ចូលរួមរំលែកទុក្ខ! បុរសអាយុច្រើនបំផុតនៅលើពិភពលោក​បាត់បង់ជីវិតក្នុងវ័យ ១១២ ឆ្នាំ​

លោក John Tinniswood ម្ចាស់កំណត់ត្រាពិភពលោកក្នុងនាមជាបុរសមានវ័យចំណាស់ជាងគេ ​បានទទួលមរណភាពក្នុងអាយុ ១១២ឆ្នាំ កាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅ ឯទីក្រុង Southport ប្រទេសអង់គ្លេស​។

ដំណឹងដ៏សោកសៅនេះ ត្រូវបានប្រកាសជាសាធារណៈតាមរយៈ Guinness World Record ដោយ​រៀបរាប់ថា លោក John Tinniswood បានបាត់បង់ជីវិតនៅក្នុងមណ្ឌលថែទាំមនុស្សចាស់ដែលគាត់បានស្នាក់។ គ្រួសារបស់លោកបានថ្លែងបាន៖ “ថ្ងៃចុងក្រោយរបស់គាត់ ហ៊ុមព័ទ្ធទៅដោយតន្រ្តី និងក្ដីស្រឡាញ់”។

“John តែងតែចូលចិត្តនិយាយពាក្យថា អរគុណ។ ជាតំណាង ខ្ញុំសូមអរគុណដល់អ្នកដែលតែងតែមើលថាដល់គាត់អស់ពេលជាច្រើនឆ្នាំកន្លងម​ក” គ្រួសារសពបន្តដូច្នេះ។

សូមរំឭកពីជីវប្រវត្តិរបស់ លោក John Tinniswood ផងដែរថា លោកបានកើតនៅក្នុងទីក្រុង Liverpool កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ ១៩១២ និងបានធំធាត់នៅទីនោះ ជាទីកន្លែងតែមួយដែលលោកបានជួបលោកស្រី Blodwen​មុននឹងអ្នកទាំងពីរបានរៀបការជាមួយគ្នានៅក្នុងឆ្នាំ ១៩៤២។

នៅក្នុងសម័យសង្គ្រាមលោកលើកទី ២ យុវជន John បានបម្រើការនៅក្នុង Royal Army Pay Corps មានតួនាទីក្នុងការគ្រប់គ្រងហិរញ្ញវត្តុ ក៏ដូចជាការរៀបចំការផ្គត់ផ្គង់អាហារ និងស្វែងរកទាហានដែលជាប់គាំងមិនអាចត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ ដោយហេតុរឿងប្រាក់កាស និងផ្សេងៗទៀត។ ក្រោយសង្គ្រាមចប់ លោកនៅបន្តអាជីពក្នុងវិស័យគណនេយ្យ មុននឹងចូលនិវត្តន៍នៅក្នុងឆ្នាំ ១៩៧២។

អស់រយៈពេល ៤៤ឆ្នាំនៃអាពាហ៍ពិពាហ៍ ភរិយារបស់លោកបានបាត់បងជីវិតនៅក្នុងឆ្នាំ ១៩៨៦ ពោលគឺប្រមាណ ៣៨ឆ្នាំមុន។ ចាប់ពីអាយុ ១០០ឆ្នាំ ដល់១១០ ឆ្នាំ ម្ចាស់ក្សត្រី Elizabeth ទី២របស់ចក្រភពអង់គ្លេសតែងតែព្រះរាជទានសំបុត្រជូនពរថ្ងៃកំណើតដល់លោកតាជារៀងរាល់ឆ្នាំ។

ដំណើរបំបែកកំណត់ត្រាពិភពលោករបស់លោកតាបានចាប់ផ្ដើមក្នុងវ័យ ១១១ឆ្នាំ ដោយ Guinness World Record បានសម្រេចចាត់លោក John Tinniswood ជាបុរសដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោកកាលពីខែមេសា ឆ្នាំ ២០២៤។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីអតីតម្ចាស់តំណែងនេះ លោក Juan Vicente Pérez មកពីប្រទេស Venezuela បានទទួលមរណភាពនៅអាយុ ១១៤ឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល



Leave a Reply

Your email address will not be published.Required fields are marked *