កាលពីយប់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៣ តាមរយៈឆាណែលតេលេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថា សម្តេចតជោបានបង្កើត App មួយឡើងដែលមានឈ្មោះថា Happy Watch99- Angkor Social Media ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់ព័ត៌មានជូនដល់ពលរដ្ឋ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

សេចក្តីប្រកាសរបស់សម្តេចតេជោមានឃ្លឹមសារដូច្នេះថា៖ «សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសអំពី App ឈ្មោះ “Happy Watch99-Angkor Social Media” ដែលជា App ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានឆាប់រហ័សតាមរយៈ ទូរទស្សន៍តេជោ SPM-HD TV»។
សម្តេចតេជោ ហ៊ុន សែន បានបន្តឱ្យដឹងថា៖ «ក្រៅពីការទស្សនាទូរទស្សន៍តេជោ (HD TV), Happy Watch កំពុងរៀបចំបន្ថែមនូវទម្រង់មួយចំនួនដែលបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យកំពុងនិយមប្រើស្រដៀងនឹង facebook, Titk Tok, Youtube, Live ដែលនឹងបន្តដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់។ Happy Watch បង្កើតនិងគ្រប់គ្រងដោយខ្មែរ និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។
ជាមួយគ្នានេះ សម្តេចបានអំពាវនាវ ឱ្យជនរួមជាតិ ទាញយក (download) Happy Watch មកដាក់ក្នុងទូរស័ព្វដៃដើម្បីទទួលបានព័ត៌មានសម្តេចតេជោបានរហ័សជាវីដេអូ (HD TV) ដែលមានសម្លេង,ពណ៍ និងរូបភាពភ្លឺច្បាស់ល្អ និងពីស្ថានីយ៍ទូរទស្សន៍ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាដែលយើងអាចទស្សនាបាននៅគ្រប់ទីកន្លែងគ្រាន់តែភ្ជាប់អ៊ិនធឺណិត (internet)៕
























Account
Security
Favourite Content