រឿងអាក្រក់បំផុត ៥ យ៉ាង ដែលតារាខេប៉ុបត្រូវប្រឈមជាមួយ

ជាតារាខេប៉ុបមើលពីខាងក្រៅទៅគឺពិតជាគួរឱ្យស្ញប់ស្ញែង និងកោតសរសើរមែនទែននូវសមិទ្ធផល សមត្ថភាព ភាពជោគជ័យ និងជីវិតឡូយឆាយរបស់ពួកគេ។ ដើម្បីតបស្នងចំពោះទឹកចិត្តក៏ដូចជាក្ដីស្រឡាញ់របស់ហ្វេនពួកគេបានខិតខំតាមរបៀបផ្សេងៗគ្នាដូចជាស្នាមញញឹម ស្នាដៃថ្មីៗ ការសម្ដែងដែលល្អឥតខ្ចោះ ឬវីដេអូកម្សាន្តមួយចំនួន។

ប៉ុន្តែទម្រាំដើរនៅលើវិថីមួយនេះអ្នកគាំទ្រ ស្ទើរមិនដឹងទេថាពួកគេបានជួបប្រទះ​ឧបសគ្គជាច្រើនសឹងតែសុះសាច់ទៅហើយទាំងផ្លូវការ និងផ្លូវចិត្ត។ ថ្ងៃនេះ AMS នឹងនាំប្រិយមិត្តមកមើលពីរឿងរ៉ាវដ៏អាក្រក់ ដែលតារាខេប៉ុបត្រូវតែប្រឈមជាមួយដូចខាងក្រោម៖

១. ហ្វេនរោគចិត្ត ឬ Sasaeng fans

ទឹកចិត្តស្រឡាញ់របស់ហ្វេនទៅកាន់តារាខេប៉ុបពិតជាមានន័យយ៉ាងជ្រាលជ្រៅមិនអាចកាត់ថ្លៃបាននោះទេ ហើយពួកគេក៏ពិតជាដឹងគុណមែនទែនសម្រាប់ការគាំទ្រដ៏ធំធេងមួយនេះ។ ប៉ុន្តែក៏នៅតែមានហ្វេនមួយចំនួនស្រឡាញ់ខ្លាំងជ្រុលដល់ថ្នាក់តាមដានគ្រប់សកម្មភាពមិនលើកលែងសូម្បីតែពេលវេលាឯកជនរបស់ពួកគេ។

ក្រៅពីនេះក៏មានហ្វេនមួយចំនួនទៀតដែលមានចិត្តស្អប់ខ្លាំងរហូតដល់គម្រាមសម្លាប់ និងតាមធ្វើបាបគ្រប់រូបភាពផងដែរ។ ជាក់ស្ដែងក្នុងឆ្នាំ ២០២២​ កន្លងទៅនេះមានការបង្ហោះនូវសារគម្រាមសម្លាប់មួយទៅលើសមាជិក BTS គឺ V និង Jimin អំឡុងពេលការប្រគំតន្រ្តី 2030 Busan World Expo។ នៅក្នុងសារនោះបានភ្ជាប់ជាមួយកាំភ្លើងព្រមទាំងអត្ថន័យថាគេបានត្រៀមខ្លួនរួចហើយ ដើម្បីបាញ់សម្លាប់សមាជិកទាំងពីរអ្នកនេះនៅលើឆាក។

២. ការកំណត់របបអាហារដ៏អាក្រក់បំផុត

ក្នុងវិស័យមួយនេះ ស្ដង់ដាសម្រស់សម្រាប់តារាខេប៉ុបគឺត្រូវរាងតូចស្រឡូន ស្បែកស និងចង្កេះតូចស្ដើង។ កត្តាទាំងនេះហើយគឺជាមូលហេតុដែលធ្វើឱ្យតារាមួយចំនួនបានធ្វើការតមអាហារជ្រុលខ្លាំងហួសហេតុបណ្ដាលឱ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ជាឧទាហរណ៍ជាក់ស្ដែង Momo សមាជិកក្រុម TWICE បាននិយាយថាកាលពីនៅជាអ្នកហ្វឹកហាត់ នាងបានញ៉ាំតែទឹកកកមួយដុំប៉ុណ្ណោះក្នុងមួយថ្ងៃរយៈពេលមួយសប្ដាហ៍ដើម្បីសម្រកគីឡូឱ្យបានលឿន។ ប៉ុន្តែនាងខ្លាចថានៅថ្ងៃណាមួយដែលនាងគេងហើយលែងងើប ទើបបញ្ឈប់ការធ្វើបែបនេះ។

៣. ការធ្វើបាបតាមប្រព័ន្ធអ៊ីនធឺណេត

ការ​តាម​យាយី​ខាងក្រៅ​មិន​អស់​ចិត្ត តារាខេប៉ុបក៏ត្រូវប្រឈមមុខជាមួយនឹងការធ្វើបាបតាមប្រព័ន្ធអ៊ីនធឺណេតផ្សេងៗពីមនុស្សដែលមានគំនិតអាក្រក់​គ្រប់រូបភាពផងដែរដូចជាការរើសអើង ឬឈ្លានពានឯកជនភាពជាដើម។ យើងអាចងាកទៅមើលកាលពីពេល Lisa សមាជិក​ក្រុម BLACKPINK ធ្លាប់ត្រូវបានអ្នកលេងអ៊ីនធឺណេតរិះគន់យ៉ាងចាស់ដៃដោយបញ្ចេញមតិអាក្រក់ថានាងគ្រាន់ជានារីជនជាតិថែធម្មតាម្នាក់ដែលស្អាតដោយសារការតុបតែងមុខបែបកូរ៉េប៉ុណ្ណោះ ឬនិយាយជាការរើសអើសពូជសាសន៍ជាច្រើនទៀត។

មិនតែប៉ុណ្ណោះ សូម្បីតែពេលមានទំនាក់ទំនងស្នេហាក៏ត្រូវបានអ្នកគាំទ្រមួយចំនួនរិះគន់ខ្លាំងមិនធម្មតាដែរព្រោះពួកគេគិតថាការណាត់គ្នារបស់អាយដលបានធ្វើឱ្យគេឈឺចាប់។ ពេលខ្លះក៏មានពាក្យសម្ដីវាយប្រហារ ឬគម្រាមទៅលើតារាដោយហ្វេនរបស់ភាគីម្ខាងៗទាំងដែលវាគ្រាន់ជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ បើមិនដូច្នោះក៏មានការចោទប្រកាន់ ឬជីកកកាយពីរឿងកែសម្ផស្សផងដែរ។

៤. ធ្វើការហួសកម្លាំង

មុន និងក្រោយក្លាយជាតារាខេប៉ុបនីមួយៗ ពួកគេគឺតម្រូវឱ្យមានហ្វឹកហាត់យ៉ាងខ្លាំងដើម្បីឱ្យការសម្ដែងរបស់ខ្លួនចេញមកមានលទ្ធផលស្ទើរល្អឥតខ្ចោះ។ បួករួមជាមួយកាលវិភាគដ៏មមាញឹកទៀតនោះបានធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេខ្លាំងមែនទែនរហូតដល់មានតារាខ្លះដួលសន្លប់ហើយបញ្ជូនទៅមន្ទីរពេទ្យ។ ជាក់ស្ដែងមានដូចជា Onew ក្រុម Shinee និង Hyeri Girl’s day ជាដើម។​ ពេលខ្លះទៀតពួកគេស្រាប់តែថប់ដង្ហើមភ្លាមៗអំឡុងការសម្ដែងដែលស្ទើរតែសន្លប់លើឆាកក៏មាន។

៥. ក្រុមហ៊ុនលួចចាក់ពីក្រោយ

ក្រៅពីការប្រឹងប្រែងជ្រុល និងការធ្វើបាបពីមហាជនហើយ តារាខេប៉ុបក៏ត្រូវបានក្រុមហ៊ុនរបស់ខ្លួនផ្ទាល់លួចចាក់ពីក្រោយខ្នងធ្វើឱ្យពួកគេធ្លាក់ចូលស្ថានភាពមួយដែលពិបាកខ្លាំងបំផុត។ ជាឧទាហរណ៍ផ្ទាល់គឺក្រុមតារាចម្រៀងស្រី Gugudan ជាដើមដោយ Sally ជាសមាជិកម្នាក់បាននិយាយថា៖

នៅដើមឆ្នាំ ២០១៩ ក្រុមហ៊ុនបានប្រាប់ឱ្យពួកយើងត្រលប់ទៅផ្ទះវិញ។ ហើយខ្ញុំក៏បានសួរថាតើពេលណាទើបពួកយើងគួរមកវិញ?

ចម្លើយដែលពួកគេផ្ដល់មកគឺមិនចាំបាច់ត្រលប់មកវិញនោះទេ។

គួរបញ្ជាក់ដែរថា តារាស្រី Kim Sejeong តួឯកស្រីក្នុងរឿង Business Proposal ក៏ធ្លាប់ជាអតីតសមាជិករបស់ Gugudan ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ