នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យសាធារណៈជនជ្រាបថាកម្ពុជា នឹងបន្តធ្លាក់ភ្លៀងមួយសប្ដាហ៍ទៀត ដោយព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូលសុងនិរតី ក្នុងកម្រិតមធ្យមទៅបង្គួរ។

លក្ខណៈបែបនេះនឹងធ្វើឲ្យ៖
- តំបន់ទំនាបកណ្តាល៖ មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧°C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥-°C និងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយលំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
- តំបន់ខ្ពង់រាប មានមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦°C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៤-°C ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅបង្គួរ លាយលំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
- តំបន់មាត់សមុទ្រ មានមានសីតុណ្ហភាពអប្បបរមាពី២៣-២៥°C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២-°C ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។ ចំណែកនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតិធម្មជាតិដែលអាចកើតឡើងជាយថាហេតុផងដែរ៕


























Account
Security
Favourite Content