រឿងរ៉ាវជីវិតខ្លះៗពី ប្រាសាទ ដាវីន ដែលមហាជនមួយចំនួនមិនសូវបានដឹង

ក្រោយ​បំពេញភារកិច្ច​នៅ​ប្រទេស​ម៉ិកស៊ីកូ​រួច​មក Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ​ដាវីន កាន់តែ​មាន​កេរ្តិ៍ឈ្មោះ​ក្រអូប​សុះសាយ​ពេញ​ផ្ទៃ​ប្រទេស។ បើ​ទោះ​ជា​ចប់​កម្មវិធី​ក៏​ពិត​មែន តែ​បវរកញ្ញា​ចក្រវាល​កម្ពុជា​រូប​នេះ ក៏​នៅ តែ​ចេញ​ធ្វើ​កម្មវិធី​សប្បុរស​ធម៌​ផ្សេង​ៗ និង​បន្ត​ឆក់​បាន​បេះដូង​ប្រជាជន​កម្ពុជា​កាន់តែច្រើន។

នៅ​ពេល​នេះ​អ្នកនាង ប្រាសាទ ដាវីន ត្រូវ​បាន​មហាជន ក៏​ដូចជា​សារព័ត៌មាន និង​ផេក​ជាច្រើន​លើក​យក​ការងារ ក៏​ដូចជា​ជីវិត​ប្រចាំ​ថ្ងៃ​មក​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​កាន់តែ​ដឹង​ច្បាស់។ មាន​ព័ត៌មាន​ជាច្រើន​ពី​តារា​បង្ហាញ​រូប​ដ៏​ស្រស់​ស្អាត របស់​កម្ពុជា​រូប​នេះ​ផ្សាយ​ទៅ​កាន់​សកល​លោក ព្រោះ​មិនមែន​តែ​ខ្មែរ​ឡើយ​ដែល​ចាប់អារម្មណ៍ បរទេស​ក៏​ស្ញប់ស្ញែង​ពី​នាង​ដែរ។ ខាងក្រោម​នេះ​ជា​ប្រវត្តិ​ខ្លះ​ៗ​របស់ Miss Universe Cambodia 2024 ប្រាសាទ ដាវីន ដែល​អ្នក​គាំទ្រ​ខ្លះ​មិន​សូវ​ជា​ដឹង៖

– អ្នកនាងមានឈ្មោះ​ពិត ប្រាសាទ ដាវីន តែម្ដង ដែលជាឈ្មោះយ៉ាងពីរោះតាំងពីដើម

– ជា​​ Freshie Girl ចំណាត់​ថ្នាក់​លេខ៣ កាល​ពី​ឆ្នាំ ២០០៥ ជំនាន់​ទី​៤ ដែល​មាន​រាង​ខ្ពស់​​ស្រឡះ ១,៧៧ ម៉ែត្រ សម្បុរ​ខ្មៅ​ស្រអែម​ស្រស់​តាម​បែប​ខ្មែរ​អង្គរ

– គ្រា​ជាប់​ជា Freshie Girl ចំណាត់​ថ្នាក់​លេខ ៣ ដាវីន ទើប​តែ​មាន​វ័យ ១៣ ឆ្នាំ​ប៉ុណ្ណោះ

– ថ្ងៃ​ខែ​ឆ្នាំ​កំណើត ២៩ ឧសភា ១៩៩១ អាយុ ៣៣ ឆ្នាំ

– ជា​ក្មួយ​ស្រី​បង្កើត​របស់​តារា​កំប្លែង អ្នកនាង ស៊ុន ណារីម៉ូនីកា

– គ្រួសារ ប្រាសាទ ដាវីន និងតារា​ប្រុស​ Alexora ​ស្និទ្ធស្នាលគ្នាដូចសាច់ញាតិ ហើយតែងតែឈឺឆ្អាលពីគ្នាទៅវិញទៅមក

– ក្នុង​ឆ្នាំ ២០០៨ នាង​បាន​ទៅ​រស់​នៅ​ប្រទេស​បារាំង​ជាមួយ​សាច់​ញាតិ​ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​គឺ​អ្នក​ស្រី ស៊ុន ណារីម៉ូនីកា។ ក្រោយមកពេល​​​ក្រុម​តារា​បង្ហាញ​ម៉ូដ Cambodia Super Models មាន​វត្តមាន​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី នោះ​ក៏​ឃើញ​វត្តមាន​ ប្រាសាទ ដាវីន ​នោះគឺ​បញ្ជាក់​ថា នាង​បាន​ផ្ញើ​ជីវិត​នៅ​លើ​ទឹកដី​អូស្ត្រាលី មិន​មែន​នៅ​ប្រទេស​បារាំង​នោះ​ឡើយ។

– ដាវីន បានជួបស្វាមីពេលត្រឡប់មកស្រុកខ្មែរវិញ
– មុន​ក្លាយ​ជា Miss Universe Cambodia 2024 តារា​ស្រី​រូប​នេះ​គ្រង​តំណែង 4th Runner up កម្មវិធី Universal Woman 2023

– ជា​តារា​ស្រី​ដែល​ត្រូវ​បាន​មហាជន និង​អ្នក​សិល្បៈ​ដូច​គ្នា គាំទ្រ​ពេញ​ទំហឹងឲ្យ​ចូលរួម​ប្រកួត Miss Universe Cambodia 2024

-ទោះ​នៅ​​បណ្ដាញ​សង្គម​ត្រូវ​អ្នក​គាំទ្រ​ចុចឈ្មោះ​ចង់ឲ្យក្លាយ​ជា​តំណាង​ជាតិ Miss Universe Cambodia 2024 តែ ដាវីន ចង់ផ្តល់ឱកាសដ៏អស្ចារ្យនោះទៅ​ស្ត្រីខ្មែរ​គ្រប់រូប ពិសេសអ្នកដែលមានសមត្ថភាពទេពកោសល្យល្អល្អះ មានចំណេះដឹងជ្រៅជ្រះ ថ្លៃថ្នូរ នាងសូមឲ្យខ្លួនឯង ជាជម្រើសចុងក្រោយបង្អស់សម្រាប់ការជ្រើសរើស

– ឆ្នាំ ២០១៣ តារា​ម៉ូដែល​រូប​នេះ​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ជា​លើក​ដំបូង

– តារា​ស្រី​រូបនេះ មានរូបសម្រស់ស្រស់ស្អាត​ពី​ធម្មជាតិ ហើយ​អ្នក​នាង​ព្យាយាម​ថែរក្សា​អ្វី​ដែល​ជា​ខ្លួន​ឯង ទាំង​មុខមាត់ និង​សម្បុរ ពី​មុន​បែប​ណា​មក​ដល់​ពេល​ឥឡូវ​នៅ​ដូច​ដើម សូម្បីតែ​ពណ៌​សក់​ក៏​ខ្មៅ​ជា​ប្រចាំ​ដែរ

– មាន កូន​ស្រី​គួរ​ឲ្យ​ស្រឡាញ់​​​ឈ្មោះ​ថា «Kiami» ស្អាត​ ឆ្លាត សុខភាពល្អ

– ប្រឡូកក្នុង​ការងារ​សប្បុរសធម៌ជាច្រើន​ឆ្នាំ​មក​ហើយ មុន​ចូល Miss Universe Cambodia 2024

– បច្ចុប្បន្ន ប្រាសាទ ដាវីន បច្ចុប្បន្ន​គឺជា​តារា​សម្ដែង បង្ហាញ​ម៉ូដ និង​ជា​អ្នកគ្រប់គ្រង​កម្មវិធី មាន​សមត្ថភាព ប្រជាប្រិយភាព ទេពកោសល្យ ទាំង​ចំណេះដឹង។

រឿងរ៉ាវ​ជីវិត​ប្រឡូក​ក្នុង​សិល្បៈ​របស់​ ប្រាសាទ ដាវីន មាន​ច្រើន​ណាស់ រៀបរាប់​សឹង​មិន​អស់​ឡើយ។ អ្នក​នាង​ក៏​ជា​តារា​ស្រី​ទទួល​បាន​ការ​គោរព ស្រលាញ់​ពី​មហាជន​ច្រើន​អនេក និង​ជា​សិល្បករ​ដែល​មាន​សមត្ថភាព​ពិត​ៗ។ ចំណុច​ពិសេស​ដែល​គេ​តែង​លើក​យក​មក​និយាយពី​អ្នក​ម្ដាយ​ដ៏​ស្រស់​ស្អាត​រូប​នេះ គឺ​ល្អ​ចេញពី​ក្នុង ចេះ​ដឹង​គុណ ដូចកាលពី​ម្សិលមិញ​អ្នកនាង​បាន​យក​កន្ត្រកផ្កា​ទៅ​ជូន​ក្រុមការងារ និង​មនុស្សដែល​ជួយជ្រោមជ្រែង​នាង​ពេល​ចេញ​ទៅ​ប្រកួត៕

រូបភាព៖ FB Prasath Dawin,Miss Universe Cambodia, Miss Universe



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *