កម្មវិធីប្រកួតរាំបែបចង្វាក់ Hip Hop ដែលមិនធ្លាប់មានពីមុននៅកម្ពុជា នឹងបើកទទួលពាក្យចុះឈ្មោះចូលរួមប្រកួតចាប់ពីថ្ងៃទី០១ រហូតដល់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះដោយឥតគិតថ្លៃ។

សូមកុំឱ្យឱកាសដ៏ល្អមួយនេះកន្លងផុតទៅឱ្យសោះ ជាពិសេសបេក្ខជន ដែលមានទេពកោសល្យ និងជំនាញផ្នែកសិល្បៈរាំបែប Hip Hop អាចចាប់ដៃគ្នាជាក្រុម (០២នាក់) អាចដាក់ពាក្យចុះឈ្មោះចូលរួមដើម្បីបញ្ចេញសមត្ថភាព ដ៏អស្ចារ្យរបស់ខ្លួន ដើម្បីមានឱកាសក្លាយជាសិល្បករផ្នែករាំដ៏ល្បីល្បាញ ក្នុងវិស័យរាំចង្វាក់ Hip Hop នៅក្នុងប្រទេស ក៏ដូចជាឆាកអន្តរជាតិ។
គួរឱ្យដឹងថា ការប្រកួតរាំចង្វាក់បែប Hip Hop ក្នុងរដូវកាលទី ១នេះ មានវិញ្ញាសាធំៗ ចំនួន០២ រួមមាន៖ Break Dance និងAll Styles។ ក្នុងនោះក្រុមដែលបានប្រកួតជាប់ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០ដុល្លារ និងពានរង្វាន់ចំនួន ១។ ចំណែក ក្រុមដែលប្រកួតជាប់ជ័យលាភីលេខ២ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២៥០ដុល្លារ និងក្រុមដែលប្រកួតជាប់ជ័យលាភីលេខ ៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១៥០ដុល្លារ។
កាន់តែពិសេស បេក្ខជនអាចមានឱកាសទទួលបានការណែនាំបន្ថែមពី គណៈកម្មការដែលពោលពេញទៅដោយទេពកោសល្យ និងសមត្ថភាព លើវិស័យការរាំចង្វាក់ HIP HOP ។ គណៈកម្មការ មានចំនួន ៣រូប អញ្ជើញមកពីប្រទេសផ្សេងៗដូចជា ទី១.លោក Smoke មកពីសហរដ្ឋអាមេរិក ទី២. លោក Black Four មកពីប្រទេសវៀតណាម និងទី៣ កញ្ញា Nailaa នៅប្រទេសកម្ពុជាផ្ទាល់តែម្ដង។
លក្ខន្តិកៈក្នុងការចូលរួមប្រកួត បេក្ខភាពក្រុម ទាំង២៥ រាជធានី/ខេត្ត ត្រូវតែមានសមាជិក ០២នាក់ មិនថាជាក្រុមសិល្បៈមហាជនក្ដី អ្នកជំនាញក្ដី អ្នកដែលកំពុងសិក្សារៀនសូត្រក្នុងសាលាសិល្បៈ អ្នកដែលនៅតាមអង្គការ សមាគមសិល្បៈនានា ដែលមានទេពកោសល្យសិល្បៈ ក្នុងចង្វាក់រាំ Break dance ឬ all styles ។ បេក្ខភាពក្រុមត្រូវផ្ញើវីដេអូសម្តែងរបស់ខ្លួន យ៉ាងតិច ៣០វិនាទី មកកាន់ប្រអប់សារ ទំព័រហ្វេសបុក (Facebook) Sela Pak ឬតេឡេក្រាម (Telegram)របស់កម្មវិធី តាមរយៈលេខទូរសព្ទ៖ 096 981 5253 /012 612 290។ សូមបញ្ជាក់ថា ជនបរទេសក៏អាចចូលរួមប្រកួតបានផងដែរ។
ជាថ្មីម្ដងទៀត លោក Slick ដែលជាអ្នករៀបចំកម្មវិធីនេះឡើង ដើម្បីជួយផ្សព្វផ្សាយ និងផ្ដល់ឱកាសដល់បង/ប្អូនយុវជន ដែលមានសមត្ថភាពក្នុងការរាំចង្វាក់បែប Hip Hop អាចបញ្ចេញនូវទេពកោសល្យដែលខ្លួនមានទៅកាន់មហាជន និងឱ្យពួកគាត់ទទួលបាននូវឱកាសទីផ្សារសម្រាប់ខ្លួនឯងផងដែរ៕
កញ្ញា Nailaa គណៈកម្មការនៅកម្ពុជា

លោក Smoke គណៈកម្មការមកពីសហរដ្ឋអាមេរិក

លោក Black Four គណៈកម្មការមកពីប្រទេសវៀតណាម

























Account
Security
Favourite Content