ដៃគូចាស់ ប៉ះគ្នាម្ដងទៀត! ឆន សុវណ្ណរាជ កំពុងថតបទថ្មីជាមួយ ពេជ្រ សោភា

ដូច​ដឹង​ហើយ​ថា តារា​ចម្រៀង​រួម​ទ្រនំ និង​ជា​ដៃគូ​​ដ៏​ស័ក្ដិសម​កំពុង​​ត្រៀម​​វិល​មក​វិញ ជាមួយ​ស្នាដៃ​ថ្មី ក្រោយ​ខកខាន​ចេញ​ចម្រៀង​​រួម​គ្នា​អស់​ជាច្រើន​ឆ្នាំ។ អ្នក​គាំទ្រ​គូ​ចម្រៀង​អ្នក​ទាំង ២ ប្រាកដ​ជា​ត្រេកអរ​ពេល​ដឹង​ដំណឹង​ល្អ​មួយ​នេះ ព្រោះ​សឹងតែ​គ្រប់​បទ​ដែល​អ្នក​ម្ចាស់​បទ «ស្រលាញ់​អូន ៣៦៦ ថ្ងៃ»​ ច្រៀង​រួម​គ្នា ពីរោះ និង​មាន​ភាព​ស៊ី​ចង្វាក់​ដូច​គូ​ស្នេហ៍​ពិតៗ។

បទ «Video Call» ជា​បទ​ចុងក្រោយ​របស់ ពេជ្រ សោភា និង ឆន សុវណ្ណារាជ ចេញផ្សាយ​កាលពី​ចុង​ឆ្នាំ ២០២០ និង​ទទួល​បាន​ការ​កោតសរសើរ​​ទាំង​អត្ថន័យ និង​ MV។ សម្រាប់​បទ​ថ្មី​ដែល​អ្នក​ទាំង ២ ត្រៀម​ក្នុង​ឱកាស​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ឬ​ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ ឬ​យ៉ាង​ណា​​នោះ​ទេ។

ក្រៅ​ពី​បង្ហើប​​សំណេរ​ថា “ថត​បទ​ថ្មី យើង​ខ្ញុំ​ទាំង​ពីរ​នាក់​ហ្នឹង​មាន​​អ្វី​​ថ្មី​ៗ សម្រាប់​បង​ប្អូន​ទាំងអស់​គ្នា ឆាប់ៗ​នេះ” លោក ឆន សុវណ្ណរាជ ថែម​ទាំង​បង្ហោះ​រូបភាព ៤ សន្លឹក​ជាមួយ សោភា យ៉ាង​​ផ្អែមល្ហែម​មិន​ក្រែង​ចិត្ត ឈឹម សក្កដា ជា​គូ​ដណ្ដឹង​សោះ ឡើង​ហ្វេន​​ៗ​ចូល​​ទៅ​បង្អាប់​លាន់ ព្រម​ទាំង​ត្រេកអរ​ចំពោះ​ដំណឹង​ដ៏​រីករាយ​នោះ​។

ទាំង​ចំណងជើង​បទ​ចម្រៀង និង​ពេលវេលា​ អ្នក​ទាំង ២ មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ​ទេ ដោយ​​បន្សល់ទុក​តែ​ការ​រង់ចាំ​ប៉ុណ្ណោះ សម្រាប់​អ្នក​គាំទ្រ។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​បទ​ល្បី​ៗ​របស់ រាជ និង​ ភា មាន​ច្រើន​ដូចជា «ស្នេហ៍​ស្មោះ​ពិតជា​មាន» «ស្រលាញ់​អូន ៣៦៦ ថ្ងៃ» «ត្រប៉ែ» «សង្សារ​ក្នុង​ចិត្ត» និង​ចម្រៀង​សាច់​រឿង «អូន​ទៅ​បាន​បើ​បង​ដេញ» និង «អស់​ពេល​ថែអូន»៕ ​

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។