បើនៅរក្សាទម្លាប់ប៉ុន្មាននេះ ទោះប្រើផលិតផលអ្វីក៏ស្បែកនៅតែចាស់ដដែល

ការប្រើប្រាស់ផលិតផលចិញ្ចឹមបំប៉នស្បែក និងប្រឆាំងភាពចាស់គឺជារឿងចាំបាច់សម្រាប់មនុស្សស្រីភាគច្រើន។ ស្របពេលនេះដែរ ទម្លាប់រស់នៅមួយចំនួនក៏ជាចំណែកមួយដល់ការថែរក្សាស្បែកកុំឱ្យមានភាពជ្រីវជ្រួញ និងចាស់ជាងវ័យ។ ប៉ុន្តែប្រសិនបើយើងនៅតែមានទម្លាប់ប៉ុន្មានចំណុចខាងក្រោមនេះទៀត ទោះប្រើគ្រឿងសម្អាងថ្លៃប៉ុណ្ណាក៏មិនមានប្រយោជន៍ដែរ៖

១. លាបឡេការពារកម្ដៅថ្ងៃមិនទៀងទាត់

បើទោះបីជាយើងប្រើផលិតផលប្រឆាំងភាពចាស់អស់ច្រើនយ៉ាងណាក៏ដោយ ប្រសិនបើយើងមិនបានលាបឡេការពារកម្ដៅឱ្យបានទៀងទាត់នោះទេក៏មិនបានផលដែរ។ ជាក់ស្ដែង កាំរស្មី UV នឹងចូលទៅបំផ្លាញកោសិកាស្បែកយ៉ាងងាយដែលជាមូលហេតុនៃការពន្លឿនភាពចាស់។ ដូច្នេះអ្នកជំនាញផ្នែកស្បែកក៏បានណែនាំឱ្យលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF 30 យ៉ាងតិចបើនៅក្នុងម្លប់ និង SPF 50 យ៉ាងតិចពេលចេញខាងក្រៅជារៀងរាល់ថ្ងៃឱ្យបានទៀងទាត់ទើបមានប្រសិទ្ធភាព។

២. ទម្លាប់នៃការរស់នៅ

ទម្លាប់នៃការរស់នៅមិនល្អដូចជាជក់បារី ទទួលទានគ្រឿងស្រវឹង របបអាហារមិនល្អ មិនបានធ្វើលំហាត់ប្រាណ គេងមិនស្កប់ និងមានភាពតានតឹងក៏ជាដើមហេតុពន្លឿនភាពចាស់ដែរព្រោះវាធ្វើឱ្យរាងកាយមានបម្រែបម្រួល។ ដូច្នេះគួរព្យាយាមកែប្រែទម្លាប់នៃការញ៉ាំ និងរស់នៅមួយចំនួនទើបធ្វើឱ្យស្បែកភ្លឺថ្លាទន់រលោងឡើងវិញ។

៣. ជ្រើសរើសសារធាតុប្រឆាំងភាពចាស់មិនត្រឹមត្រូវ

មានសារធាតុផ្សំមួយចំនួនប៉ុណ្ណោះដែលជួយប្រឆាំងនឹងភាពចាស់។ ជាក់ស្ដែងសម្រាប់អ្នកមានស្បែកធម្មតាអាចនឹងចាប់ផ្ដើមជាមួយផលិតផលដែលមានសារធាតុ Retinol។ ប្រសិនបើយើងមានស្បែកងាយប្រតិកម្ម យើងគួរតែប្រើផលិតផលដែលផ្សំពីសារធាតុ bakuchiol វិញ។ ជាមួយគ្នានេះដែរ យើងគួរតែបន្ថែមសារធាតុចិញ្ចឹមស្បែកមួយចំនួនទៀតដូចជាវីតាមីន C ជំនួយស្បែកឱ្យភ្លឺថ្លា បន្សាបរ៉ាឌីកាល់សេរី និង Ceramide ជួយឱ្យស្បែកស និងពង្រឹងរបាំងស្បែកធម្មជាតិ។ ផលិតផលទាំងនេះនឹងកាន់តែមានប្រសិទ្ធភាពបើយើងប្រើឡេការពារថ្ងៃទៀងទាត់។

៤. ការរក្សាទុកផលិតផលមិនបានត្រឹមត្រូវ ឬខូចគុណភាព

ផលិតផលដែលខូចគុណភាពនឹងចាប់ផ្ដើមប្ដូរពណ៌ ក្លិន និងសាច់។ ក្រៅពីការហួសពេលកំណត់ហើយ ការរក្សាទុកផលិតផលក៏ជាមូលហេតុដែលបណ្ដាលឱ្យខូចគុណភាពដែរ។ ជាមួយគ្នានេះដែរ ផលិតផលមួយចំនួនងាយរងអុកស៊ីតកម្មមែនទែនដូចជាវីតាមីន C ជាដើម។ ដូច្នេះយើងគួរតែស្វែងយល់ និងមើលការណែនាំដែលមានលើផលិតផល។

៥. ប្រើផលិតផលប្រឆាំងមិនជាប់លាប់

មនុស្សស្រីមួយចំនួនច្រើនតែទិញផលិតផលហើយប្រើបានតែ ២-៣ ថ្ងៃ ឬយ៉ាងច្រើនមួយអាទិត្យប៉ុណ្ណោះ។ ដូចនេះយើងគួរតែតស៊ូព្យាយាមបន្តិចព្រោះសារធាតុផ្សំជាច្រើនដូចជាវីតាមីន C, Retinol, Ceramide និង AHA ជាដើមគឺត្រូវចំណាយពេលយូរគួរសមដើម្បីមើលឃើញពីប្រសិទ្ធភាព៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត