដិសុទ្ធតែសំខាន់ ប៉ុន្តែតួអង្គឯកដែលសំខាន់ជាងគេគឺសត្វប្រើស។ កាលពីដើមគេជឿថាប្រសិនសត្វប្រើសរត់ចូលភូមិ នោះនឹងកើតមានឧបទ្រពចង្រៃជាមិនខាន។ ដូច្នេះអ្នកភូមិនាំគ្នារារាំងមិនសត្វប្រើសចូលបានឡើយដោយមានព្រានព្រៃតាមបាញ់សម្លាប់។ ប៉ុន្តែដោយមិនអាចបាញ់បានទើបមានយក្ស ព្រាយស្រីក្រចកវែង ក្ងោក និងសត្វទន្សោងចេញមកជួយរហូតដល់សម្លាប់ប្រើសបាន។ ​

រហូតមកទល់ពេលបច្ចុប្បន្ននេះ របាំត្រុដិមិនមានការកែប្រែច្រើនឡើយ។ ដោយមូលហេតុមិនចង់ឱ្យមានភាពឃោរឃៅក្នុងការសម្លាប់សត្វ និងចង់អភិរក្សសត្វព្រៃទើបថ្នាក់ដឹកនាំបានកែនូវវគ្គបញ្ចប់ដោយប្រោះព្រំសត្វប្រើសឱ្យមានជីវិតឡើងវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ