មុនឡើង​ភ្នំគូលែន ឆៀងចូលកន្លែងមួយនេះ មើលផ្កាកេសរកូលរាប់រយប្រភេទ

បើតាមអ្នកជំនាញនៃក្រសួងបរិស្ថាន កម្ពុជាមានប្រភេទផ្កាកេសរកូលចន្លោះពី ៥០០-៧០០ប្រភេទដែលភាគច្រើនមាន​វត្តមាន​នៅក្នុង​តំបន់​ចំនួន​ ៥ ដូចជា តំបន់ភ្នំ​ក្រវាញ តំបន់​ទំនាប​កណ្តាល តំបន់​ខ្ពង់រាប តំបន់​មាត់សមុទ្រ ​កោះ និង​តំបន់ភ្នំ​។

ដ្បិតថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយដែលមាននូវផ្កាសកេរកូលព្រៃយ៉ាងសម្បូរបែបក្តី តែកេសរកូលដែលជាធនធានធម្មជាតិដ៏សំខាន់មួយ និងជាកម្មសិទ្ធិរបស់កម្ពុជា ចាំបាច់ត្រូវថែរក្សា អភិរក្សដោយហេតុថាប្រភេទកេសរកូលព្រៃកម្រៗមួយចំនួនអាចប្រឈមនឹងការផុតពូជ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយតាមរយៈការបង្កើតមជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន រួមទាំងការរៀបចំឲ្យមានវេទិកាពិរព័ណ៌កេសកូលរៀងរាល់​ ១ឆ្នាំម្តង។

សម្រាប់ឆ្នាំ២០២៣ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍កេសរកូល រយៈពេលដល់ទៅ ៣ថ្ងៃឯណោះ ដោយមានការតាំងបង្ហាញ និងការពន្យល់ពីគុណតម្លៃរបស់កេសរកូលព្រៃ និងសារៈសំខាន់នៃការរៀបចំវេទិកាកេសរកូលជាតិ ព្រមជាមួយការដើរម៉ូតសម្លៀកបំពាក់លម្អដោយកេសរកូល ជាដើមចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអនភ្នំពេញ (Aeon I)។

គួរជម្រាបថា ជុំវិញការថែរក្សា​ និងកិច្ចការពារនូវប្រភេទកេសកូលរបស់កម្ពុជា ​មជ្ឈ​មណ្ឌល​ស្រា​វ​ជ្រាវ និងអភិរក្សកេសរ​កូ​ល សុខ អាន ភ្នំគូលែន ត្រូវបានក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា សហការ​ប​ង្កើតឡើងតាំងពីឆ្នាំ​ ២០១៩ មកម្ល៉េះ។

បើតាម លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងទទួលបន្ទុកការងារមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានឲ្យដឹងថា មជ្ឈ​មណ្ឌល​ ដែលមានទំហំផ្ទៃដីសរុប ២០២០ហិកតា បង្កើតឡើងក្នុងគោលបំណងសំខាន់​ៗ ចំនួន ៤។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រូបនេះបន្តឲ្យដឹងថា ទី១ មជ្ឈមណ្ឌលនេះផ្តោតទៅលើការសិក្សាស្រាវជ្រាវ, ទី២គឺការថែរក្សាអភិរក្ស ប្រភេទកេរសកូលព្រៃ និង រុក្ខជាតិនានារបស់កម្ពុជាឱ្យគង់វង្ស, ទី៣គឺ ធ្វើការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបនៅកម្ពុជា និងទី៤ គឺគោលបំណងធ្វើយ៉ាងណាយើងអាចផ្សារភ្ជាប់នូវសេដ្ឋកិច្ច និងការអភិរក្ស។

លោកជំទាវ ចាន់ សុម៉ាលី បានបញ្ជាក់ដែរថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស កេសកូល សុខ អាន ភ្នំគូលែន នេះ ក៏ជាទីកន្លែងមួយសម្រាប់កម្សាន្ត និងក៏ជាទីកន្លែងអាចជួយបង្កើតការងារជូនប្រជាពលរដ្ឋ និងចំណូលបន្ថែមផងដែរ ពោលគឺ មិនត្រឹមតែសម្រាប់កិច្ចការពារទេ ប៉ុន្តែក៏ជាផ្នែកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែរ។

លោកជំទាវ ចាន់ សុម៉ាលី បន្តថា មជ្ឈមណ្ឌលនេះ ស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន ក្រោយទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ដោយលោកស្រីជាអ្នកទទួលបន្ទុក និងបានរៀបចំនូវផែនការមេចំនួន ១៦តំបន់។

ក្នុងចំណោមទាំង ១៦តំបន់នេះ ក្រៅពីតំបន់រដ្ឋបាល តំបន់ចំណត និងតំបន់អាងស្តុកទឹក នៅមានតំបន់អភិរក្ស និងតំបន់សម្រាប់អភិវឌ្ឍន៍ ក្នុងនោះក៏មានតំបន់សំខាន់ៗដូចជា តំបន់ថែរក្សាពូជរុក្ខជាតិក្នុងស្រុក តំបន់សម្រាប់អភិវឌ្ឍន៍ តំបន់ទេសចរណ៍ធម្មជាតិ ដែលអាចបង្កើតជាតំបន់បោះជំរុំសម្រាប់ចូលដើរកម្សាន្តក្នុងព្រៃធម្មជាតិ ជាដើម។

ទា​ក់ទិននឹងគម្រោងត្រៀមប្រែក្លាយទៅជាតំបន់ទេសចរណ៍ លោកជំទាវ ចាន់ សុម៉ាលី ក៏បានឲ្យដឹងថា «នៅថ្ងៃខាងមុខយើងគ្រោងនឹងបង្កើតដំណើរកម្សាន្ត តាមព្រៃដែលជាដំណើរកម្សាន្តបានបង្កប់នូវអត្ថន័យអប់រំ ដោយក្នុងនោះយើងនឹងបោះនូវស្លាកសញ្ញាផ្សេងៗនៃរុក្ឋជាតិនីមួយៗ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលកម្សាន្តសប្បាយហើយបានយល់ពីផលប្រយោជន័ធម្មជាតិនីមួយៗទាំងនេះផងដែរ»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។