វប្បធម៌​ប្លែកៗដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ចំនួន ៦ពីបណ្ដា​ប្រទេស​ផ្សេងៗ

មនុស្ស​គ្រប់​រូប​ខុស​ៗ​គ្នា ហើយ​ប្រទេស​នីមួយៗ​ក៏​មាន​ភាព​ខុសគ្នា​ដោយ​សារ​វប្បធម៌​រៀង​ៗ​ខ្លួន។ ប៉ុន្តែ​កត្តា​នេះ​ហើយ​ដែល​បង្កើត​ជា​ចម្ងល់ និង​ភាព​រីករាយ ដែល​កាន់​តែ​ធ្វើ​ឲ្យ​ទេសចរ​ចង់​ដឹង​ ចង់​ស្គាល់​ពី​​ប្រទេស​ទាំង​នោះ។ ទំនៀមទម្លាប់​ និង​វប្បធម៌​ចម្រុះ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ការ​ដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស​សក្ដិ​សម​តម្លៃ ហើយ​ជួយ​ឲ្យ​ទេសចរ​រៀន​ និង​ចាប់​ផ្ដើម​ឲ្យ​តម្លៃ​ពី​វប្បធម៌​របស់​ប្រទេស​នីមួយៗ។ យ៉ាង​ណា​ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ប្លែកៗ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន។

១ ទម្លាប់​រាប់​ដៃ

ទម្លាប់​រាប់​ដៃ​មាន​ច្រើន​បែប​តាម​ប្រទេស​នីមួយ​ៗ នៅ​សហរដ្ឋអាមេរិក​គេ​រាប់​១​ ដោយ​ចាប់​ផ្ដើម​ពី​ដៃ​ចង្អុល ខណៈ​ប្រទេស​អឺរ៉ុប​ដូច​ជា​អាល្លឺម៉ង់ បារាំង និង​ប្រទេស​មួយ​ចំនួន​ទៀត​រាប់​១​ដោយ​ចាប់​ផ្ដើម​ពី​មេដៃ​ហើយ​លា​ចេញ​ឲ្យ​ត្រង់​ ខណៈ​ជប៉ុន​ហាក់​ប្លែក​ពី​គេ​បន្តិច​ដោយ​ការ​បត់​មេ​ដៃ​គឺ​ជា​ការ​ចាប់​ថា​ជា​លេខ​១។

២ ការ​ប្រើ​ប្រាស់​ស្លឹក​ចេក​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី

ស្លឹក​ចេក​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ខ្ចប់​ម្ហូប​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ រួម​ទាំង​កម្ពុជា​យើង​ដែល​បន្ត​ប្រើប្រាស់​មក​ទល់​បច្ចុប្បន្ន​ដោយ​គ្រាន់​តែ​ការ​ប្រើប្រាស់​មាន​កម្រិត​ទាប​ប៉ុណ្ណោះ។ ខុស​ពី​បណ្ដា​ប្រទេស​ដទៃ​ ការ​ខ្ចប់​ម្ហូប​អាហារ​ភាគ​ច្រើន​ប្រើ​តែ​ស្លឹក​ចេក​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

៣ ការ​សុំ​ថែម​អំបិល​​នៅ​ប្រទេស​អេហ្ស៊ីប​

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​អ្នក​អាច​ប្រមាថ​នរណា​ម្នាក់​ដោយ​គ្រាន់​តែ​ការ​សុំ​អំបិល​។ ការ​ធ្វើ​បែប​នោះ​ជា​ការ​មិន​គោរព​ដល់​ចុងភៅ​ធ្វើ​ម្ហូប​នោះ​ដោយ​សុំ​ថែម​អំបិល​ ឬ​ប៊ីចេង​ឲ្យ​ត្រូវ​នឹង​មាត់​របស់​អ្នក។ ជនជាតិ​អេហ្ស៊ីប​ចាត់​ទុក​ថា​វា​ជា​ការ​ប្រមាថ​ ដោយ​សារ​ការ​ទម្រើស​ ឬ​ស្អប់​ខ្ពើម​អាហារ។

៤ បំពាក់​ចិញ្ចៀន​រៀបការ​នៅ​ជើង​ពេល​រៀបការ​ក្នុង​ប្រទេស​ឥណ្ឌា

ចិញ្ចៀន​រៀបការ​ជា​ទូទៅ​គេ​បំពាក់​នៅ​នាងដៃ​ខាង​ឆ្វេង​នៅ​ស្ទើរ​តែ​គ្រប់​ប្រទេស​លើ​ពិភព​លោក​។ តែ​សម្រាប់​ប្រពៃណី​ឥណ្ឌា​គេ​ពាក់​ចិញ្ចៀន​នៅ​នាងដៃ​ខាង​ស្ដាំ​ដោយ​គេ​ជឿ​ថា​​ដៃ​ឆ្វេង​ជា​ដៃ​កង្វក់។ លើស​ពី​នេះ​ទៅ​ទៀត​ការ​បំពាក់​ចិញ្ចៀន​ធ្វើ​ឡើង​មិន​ត្រឹម​តែ​ម្រាម​ដៃ​ប៉ុណ្ណោះ​ទេ​ តែ​ប្រទេស​មួយ​នេះ​មាន​ប្រពៃណី​មួយ​ទៀត​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Bichiya ​គឺ​ជា​ការ​បំពាក់​ចិញ្ចៀន​នៅ​ម្រាម​ជើង​កណ្ដាល​ទៅ​លើ​ជើង​ទាំង​សង​ខាង។

៥ ស្បែក​ជើង​ជា​ជម្រើស​​នៅ​នូវែលហ្សេឡង់

ប្រជាជន​មិន​ចាំ​បាច់​ត្រូវ​ពាក់​ស្បែក​ជើង​គ្រប់​ពេល​នោះ​ទេ​នៅ​ប្រទេស​មួយ​នេះ។ ក្មេងៗ​តែង​ទៅ​លេង​ក្នុង​ឧទ្យាន​ដោយ​ជើង​ទទេ។ ហើយ​ទេសចរ ឬ​មនុស្ស​គ្រប់​រូប​ក៏​អាច​ចូល​ទៅ​ក្នុង​ហាង​ ឬ​អាហារដ្ឋាន​ដោយ​មិន​ចាំ​បាច់​ពាក់​ស្បែក​ជើង​ក៏​បាន។

៦ នៅ​អេស្ប៉ាញ​គេ​ឲ្យ​មនុស្ស​ប្រុស​លោត​កន្លង​កូនង៉ែតទើប​នឹង​កើត

នៅ​ក្នុង​តំបន់ Castrillo de Murcia ភាគ​ខាង​ជើង​នៃ​ប្រទេស​អេស្ប៉ាញ​ គេ​មាន​វប្បធម៌​មួយ​ដោយ​​ឲ្យ​មនុស្ស​ប្រុស​លោត​កន្លង​កូនង៉ា​ទើប​នឹង​កើត។ ព្រឹត្តិការណ៍​មួយ​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ El Salto del Colacho ដែល​មាន​មនុស្ស​ប្រុស​ពាក់​ឯកសណ្ឋានចម្រុះ​ពណ៌​លោត​លើ​កូនង៉ា​ ដោយ​​ព្រឹត្តិការណ៍​នេះ​គេ​ប្រារព្ធ​ឡើង​ដើម្បី​ណែនាំ​កូនង៉ែត​ទាំង​នោះ​ទៅ​ដល់​ប្រជាជន​ក្នុង​តំបន់ ហើយ​វា​ក៏​ជា​ប្រពៃណី​ដែល​ពួក​គេ​ត្រូវ​គោរព​ប្រតិបត្តិ​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ