នៅជប៉ុនសេវា “លាឈប់ជំនួស” កំពុងពេញនិយម ខណៈអ្នកចង់លាឈប់ពីការងារតែមិនហ៊ាននិយាយជាមួយមេមានកាន់តែច្រើន

ការ​លាឈប់​ពី​ការងារ​អាច​ជា​បញ្ហា​សម្រាប់​មនុស្ស​ជា​ច្រើន ហើយវារឹតតែពិបាកសម្រាប់អ្នក introvert ឬមនុស្សដែលមិនសូវចេះនិយាយស្ដី និងពូកែក្រែងចិត្ត ដែលធ្វើ​ឱ្យការ​ដើរទៅប្រាប់មេថា “ខ្ញុំចង់លាឈប់” គឺជារឿងដ៏សែនពិបាក និងត្រូវប្រមូលភាពក្លាហានឱ្យបានច្រើន។

ដើម្បីដោះស្រាយបញ្ហាបែបនេះ ក្រុមហ៊ុន “Exit” ដែលជាក្រុមហ៊ុនជប៉ុនបានបើកសេវាកម្ម “សុំលាឈប់ជំនួស” ដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់ឱ្យអាចលាលែងពីការងារដោយសន្តិភាពផ្លូវចិត្ត ឬអថិជនខ្លះដែលមានរឿងជាមួយមេហើយ​មិន​ចង់​ត្រឡប់​ទៅ​ការិយាល័យ​វិញ​ដើម្បី​ដាក់ពាក្យ​លាឈប់ ក្រុមហ៊ុន “Exit” ក៏ទទួលការងារនេះដែរ ដោយគិតតម្លៃសេវា ២០០០០ យ៉េន ឬប្រមាណ ១៤០ដុល្លារ។

ដំណើរការ “លាឈប់ជំនួស” ចាប់ផ្តើមនៅពេលដែលអតិថិជនទាក់ទង Exit និងបង់ថ្លៃសេវា បន្ទាប់មក ខាងក្រុមហ៊ុន Exit នឹងដំណើរការលិខិតលាលែងពីតំណែងក្នុងនាមអតិថិជន រួមទាំងទៅចរចាយ៉ាងណាឱ្យអតិថិជនរបស់ពួកគេអាចលាឈប់ពីការងារភ្លាមៗ ដោយមិនចាំបាច់ត្រឡប់ទៅធ្វើការម្តងទៀត។

ត្បិតតែជាអាជីវកម្មដ៏ប្លែកពិតមែន ប៉ុន្តែក្រុមហ៊ុន Exit ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ បានជួយអតិថិជន ១ម៉ឺននាក់ឱ្យលាឈប់ពីការងារបានជោគជ័យរៀងរាល់ឆ្នាំ ហើយគំរូអាជីវកម្មរបស់ Exit ត្រូវបានក្រុមហ៊ុនផ្សេងទៀតធ្វើតាម រហូតមានក្រុមហ៊ុន ២០ទៀតបានបើកបម្រើសេវាកម្មនេះ និងបានក្លាយជាទីផ្សារដ៏គួរឱ្យចាប់អារម្មណ៍នៅប្រទេសជប៉ុន គួបផ្សំនឹងចំនួនមនុស្សដែលចង់ឈប់ពីការងារមានកាន់តែច្រើនបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ទៀតធ្វើឱ្យអាជីវកម្មមួយនេះរីកចម្រើនកាន់តែខ្លាំង។

លោក Niino Toshiyuki ស្ថាបនិកក្រុមហ៊ុន Exit បាននិយាយថា លោកបានបង្កើតក្រុមហ៊ុននេះដោយសារបទពិសោធន៍លំបាករបស់លោកនៅពេលលាឈប់ពីការងារ។ កាលពីប៉ុន្មានឆ្នាំមុន លោកចង់លាឈប់ពីការងារដោយសារតែមិនសប្បាយចិត្ត ប៉ុន្តែក៏ត្រូវប្រឈមមុខនឹងសម្ពាធពីមេដែលព្យាយាមធ្វើឱ្យគាត់មានអារម្មណ៍ថាខ្លួនឯងមានកំហុស ឬត្រូវបន្តធ្វើការ ដើម្បីរង់ចាំឱ្យការលាឈប់មានប្រសិទ្ធភាព ដែលក្នុងរយៈពេលនោះ នឹងមានការប្រឹងប្រែងបញ្ចុះបញ្ចូលបុគ្គលិកឱ្យបន្តធ្វើការ និងលុបចោលការលាឈប់។

“និយោជកនៅក្នុងប្រទេសជប៉ុនជារឿយៗនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាមានកំហុស និងខ្មាសអៀន ប្រសិនបើអ្នកចង់ចាកចេញពីក្រុមហ៊ុនដែលអ្នកបានចូលធ្វើការតិចជាងបីឆ្នាំ” លោក Niino និយាយ។

លោកបន្តថា អតិថិជនរបស់ Exit តែងតែចូលមកក្នុងហេតុផលពីរយ៉ាងគឺ៖ មួយពួកគេមិនមានទំនុកចិត្តក្នុងការប្រឈមមុខនឹងនិយោជករបស់ពួកគេក្នុងការលាលែងពីតំណែង ហើយហេតុផលទីពីរគឺពួកគេមានអារម្មណ៍ថាខ្លួនខុសដែលចាកចេញ ដោយសារតែពួកគេមានអារម្មណ៍ថាខ្លួនក្បត់និងបោះបង់ក្រុមហ៊ុន។

ស្ថាបនិកក្រុមហ៊ុន Exit ក៏បាននិយាយនៅក្នុងបទសម្ភាសន៍ថា “សម្រាប់​អ្នក​ខ្លះ ការ​ឈប់​ពី​ការងារ​មិន​ខុស​ពី​ការ​ប្រព្រឹត្ត​អំពើ​បាប​នោះ​ទេ។ វាដូចជាពួកគេបានធ្វើកំហុសដ៏គួរឱ្យភ័យខ្លាច។ ខណៈពេលដែលមនុស្សមួយចំនួនចង់លាឈប់ពីការងារ ដោយសារតែមិនចូលចិត្តមេ ប៉ុន្តែ​ពួកគេ​ខ្លាច​ខ្លាំងមិន​ហ៊ាន​និយាយ​ការពិត ហើយ​ក៏ត្រូវរក​ហេតុផល​ផ្សេង​ទៀត​មកជំនួស ដូចជា​ត្រូវ​ចាកចេញ​ទៅ​មើល​ថែទាំ​គ្រួសារ​”។

ជាធម្មតា ការលាឈប់របស់បុគ្គលិកត្រូវបានស្នើសុំឱ្យបញ្ជាក់ពីមូលហេតុនៃការលាឈប់ដើម្បីឱ្យនិយោជក និងក្រុមហ៊ុនកែលម្អ និងទប់ស្កាត់ការលាឈប់របស់បុគ្គលិកនាពេលអនាគត។ ដូច្នេះការដែលបុគ្គលិកមិនប្រាប់ពីហេតុផលពិតនៃការលាឈប់ ធ្វើឱ្យក្រុមហ៊ុនមិនអាចដោះស្រាយបញ្ហាដោយផ្ទាល់បានទេ។ លោក Niino ដឹងរឿងនេះច្បាស់និងនិយាយថាអាជីវកម្មរបស់លោកនឹងជួយបុគ្គលិកអាចប្រាប់ពីមូលហេតុពិតនៃការចាកចេញ ហើយក្រុមហ៊ុនខ្លួនឯងនឹងបានទទួលព័ត៌មានដែលមានប្រយោជន៍ដើម្បីកែលម្អ ដូច្នេះហើយគ្មានភាគីណាដែលបាត់បង់ផលប្រយោជន៍ដោយសារសេវាកម្មនេះទេ។

សារព័ត៌មាន BBC បានរាយការណ៍ថាជប៉ុន​ជា​ប្រទេស​មួយ​ដែលត្រូវបាន​គេ​ស្គាល់​ថា​មាន​វប្បធម៌ឃោរឃៅ​ក្នុង​សង្គម​ការងារ ខណៈនិយោជកភាគច្រើន រំពឹងឱ្យបុគ្គលិកធ្វើការលើសម៉ោងជាប្រចាំដោយគ្មានប្រាក់ឈ្នួល។

លើសពីនេះ ជប៉ុន​ក៏​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​កន្លែងកំណើត​នៃ​ជំងឺ “Karoshi Syndrome” ឬ​មរណភាព​ដោយសារ​ការធ្វើការហួស​កម្លាំងដែរ។ បញ្ហា​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​មុន​ការ​រាតត្បាតជំងឺកូវីដ១៩។ ការស្ទង់មតិរបស់រដ្ឋាភិបាលបានបង្ហាញថា ១ ក្នុងចំណោមអ្នកធ្វើការ ៥នាក់នៅជប៉ុនមានហានិភ័យរងគ្រោះដោយសារជំងឺ Karoshi Syndrome ។ រដ្ឋាភិបាល​ជប៉ុន​បាន​ព្យាយាម​ធ្វើ​អន្តរាគមន៍​តាមបណ្ដា​ក្រុមហ៊ុន ដើម្បីគ្រប់គ្រងសង្គមការងារដែលគ្មានមេត្តាមួយនេះ។

Niino បាននិយាយថា អតិថិជន Exit ជាច្រើនមានគំនិតចង់សម្លាប់ខ្លួន ព្រោះត្រូវ​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ពួកគេ​មិន​ចង់​ធ្វើ ហើយសេវាកម្មលាឈប់នេះបានជួយសង្គ្រោះជីវិតពួកគេ ឬយ៉ាងហោចណាស់ជួយពួកគេឈប់គិតអំពីរឿងសម្លាប់ខ្លួន។

“ខ្ញុំបានទទួលការកោតសរសើរច្រើនចំពោះការបង្កើតក្រុមហ៊ុននេះ ប៉ុន្តែវាជារឿងគួរឲ្យសោកស្ដាយណាស់ដែលខ្ញុំបានគ្រប់គ្រងក្រុមហ៊ុននេះអស់រយៈពេល ៦ ឆ្នាំ ប៉ុន្តែចំនួនអតិថិជនរបស់យើងនៅតែបន្តកើនឡើង។ មានន័យថាក្រុមហ៊ុន និយោជក និងសង្គមការងារនៅក្នុងប្រទេសជប៉ុនមិនមានការផ្លាស់ប្តូរទាល់តែសោះ ហើយ​ខ្ញុំ​សោកស្ដាយ​ដែល​និយាយ​ថា ទោះ ១០០ ឆ្នាំ​ទៀត ខ្ញុំ​គិត​ថា​វា​នឹង​នៅ​តែ​ដដែល» Niino បានពោលបញ្ចប់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen