ធ្វើការនៅលើយន្តហោះមិនសូវកាក់កប នារីចិនម្នាក់បែរមករកស៊ីមានបាននឹងមុខរបរចញ្ចឹមជ្រូក

អតីតអ្នកបម្រើការលើយន្តហោះជនជាតិចិនម្នាក់ បានសម្រេចលាឈប់ពីការងារ និងត្រឡប់ទៅរស់នៅស្រុកកំណើតវិញដើម្បីធ្វើជាអ្នកចិញ្ចឹមជ្រូក ដែលទទួលបានប្រាក់ចំណូលច្រើនជាងការរំពឹងទុក រហូតដល់ទៅ ២សែនយន់ ឬប្រមាណ ២៧ ៥០០ ដុល្លារអាមេរិក ត្រឹមរយៈពេល ២ខែប៉ុណ្ណោះ។

នារីជនជាតិចិនខាងលើនេះមានឈ្មោះថា Yang Yanxi មានដើមកំណើតក្នុងគ្រួសារនៅឯទីជនបទ​ ឯខេត្ត Heilongjiang ភាគឦសានប្រទេសចិន។ តាមរយៈអត្ថបទចុះផ្សាយដោយ South China Morning Post បានឱ្យដឹងថា ក្រោយពីបញ្ចប់ថ្នាក់សាកលវិទ្យាល័យ នារីវ័យ ២៧ឆ្នាំរូបនេះបានចូលធ្វើការភ្លាមៗ ជាអ្នកបម្រើការនៅលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍សៀងហៃ អស់រយៈពេលប្រមាណ ៥ឆ្នាំ។

ដ្បិតមុខតំណាងការងារដែល Yang ធ្លាប់ធ្វើ ជាការងារដែលមនុស្សជាច្រើនរូបប្រាថ្នាក្ដី ក៏ប៉ុន្តែនាងបានចែករំលែកថា នៅគ្រាដែលក្រុមហ៊ុនជួបបញ្ហា ខ្លួនទទួលបានប្រាក់ខែត្រឹម ២៨០០ យន់ ឬប្រមាណ ៣៨០ដុល្លារអាមេរិកតែប៉ុណ្ណោះ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Jiupai នារីជនជាតិចិនដីគោករូបនេះបានរៀបរាប់ថា នៅពេលដែលខ្លួនបំពេញការងារនៅទីក្រុងសៀងហៃ​ នាងតែងសុំប្រាក់ពីឪពុកម្តាយជាញឹកញាប់ ដើម្បីទិញកាបូបយីហោល្បីៗ។ ក្រោយមកទើប Yang បានដឹងថា ដើម្បីផ្ញើលុយមកឱ្យខ្លួន ម្ដាយឪពុកបានកាត់បន្ថយចំណាយផ្ទាល់ខ្លួន ហើយថែមទាំងមានជំពាក់បំណុលគេទៀតផង។

បុគ្គលមានឥទ្ធិពលនៅលើបណ្ដាញទំនាក់ទំនងក្នុងប្រទេសចិនរូបនេះបានប្រាប់បន្ថែមថា នៅចុងឆ្នាំ២០២២ នាងបានទទួលដំណឹងថា ម្ដាយរបស់ខ្លួនមានជំងឺដែលទាមទារឱ្យមានការវះកាត់ជាច្រើនដង តែគាត់បានលាក់បាំងរឿងនេះពីនាង​។ ក្រោយដឹងពីរឿងហេតុនេះ នាងបានសម្រេចចិត្តត្រឡប់ទៅផ្ទះកំណើតវិញ។

នៅក្នុងឆ្នាំ២០២៣​ Yang Yanxi ចាប់ផ្ដើមមើលថែកសិដ្ឋានចិញ្ចឹមជ្រូករបស់សាច់ញាតិ ដោយមានផលិតមាតិកានៅបណ្ដាញទំនាក់ទំនងសង្គមជាវីដេអូខ្លីៗពីជីវិតប្រចាំថ្ងៃ ដូចជាការរៀបចំដាក់ចំណីជ្រូក រហូតទទួលបានចំនួនអ្នកតាមដានជិត ១.២ លាននាក់។

អតីតអ្នកបម្រើការនៅលើយន្តហោះរូបដដែលនេះ បានបញ្ជាក់ថា ២ខែចុងក្រោយនេះ នាងអាចរកចំណូលបានប្រមាណ ២សែនយន់ ឬ ២៧ ៥០០ ដុល្លារអាមេរិក ពីការចញ្ចឹម និងលក់សាច់ជ្រូក ក៏ដូចជាចំណូលពីការងារផលិតមាតិកានៅលើបណ្ដាញទំនាក់ទំនងសង្គមផងដែរ។ ដ្បិតនាងបានជួបឧបសគ្គ និងគ្រោះថ្នាក់ខ្លះក៏ដោយចុះ ចំណូលដ៏ច្រើននេះបានមកពីការតាំងចិត្តរបស់នាងផ្ទាល់ខ្លួន ដោយចង់ឱ្យគ្រួសារមានជីវិតប្រសើរជាងមុន។

Yang Yanxi បានចែករំលែកថា បច្ចុប្បន្ននេះ នាងបានរស់នៅជួបជុំគ្រួសារយ៉ាងមានសុភមង្គល និងពេញលេញ។ ទន្ទឹមគ្នានេះ នៅថ្ងៃអនាគតនាងចង់ពង្រីកកសិដ្ឋានរបស់ខ្លួនឱ្យធំជាងមុន មានហាងលក់ទំនិញ និងបើកសណ្ឋាគារមួយផងដែរ៕

https://youtube.com/shorts/kFrd63dRh9Y?si=9UCp6Klr1f2Ko7UM



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *