ក្ដៅៗ! អ្នកគាំទ្រខកចិត្ត ក្រោយ ដេត ស្រីនាឌ ពហិការ​មិនចូលរួមប្រកួតផ្ដាច់ព្រ័ត្រ Miss Planet International យប់នេះ

មុន​នេះ​បន្តិច Miss Planet Cambodia 2024 ដេត ស្រីនាឌ បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រកួត ផ្ដាច់ព្រ័ត្រ Miss Planet International យប់នេះ ដែល​ដំណឹង​មួយ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ឡើយ។

ដេត ស្រីនាឌ បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា «ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ ដេត ស្រីនាឌ ជា​បវរកញ្ញា​ភព​ផែន​ដី​ប្រចាំ​ប្រទេស​កម្ពុជា​ Miss Planet Cambodia 2024 បាន​សម្រេចចិត្តថា ធ្វើពហិការ មិនចូលរួមប្រគួត Miss Planet lnternational 2024 នេះ​បន្ត​ទៀតទេ នៅ​ថ្ងៃ​ទី​ 27 ខែ​ វិច្ឆិកា​ ឆ្នាំ​ 2024 នាងខ្ញុំសូមអរគុណដល់ ពុកម៉ែ បង ប្អូន លោកយាយ លោកតា ជាទីស្រលាញ់ទាំងអស់ ដែល​តែងតែ គាំទ្រ និង​ផ្ដល់នូវកម្លាំងចិត្តមកឱ្យរូបនាងខ្ញុំ តាំងពីដើមរហូតមកដល់ចំណុចមួយនេះនាងខ្ញុំសូម​គោរព​អរគុណប្រជាជនកម្ពុជា»។

ការ​ប្រកាស​ភ្លាម​ៗ​របស់ ស្រីនាឌ ធ្វើឲ្យ​អ្នក​គាំទ្រ​ខក​បំណង ព្រោះ​ថា​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​រៀបចំ​ឡើង​យប់នេះ​ហើយ ហើយ​ការ​ប្រកាស​នោះ​ទៀតសោត​នាង​មិន​បាន​ប្រាប់​ពី​មូលហេតុ​ជាក់លាក់​ឡើយ ទើប​ធ្វើឲ្យ​អ្នក​ស្នេហា​វិស័យ​បវរកញ្ញា​ជាច្រើន​មិន​ពេញ​ចិត្ត ដោយសារ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ មួយ​វិញ​ទៀត​នៅ​សល់​តែ​មួយ​យប់​នេះ​ទៀត​ប៉ុណ្ណោះ​អ្វី​ៗ​នឹង​ចប់ តែ​នាង​បែរជា​មិន​ទ្រាំ អាច​នាំ​ឲ្យ​អាប់ឱន​មុខមាត់​លើ​ឆាក​អន្តរជាតិ។

ម្យ៉ាង​ទៀត នេះ​ជា​លើក​ទី២ ដែល ដេត ស្រីនាឌ បោះបង់​ការ​ប្រកួត ដោយ​កាល​កញ្ញា​ជា កញ្ញា​ឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា ឆ្នាំ ២០២៩ ត្រូវ​ទៅ​ប្រកួត តែ​នាង​បោះបង់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា ដោយ​សម្អាង​ថា ប្រទេស​នោះ​កំពុង​មាន​បញ្ហា និង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។


ទោះជាយ៉ាងណា អ្ន​កគាំទ្រ​កញ្ញា និង​ទន្ទឹងរង់ចាំ​ការ​បកស្រាយ​ផ្ទាល់​បន្ថែម​ពី​ ដេត ស្រីនាឌ​ ដែរ ព្រោះ​មិនមែន​សុខៗ​នាង​បោះបង់​ការ​ប្រកួត​សំខាន់​បែបនេះ​ឡើយ ដែល​នាង​បាន​ត្រៀម​ជាយូរ​មក​ហើយ។ នៅពេល​បវរកញ្ញា​ភពផែនដី​បកស្រាយ AMS នឹង​ចុះផ្សាយ Update បន្ថែម​ទៀត៕

រូបភាព៖ FB ដេត ស្រីនាឌ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *