ប្រទេសជប៉ុនកំណត់ឱ្យប្រជាជនប្រើទូរស័ព្ទត្រឹម ២ម៉ោងក្នុងមួយថ្ងៃ ដើម្បីដោះស្រាយបញ្ហាសុខភាព

រដ្ឋបាលទីក្រុង Toyoake ភាគកណ្ដាលប្រទេសជប៉ុនបានចេញវិធានការកំណត់ឱ្យប្រជាជនរបស់ខ្លួន ប្រើប្រាស់ទូរស័ព្ទត្រឹម ២ម៉ោងតែប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីដោះស្រាយលើបញ្ហាញៀនទូរស័ព្ទ និងគេងមិនលក់ ខណៈប្រជាជនបង្ហាញមតិចម្រុះ។

វិធានការដែលបានអនុម័តកាលពីខែមុននេះ បានរៀបចំធ្វើឡើងចំពេលដែលមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃទូរស័ព្ទឆ្លាតវៃទៅលើសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត ជាពិសេសចំពោះកុមារ និងមនុស្សវ័យជំទង់។ យ៉ាងណាមិញ អាជ្ញាធរក្នុងតំបន់មិនទាន់មានវិធានការដាក់ទោសណាមួយទៅលើអ្នកដែលល្មើសនោះទេ។

ទន្ទឹមគ្នានឹងការស្រង់មតិរបស់ទីភ្នាក់ងារកុមារ និងគ្រួសារបានចង្អុលបង្ហាញថា យុវជនជប៉ុនជាមធ្យមចំណាយពេលមិនក្រោម ៥ម៉ោងលើទូរស័ព្ទដៃ លោក Moriyama បានរៀបរាប់ថា កន្លងមកលោកចំណាយពេល ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីភ្ជាប់ទំនាក់ទំនង និងតាមដានព័ត៌មាននៅលើកម្មវិធីដូចជា Line, X, TikTok និង Instagram ហើយការកាត់បន្ថយពេលវេលា​ប្រើប្រាស់បែបនេះគឺជារឿងពិបាកមួយសម្រាប់លោក។

បុរសវ័យ ២៥ឆ្នាំរូបនេះបានប្រាប់សារព័ត៌មាន The Guardian ថា៖ “ខ្ញុំចំណាយពេលប្រហែល ៨ ម៉ោងក្នុងមួយថ្ងៃនៅលើទូរស័ព្ទរបស់ខ្ញុំ ដូច្នេះ ២ ម៉ោងគឺវាតិចពេក ហើយមិនគ្រប់គ្រាន់ដើម្បីតាមដានហេតុការណ៍ទាំងអស់ទេ។ ប៉ុន្តែក្រោយចេញវិធានការនេះ ខ្ញុំប្រើទូរស័ព្ទត្រឹមតែ ១ម៉ោង ៥០នាទីប៉ុណ្ណោះ។ វាថយចុះច្រើនមែនទែន ដែលធ្វើឱ្យខ្ញុំមានពេលវេលាសេសសល់ដើម្បីអានសៀវភៅ​ ទៅហាត់ប្រាណ​ មិនចំណាយពេលខ្ជះខ្ជាយដូចមុន”។​

ខណៈពេលដែលមនុស្សមួយចំនួនអាចអនុវត្តតាមការណែនាំនេះបាន នៅក្នុងចំណោមប្រជាជនចំនួន ៦៩ ០០០នាក់ ក៏មានអ្នកដែលមិនអាចធ្វើតាមវិធានការនេះដូចគ្នា។ ក្នុងនោះក៏មាន​ Yuri ម្នាក់ដែរ ដែលបានព្យាយាមកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ ជាពិសេសពេលជិតដល់ថ្ងៃប្រឡង តាមរយៈការប្រើមុខងារលាក់កម្មវិធី និងដាក់លេខកូដជាដើម។

ដ្បិតការប្រើប្រាស់ទូរស័ព្ទដើម្បីភ្ជាប់ទំនាក់ទំនង ស្វែងរករូបមន្តអាហារ និងប្រើប្រាស់ឯកសារដើម្បីការសិក្សារបស់ Yuri បានធ្វើឱ្យនាងឈឺក្បាល និងហត់នឿយក្ដី តែនាងបានចោទសួរថា​ ហេតុអ្វីបានជាច្បាប់រឹតបន្តឹងពេលវេលាប្រើប្រាស់ទូរស័ព្ទធ្វើអី? ខណៈអ្នកខ្លះបានប្រើប្រាស់ទូរស័ព្ទដើម្បីការកម្សាន្ត និងកាត់បន្ថយបញ្ហាតប់ប្រមល់នៅក្នុងអារម្មណ៍។

ទន្ទឹមគ្នានោះ ប្រជាពលរដ្ឋជាច្រើនរូបក៏បានចេញមក​ត្អូញត្អែរទៅលើវិធានការថ្មីនេះដែរ ដោយមតិភាគច្រើនបានចាត់ទុកថា វិធានការនេះជាការជ្រៀតជ្រែកទៅលើជីវិតផ្ទាល់ខ្លួន៕

People use smartphones sitting on benches in front of vending machines in the Shinjuku district of Tokyo, Japan, on Sunday, Oct. 11, 2020. Monthly sales volume of beverages across the nearly 3 million vending machines in Japan dropped more than 35% earlier this year, as people worked from home and stayed away from offices and dense city centers. Photographer: Noriko Hayashi/Bloomberg


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *