កំណត់ត្រាពិភពលោកថ្មី! ត្បូងទទឹម ៥៥ ការ៉ាត់ លក់បានជាង ៣០ លានដុល្លារក្នុងការដេញថ្លៃនៅទីក្រុងញូវយ៉ក

ទស្សនាវដ្តី Forbes នាព្រឹកថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ បានចេញផ្សាយអត្ថបទ១ អំពីព្រឹត្តិការណ៍ដេញថ្លៃគ្រឿងអលង្ការដ៏អស្ចារ្យ Sotheby’s Magnificent នៅទីក្រុងញូវយ៉ក។  ការដេញថ្លៃនេះបានបញ្ចប់ទៅដោយជោគជ័យ ក្រោយលក់ចេញគ្រឿងអលង្ការ ២គ្រឿងក្នុងតម្លៃជាង ៣០ លានដុល្លារ។

គ្រឿងអលង្ការទីមួយគឺ «Estrela de Fura» ជាត្បូងទទឹមម៉ូសំប៊ិក ៥៥,២២ ការ៉ាត់ (Mozambique) ដែលបានលក់ចេញក្នុងតម្លៃ ៣៤,៨ លានដុល្លារ (ជាង ៦៣ម៉ឺនដុល្លារក្នុងមួយការ៉ាត់)។ ការលក់នេះ បានបង្កើតតម្លៃកំណត់ត្រាពិភពលោកសម្រាប់ត្បូងទទឹម និងប្រភេទត្បូងដទៃទៀតដែលបានលក់ចេញនៅក្នុងការដេញថ្លៃ។ ត្បូងទទឹម ពណ៌ផ្កាឈូកដ៏អស្ចារ្យនេះក៏ជាត្បូងទទឹមដ៏ធំបំផុតដែលត្រូវដាក់លក់ដេញថ្លៃផងដែរ។ ការប៉ាន់ប្រមាណមុនការដេញថ្លៃរបស់វាមានច្រើនជាង ៣០ លានដុល្លារ។

ត្បូង​ទទឹមនេះ​ត្រូវ​បាន​កាត់ចេញ​ពី​ថ្ម​​ទំហំ ១០១ ការ៉ាត់​ដែល​រក​ឃើញ​ដោយ Fura Gems ជាក្រុមហ៊ុនរុករករ៉ែត្បូង និងជាក្រុមហ៊ុនទីផ្សារដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ។ ត្បូង​ទទឹមនេះទៀតសោត ត្រូវបានគេរកឃើញនៅអណ្តូងរ៉ែ Ruby ក្នុងទីក្រុង Montepeuz ប្រទេស Mozambique ក្នុងខែកក្កដា ឆ្នាំ ២០២២។ ក្រោយការរកឃើញក្រុមហ៊ុន Fura Gems បានដាក់ឈ្មោះឱ្យត្បូង ១នេះជាភាសាព័រទុយហ្គាល់ Estrela de Fura។

វាជារឿងកម្រមួយដែលក្រុមហ៊ុនរុករករ៉ែកាត់ និងច្នៃត្បូង ហើយបន្ទាប់មកលក់វាក្នុងការដេញថ្លៃដោយខ្លួនឯង។ ជាធម្មតា ត្បូងដែលទើបនឹងរកឃើញ គឺត្រូវលក់វាទៅឱ្យក្រុមហ៊ុនមួយផ្សេងទៀតដែលមានជំនាញកាត់ និងច្នៃត្បូង បន្ទាប់មកដាក់លក់ដោយឯកជន ឬដាក់ដេញថ្លៃ។

លោក Dev Shetty ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ Fura Gems មិនត្រឹមតែរក និងច្នៃដោយខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងរៀបចំឱ្យមានដំណើរទេសចរណ៍ត្បូងដ៏កម្រនេះជុំវិញពិភពលោកទៀតផង។

ចំណែកឯ ឯតទគ្គកម្មទី២ ដែលបានកំណត់នៅក្នុងការដេញថ្លៃដដែលនេះគឺ «The Eternal Pink» ជាត្បូងពេជ្រពណ៌ស្វាយលាយពណ៌ផ្កាឈូកដ៏រស់រវើកយ៉ាងល្អឥតខ្ចោះ ដែលគេមិនធ្លាប់ឃើញមានលើទីផ្សារកន្លងមក។ វាបានលក់ចេញក្នុងតម្លៃដូចគ្នា ៣៤,៨ លានដុល្លារ ដូចទៅនឹងត្បូងទទឹមដែរ (ជាង ៣លានដុល្លារក្នុងមួយការ៉ាត់) ហើយវាក៏ជាកំណត់ត្រាដេញថ្លៃថ្មីរបស់ពិភពលោកសម្រាប់ពេជ្រពណ៌ស្វាយលាយពណ៌ផ្កាឈូក។

តម្លៃ​នេះ​បាន​បំបែក​កំណត់ត្រា​មុន​ ​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ ២០១៩ ពេលដែល​ពេជ្រ​ពណ៌​ស្វាយ​ទំហំ ១០.៦៤ ការ៉ាត់​លក់​បាន​តម្លៃ ១៩,៩  លាន​ដុល្លារ​នៅក្នុងការដេញថ្លៃ Sotheby’s Hong Kong (1,865,703 ដុល្លារ​ក្នុង​មួយ​ការ៉ាត់)។

«Eternal Pink» ត្រូវបានរកឃើញដោយក្រុមហ៊ុន De Beers ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន Botswana នៅឯអណ្តូងរ៉ែ Damtshaa។ ពេជ្រ ១គ្រាប់នេះត្រូវបានបោះបន្តទៅកែច្នៃអស់រយៈពេល ៦ខែដោយក្រុមហ៊ុន Diacore៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម