អបអរ! គូម៉ា និង ម៉ៅ គឹមធីតា ស្វាគមន៍កូនប្រុសដ៏ទ្រលុកទ្រលន់នាថ្ងៃនេះ

ទី​បំផុត​ការ​ទន្ទឹង​រង់ចាំ​ជាង ៩ ខែ​នៃ​ការ​ចាប់​កំណើត​កូន​ប្រុស​របស់​តារា​ចម្រៀង​ប្រុស គូម៉ា សម​តាម​បំណង​ហើយ ដោយ​តារា​សម្ដែង ម៉ៅ គឹមធីតា បង្កើត​កូន​ប្រុស​ដ៏​ទ្រលុកទ្រលន់​ម្នាក់​នៅ​ថ្ងៃ​នេះ។ ទារក​ឈ្មោះ KUMABAHU ជា​កូន​ប្រុស​ច្បង​របស់​តារា​ប្រុស​សំឡេង​ផ្អែម​ស្រទន់ គូម៉ា។

សម្រាប់​ព័ត៌មាន​បន្ថែម តារា​ប្រុស​រូប​នេះ និង​ភរិយា​ដែល​សុទ្ធសឹង​ជា​អ្នក​សិល្បៈ​មិន​ទាន់​មាន​ការ update អ្វី​ច្រើន​ឡើយ។ បាហ៊ូ បាន​នាំ​ក្ដី​សុខ​ថ្មី ជូន​មក​កាន់​ក្រុម​គ្រួសារ គូម៉ា ហើយ​ថ្មី​ៗ​នេះ​ទៀតសោត ម្ចាស់​បទ «បុរស​ម្នាក់​នេះ​រស់​ដើម្បី​ស្រលាញ់​អូន» ទើប​បង្ហោះ​សារ បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​ទទួល​យក​សមាជិក​ថ្មី ឥឡូវ​នេះ​ការ​រង់ចាំ​ក៏​ត្រូវ​បញ្ចប់ ក្រោយ​ភរិយា គឺ​អ្នកនាង ម៉ៅ គឹមធីតា សម្រាល​​​ថ្ងៃ ២៣ ខែ​មករានេះ។

អ្នក​គាំទ្រ​បាន​លើកឡើង​ថា កូនប្រុស​របស់​អ្នក​សិល្បៈ​ទាំង ២ នេះ មាន​មុខមាត់​គួរឲ្យ​ក្នាញ់​ខ្លាំង ព្រោះ​ឪពុក​ម្ដាយ​សុទ្ធតែ​អ្នក​ស្អាត​ៗ ធំ​ឡើង​ពិតជា​មិនជា​ធម្មតា​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​ជូនពរ​ទាំង ម៉ៅ គឹមធីតា និង​កូន​ប្រុស​ទើប​សម្រាល ឲ្យ​មាន​សុខភាព​ល្អ​ទាំង​អស់​គ្នា។

គួរ​បញ្ជាក់​ផង​ដែរ​ថា គូម៉ា ដឹកដៃ​គូស្នេហ៍ ម៉ៅ គឹមធីតា ជា​តារា​សម្ដែង រៀបការតាមប្រពៃណីខ្មែរ កាលពីព្រឹកថ្ងៃទី៣ ខែ​ឧសភា ឆ្នាំ ២០២៤ កន្លង​ទៅ​នេះ។ អ្នក​ទាំង ២ បាន​ពុះពារ​ឧបសគ្គ ជាច្រើន​ទម្រាំ​បាន​រៀបការ​ពេញ​មុខ​មាត់ តាម​បែប​ប្រពៃណី៕

រូបភាព៖ Cambodia Football Super Stars



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *