ថ្មីៗ នេះតារាសម្ដែងស្រីចិនល្បី Liu Yifei ឬភាគច្រើនស្គាល់ជាតួ សៀវ ឡុងនី បានត្រឡប់មកវិញជាមួយរឿងភាគសម័យមានចំណងជើងថា “Meet Yourself”។ មែនទែនទៅការបង្ហាញខ្លួនក្នុងរឿងភាគបែបសម័យលើកទី១បែបនេះ ធ្វើឱ្យអ្នកគាំទ្រកាន់តែចង់តាមដានទស្សនាខ្លាំង ព្រោះនាងកម្រថតរឿងបែបនេះ។
ជាមួយគ្នាដែរ រឿងទើបបញ្ចេញបានប៉ុន្មានភាគ តារាស្រីវ័យ ៣៥ ឆ្នាំនេះក៏ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ពីសម្រស់មិនចេះចាស់របស់នាង។ មុខរបស់នាងមើលនៅតែក្មេងជាងវ័យ ស្បែកមានសំណើម និងទន់រលោងតែម្ដង ថែមទាំងសឹងតែរកស្នាមជ្រួញមិនឃើញទៀតផង។ អ្វីដែលសំខាន់ទោះ ជាថតមុខរបស់នាងជិតយ៉ាងណាក៏នៅតែស្រស់ស្អាតគួរឱ្យចង់គយគន់។
គួរបញ្ជាក់ នេះមិនមែនជាលើកទី ១ ឡើយដែលមហាជនសរសើរពីសម្រស់របស់នាង កាលពីខែ កញ្ញា ឆ្នាំ ២០២២ នាងបាន live វីដេអូជជែកលេងជាមួយអ្នកគាំទ្រ និងបានដាក់ filter លើមុខរបស់នាង។ ចៃដន្យ filter នោះក៏បានរលុបចេញពីមុខរបស់នាងធ្វើឱ្យគ្រប់គ្នាបានឃើញពីសម្រស់ពិតរបស់នាងមិនមានផាត់មុខគឺពិតជាស្រស់ស្អាត និងក្មេងខ្លាំង៕























































Account
Security
Favourite Content