ប៉ះ​មិន​បាន​ទេ! រញ៉េរញ៉ៃ Ferrari ហាម​មិន​ឲ្យ​ទិញ​ឡាន​ខ្លួន​ឡើយ​​សូម្បី​ Justin និងFloyd

Ferrari ជា​យីហោ​រថយន្ត​ទំនើប​ ដ៏​ធំ​បំផុត​មួយ និង​មាន​ឥទ្ធិពល​នៅ​ក្នុង​ឧស្សាហកម្ម​រថយន្ត​ដែល​មនុស្ស​ឲ្យ​តម្លៃ​ទៅ​លើ​គុណភាព​ កម្លាំង​ ការ​រចនា និង​តម្លៃ​កប់​ពពក​របស់​វា។ បង្កើត​​ឆ្នាំ ១៩៤៧ ក្នុង​ប្រទេស​អ៊ីតាលី យីហោ​រថយន្ត​មួយ​នេះ​នៅ​បន្ត​ឈរ​ជើង​មាំ​ក្នុង​ទី​ផ្សារ​ និង​ជា​យីហោ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​មិន​អាច​លេង​សើច​ជា​មួយ​បាន​ឡើយ​ មិន​ថា​ជា​តារា​លំដាប់​ពិភព​លោក មហាសេដ្ឋី​មាន​លុយ​ចាយ​មិន​អស់​ក្ដី បើ​ហ៊ាន​រញ៉េរញ៉ៃ​ Ferrari នឹង​ដាក់​ចូល​បញ្ជី​ខ្មៅ​មិន​ឲ្យ​ទិញ​រថយន្ត​ខ្លួន​អស់​មួយ​ជីវិត។ កន្លង​មក​មាន​តារា​ល្បី​ច្រើន​ហើយ​ដែល​ចូល​ក្នុង​បញ្ជី​មួយ​នេះ ហើយ​បច្ចុប្បន្ន​តារា​លំដាប់​ពិភព​លោក​ ៧នាក់​នេះ​ដែល​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​ Ferrari។

គ្រាន់​តែ​ចង់​ជិះ​ Ferrari ដែល​មាន​ពណ៌​ដែល​ខ្លួន​ចូល​ចិត្ត​នឹង​ចង់​បាន Justin Bieber ត្រូវ​បាន​ក្រុមហ៊ុន​ឡាន​ Ferrari ដាក់​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន។ កាល​ពី​ឆ្នាំ​បាន​ទិញ​ឡាន​ Ferrari មួយ​គ្រឿង​ម៉ូដែល 458 Italia ពណ៌ស​ ហើយ​បាន​ច្នៃ​វា​ទៅ​ជា​ពណ៌​ខៀវ និង​ច្នៃ​កង់​ជា​ដើម​។ ប៉ុណ្ណឹង​មិន​គ្រប់​គ្រាន់​ទេ Justin Bieber ​បាន​ធ្វើ​ក្នុង​ស្ថានភាព​ស្រវឹង និង​ម្ដង​ទៀត​​បាត់​រថយន្ត​មួយ​នេះ​ជិត ៣សប្តាហ៍​ដោយ​សារ​ភ្លេច​ថា​ខ្លួន​ចត​នៅ​ទីណា​ ទើប​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ Ferrari សម្រេច​ឈប់​ឲ្យ​ Justin ទិញ​ឡាន​ខ្លួន​តែ​ម្តង។ ចំណែក​ឯ​តារាស្រីដ៏​ល្បី​ល្បាញ​ Kim Kardashian ត្រូវបាន​ក្រុមហ៊ុន​ Ferrari ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​ក្រោម​ហេតុ​ផល​តូច​មួយ​គឺ​ការ​ទទួល​កាដូ​ខួបកំណើត​ជា​ឡាន Ferrari ពី​មហាសេដ្ឋី​ម៉ាឡេស៊ី​មួយ​រូប​នេះ​បើ​យោង​ទៅ​តាម​ចចាមអារ៉ាម។

ចំណែក Floyd Mayweather ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​ព្រោះ​មិន​ឲ្យ​តម្លៃ​រថយន្ត​ Ferrari ដោយ​សារ​តែ​អ្នកប្រដាល់រូបនេះបានទិញ​ពី​ការ​ដេញ​ថ្លៃ​បាន​ហើយ​ថត​រូប​បង្ហោះ រួច​លក់​រថយន្ត​នេះ​វិញ​។ ឯ​ 50 Cent តារា​រ៉េប​ឯណោះ​វិញ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​ភ្លាមៗ​តែ​ម្ដង​ក្រោយ​បង្ហោះ​រអ៊ូរទាំ​រូប​ឡាន​ Ferrari ខូច​នៅ​លើ​ Instagram។ បើ​ងាក​ទៅ​មើល​ផលិតករ​ចម្រៀង​ Deadmau5 វិញ​សក្ដិ​សម​នឹង​គេ​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​បន្តិច​ដោយ​សារ​តែ កែច្នៃ​រថយន្ត​ខ្លាំង​ពេក​តាំង​ពី​ពណ៌​ដែល​គេ​ហាមឃាត់ និង​កែ​សូម្បី​តែ​ Logo សេះ​របស់​គេ​ទៅ​ជា​ឆ្មា​ជា​ដើម។

ចំណែក​ឯ​តារា​ល្បី​មួយ​រូប​ទៀត​គឺ​ Tyga ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​ដោយ​សារ​បញ្ហា​បង់​ប្រាក់។ ក្រៅ​ពី​តារា​ល្បី​ ក្នុង​នោះ​ក៏​មាន​អ្នក​កាសែត​ល្បី​ឈ្មោះ​មួយ​រូប​ផង​ដែរ​គឺ​លោក​ Chris Harris។ មុន​ពេល​ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់ Ferrari លោក Chris បាន​សរសេរ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​បំពាន​ដល់​យីហោ​រថយន្ត​មួយ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត