មហោស្រពសិល្បៈ ជំនោរ-Art លើកទី២ នឹងបង្ហាញខ្លួនលើទឹកដីខេត្តបាត់ដំបង ចុងខែនេះ!

មហោស្រពសិល្បៈ ជំនោរ-Art ដែលជាព្រឹត្តិការណ៍មហោស្រពសិល្បៈដ៏ធំប្រចាំឆ្នាំ បានកំពុងត្រៀមបង្ហាញខ្លួនជាលើកទី២ លើទឹកដីខេត្តបាត់ដំបង បន្ទាប់ពីខកខានការរៀបចំអស់រយៈពេលប្រមាណជាង២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩។

មិនខុសពីការរៀបចំលើកទី១ មហោស្រពសិល្បៈ ជំនោរ-Art លើកនេះ នឹងនាំមកជូនលោកអ្នកនូវបណ្តុំ​ទស្សនីយភាព​នៃ​ការ​សម្តែង​សិល្បៈ​របាំ​ សម្តែង​សៀក តន្រ្តី​ ការ​ដើរ​បង្ហាញ​ម៉ូដ​ បង្ហាញ​ស្នាដៃ​សិល្បៈ​នានា ជា​លក្ខណៈ​ប្រចាំ​ឆ្នាំ​ ក្នុង​គោល​ដៅ​ផ្សព្វផ្សាយ​ និង​រក​ទី​ផ្សារ​ឱ្យ​អ្នក​សិល្បៈ​ចម្រុះ​ជំនាញ។ គេរំពឹងទុកថា ព្រឹត្តិការណ៍មហោស្រពសិល្បៈឆ្នាំនេះ នឹងប្លែកខ្លាំង ហើយការយល់ដឹងទូលំទូលាយទៅកាន់វិស័យសិល្បៈក៏នឹងកាន់តែល្អ ព្រោះមានការចូលរួមពីសិល្បករចម្រុះច្រើនជាងមុនទ្វេដង បើធៀបនិងឆ្នាំ២០១៩។

លោក ​ប៉ោយ ឈុនលី​ ​អ្នក​រៀបចំ​កម្ម​វិធី​មហោស្រពសិល្បៈ ជំនោរ-Art ធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា គោលបំណងនៃការ​រៀបចំ​កម្មវិធី​មហោស្រព​នេះ ​គឺ​ដើម្បី​រក​ទីផ្សារ​ជូន​អ្នក​សិល្បៈ​​ ​ធ្វើ​យ៉ាងណាទាក់ទាញ​ឱ្យបាន​ភ្ញៀវ​ជាតិ-​អន្តរជាតិ​ក្នុង​រយៈពេល​ ៣ ថ្ងៃ​នៃពិធីនេះ។ លោកបន្តថា ទៅអនាគតលោកចង់​រៀបចំ​កម្មវិធី​មហោស្រព​នេះ​ឱ្យធំ​ទូលំ​ទូលាយ​ មិន​ត្រឹម​តែ​នៅ​កម្ពុជាតែ ​ចង់​ឱ្យ​មាន​លក្ខណៈ​អន្តរជាតិ​តែម្តង។

សូមជម្រាបថា មហោស្រពសិល្បៈ ជំនោរ-Art លើកទី២ គ្រោងប្រារព្ធឡើងរយៈពេល ៣ថ្ងៃ នៅថ្ងៃទី ២៥-២៦-២៧ ខែវិច្ឆិកា ខាងមុខនេះ ទីតាំងនៅផ្លូវលេខ ២.៥ ម្តុំអគារចាស់សល់ពីអាណានិគមបារាំង។ កុំភ្លេចចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់សិល្បករកម្ពុជារបស់យើង!


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្គាល់គាត់អត់? តួអង្គ លួង ក្នុងរឿង «ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» មួយប៉ប្រិចភ្នែកសោះ ១៩ ឆ្នាំបាត់

រម្លឹក​ទៅ​កាល ១០ ឆ្នាំ​មុន ពេល​ដែល​ខ្សែ​រឿង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា «ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ ឬ First They Killed My Father » របស់​លោក​ស្រី អ៊ឹង លួង បាន​ចាប់​ផ្ដើម​ថត ពេល​នោះ​តួ​អង្គ លួង មាន​អាយុ​ត្រឹម ៩ ឆ្នាំ​

ដំណើរការរឿងក្ដីដែល ADOR ប្ដឹង Danielle ទាមទារសំណងជិត ២៩លានដុល្លារ បានចាប់ផ្ដើមហើយ

សវនាការលើបណ្តឹងទាមទារសំណងដែលដាក់ដោយក្រុមហ៊ុន ADOR ប្រឆាំងនឹង Danielle និងអតីតនាយកប្រតិបត្តិ Min Hee-jin បានចាប់ផ្តើមឡើងនៅថ្ងៃទី២៦ ខែមីនា នេះ បង្ហាញថាជម្លោះតាំងពីឆ្នាំ ២០២៤ នៅមិនទាន់

ហេង វិសាល ប្រគេនដី ៤ ហិកតាដល់សង្ឃ ដើម្បីកសាងជាកន្លែងបដិបត្តិវិបស្សនា

កន្លង​មក ហេង វិសាល និង​ភរិយា ជា ស្រីនា ព្រម​ទាំង​ម្ដាយ​ក្មេក លោកស្រី ម៉េងងី ចូលចិត្ត​ទៅ​ធ្វើ​វិបស្សនា ដើម្បី​ឲ្យ​ចិត្ត​ស្ងប់ និង​អាច​ស្វែងយល់​ពី​ខ្លួនឯង​ឲ្យ​កាន់តែ​ច្បាស់។ ហេតុតែ​មាន​និស្ស័យ​ស្រាប់តែ​ម្សិលមិញ អ្នក​បង្កើត​មាតិកា​ដ៏​

BTS មានអ្នកស្តាប់ថ្មីកើនឡើង ៦៩០ ភាគរយ លើ Spotify បន្ទាប់ពីចេញអាល់ប៊ុម ARIRANG

កម្មវិធីស្តាប់តន្ត្រីដ៏ល្បីល្បាញ Spotify បានបង្ហាញរបាយការណ៍ដែលដាក់ឈ្មោះថា “The BTS Effect” និយាយពីសន្ទុះប្រជាប្រិយភាពរបស់ក្រុម BTS ដែលបានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមខេប៉ុបមួយនេះបានវិលត្រលប់

អ្នកគាំទ្រ BTS ប្រតិកម្មខ្លាំងលើកម្មវិធី Jimmy Fallon ចំពោះពាក្យសម្ដីរើសអើងជាតិសាសន៍ និងការលេងសើចមិនសមរម្យ

ថ្មីៗនេះ ARMY ក្រុមអ្នកគាំទ្ររបស់ក្រុមចម្រៀងបុរស BTS បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង និងទាមទារការសុំទោសជាសាធារណៈពីកម្មវិធីទូរទស្សន៍

Dahyun បន្តអវត្តមានលើឆាក​ This Is For World Tour ខណៈបញ្ហាបាក់ឆ្អឹងកជើងនៅមិនទាន់ធូរស្បើយ

យោងតាមការជូនដំណឹងរបស់ JYP Entertainment នៅថ្ងៃទី២៥ ខែមីនា នេះ Dahyun សមាជិកក្រុម TWICE នឹងខកខានមិនបានចូលរួមការប្រគំតន្ត្រីទេសចរណ៍ This Is For ជាថ្មី ដើម្បីបន្តសម្រាកព្យាបាលរបួស

ថុល សុភិទិ និងគូស្នេហ៍ ផ្ញើថវិកាជួយលោកយាយកម្សត់ ដែលត្រូវអ្នករត់កង់បីបោកប្រាស់

កាល​ពី​ម្សិល​មិញ លោក​យាយ​វ័យ ៨០ ឆ្នាំ​ម្នាក់ ត្រូវ​អ្នក​រត់​ម៉ូតូ​កង់​បីប្រើ​ល្បិច​ធ្វើ​ជា​ខូច​ម៉ូតូ ហើយ​បាន​ដឹក​យក​ផ្លែ​ឈើ​ដែល​ម៉ូយ​កុម្ម៉ង់​ចេញ​ទៅ​បាត់​ស្រមោល ដោយ​បន្សល់​ទុក​លោក​យាយ​កំព្រា​ឱ្យ​អង្គុយ​រង់ចាំ​កណ្ដាល​ថ្ងៃ​ក្ដៅ ទាំង​ឈឺ​

ស្នាដៃភាពយន្តខ្លី ២ រឿង ផលិតដោយ រ៉េត សារីតា ត្រូវ CIFF ជ្រើសយកមកចាក់បញ្ចាំង

កាល​ពី​រាត្រី​ម្សិល​មិញ បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២០ រ៉េត ​សារីតា បាន​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា នៅ​ឯ​សាល​សន្និសីទ​ចតុមុខ។ ទាយ​ទៅ​មើល៍ ថា​ការ​បង្ហាញ​វត្តមាន​របស់​អ្នក​នាង ក្នុង​ពេល​នេះ

កំពូលតារាស្រី IU, Kim Go-eun និង Go Youn-jung ត្រៀមប្រជែងគ្នា នៅក្នុងខែ មេសានេះ

តារាសម្តែងស្រីដែលមានប្រជាប្រិយភាពបំផុត ៣ រូបរបស់កូរ៉េខាងត្បូង រួមមាន IU, Kim Go-eun និង Go Youn-jung កំពុងត្រៀមខ្លួនវិលត្រឡប់មកកាន់កញ្ចក់ទូរទស្សន៍វិញនាខែ មេសា ខាងមុខ ខណៈអ្នកគាំទ្រ

ឆ្នាំនេះ CIFF នាំយកភាពយន្តខ្មែរ និងបរទេសជាង ១០០ រឿង ចាក់បញ្ចាំងឥតគិតថ្លៃ ៤ថ្ងៃជាប់គ្នា

កុំ​ភ្លេច​ចូល​រួម! ចាប់​ពី​ម៉ោង ២ រសៀល នា​ថ្ងៃ​ទី ២៥ ខែ មិនា ឆ្នាំ ២០២៦ នេះ​ត​ទៅ កម្ពុជា​បាន​នាំ​យក​ភាពយន្ត​ទាំង​ខ្មែរ និង​បរទេស​ប្រមាណ​ ១៥០ រឿង មក​បញ្ចាំង​ជូន​ទស្សនិកជន​ទស្សនា ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​មហោស្រព​ភាពយន្ត​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)